ព័ត៌មានជាតិ
អភិបាលរងខេត្ត៖ ក្រុមហ៊ុនចម្រាញ់រ៉ែមាសបាន ៦តោន ក្នុងខេត្តមណ្ឌលគិរី
គិតមកដល់ពេលនេះ ក្រុមហ៊ុនរបស់អូស្រ្តាលី ដែលបានទទួលសិទ្ធិរុករក និងសម្រាញ់រ៉ែមាស បានប្រមាណ ៦តោនហើយ នៅក្នុងខេត្តមណ្ឌលគិរី។ នេះបើតាមការបញ្ជាក់របស់លោក ស៊ន សារុន អភិបាលរងខេត្ត។

ថ្លែងក្នុងសន្និសីទសារព័ត៌មានស្ដីពី “ភាពជោគជ័យក្នុងរយៈពេល ៥ឆ្នាំកន្លងមក” របស់រដ្ឋបាលខេត្តមណ្ឌលគិរី នាព្រឹកថ្ងៃទី ០៦ មេសា លោក ស៊ន សារុន បានលើកឡើងថា បច្ចុប្បន្ននេះមានក្រុមហ៊ុនចំនួន១៤ បានទទួលសិទ្ធិសិក្សា និងវិនិយោគលើវិស័យរ៉ែ ស្មើនឹង ១៨បណ្ណ ក្នុងនោះ លក្ខណៈសិប្បកម្មមានចំនួន ១១អាជ្ញាបណ្ណ។

នៅក្នុងនោះ លោក បានបញ្ជាក់ថា ក្រុមហ៊ុន រ៉ឺនេសង់ មីនើរ៉ល លីមីតធីត របស់ប្រទេសអូស្ត្រាលី ចម្រាញ់រ៉ែមាសបានប្រមាណ ៦តោន ពោលគឺគិតតាំងពីចាប់ផ្តើមដំបូងរហូតមកដល់ពេលនេះ។ បើតាមលោកអភិបាលរងខេត្ត ក្រុមហ៊ុននេះ បានទទួលបានអាជ្ញាបណ្ណ និងធ្វើអាជីវកម្មចម្រាញ់រ៉ែមាសជាផ្លូវការ នៅថ្ងៃទី ២១ មិថុនា ឆ្នាំ ២០២១ ស្ថិតក្នុងតំបន់អូខ្វាវ ស្រុកកែវសីមា។ ជាមួយគ្នានេះ ក៏មានក្រុមហ៊ុនចិន កំពុងរុករករ៉ែមាស នៅក្នុងខេត្តមណ្ឌលគិរីផងដែរ។
ទាក់ទិននឹងវិស័យនេះ កម្ពុជា រំពឹងថា នឹងរកប្រាក់ចំណូលពីគម្រោងរុករករ៉ែមាស បានប្រមាណជិត ២០០ លានដុល្លារអាមេរិក ក្នុងមួយឆ្នាំ លើលំហូរសាច់ប្រាក់ ដែលមិនទាន់បង់ពន្ធជូនទៅរដ្ឋ និងប្រមាណ ៤០ លានដុល្លារអាមេរិក ពីសួយសារអាករ និងពន្ធសម្រាប់ជាថវិកាជាតិ៕


-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៩ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ