Connect with us

សេដ្ឋកិច្ច

សហគ្រាសកាត់ដេរ វៀតណាម កំពុងរងហានិភ័យ ព្រោះលែងមានការបញ្ជា​ទិញទៀតហើយ

បានផុស

នៅ

សហគ្រាសកាត់ដេរ និងវាយនភណ្ឌវៀតណាម កំពុងតែជួបប្រទះបញ្ហាយ៉ាងខ្លាំង ដោយលែងមានការបញ្ជាទិញពីសំណាក់អតិថិជនទៀតហើយ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដោយខុសប្លែកពីឆ្នាំមុន អ្នកគ្រប់គ្រងផលិតកម្មនៅសហគ្រាសវាយនភណ្ឌក្នុងទីក្រុងហូជីមិញនិយាយថា កាលពីឆ្នាំមុនក្រុមហ៊ុនគាត់ គឺមានការបញ្ជាទិញច្រើន ខណៈឆ្នាំនេះការបញ្ជាទិញ មានសម្រាប់តែខែមេសានេះប៉ុណ្ណោះ ។

ចំពោះអគ្គនាយកក្រុមហ៊ុនវាយនភណ្ឌ និងកាត់ដេរជាតិវៀតណាម (Vinatex) លោក Cao Huu Hieu បញ្ជាក់ថា នៅក្នុងឆ្នាំនេះ សេដ្ឋកិច្ចពិតជាអាក្រក់ខ្លាំងណាស់ ដោយការបញ្ជាទិញត្រូវបានកាត់បន្ថយអស់ជាង ៣ ភាគរយ ។

ដូចគ្នានេះ ប្រធានសមាគមវាយនភណ្ឌ និងកាត់ដេរទីក្រុងហូជីមិញ ចេញមកបញ្ជាក់ដែរថា ទីផ្សារធំៗដូចជា អាមេរិក និងអឺរ៉ុបមិនបានបង្ហាញសញ្ញានៃការងើបឡើងវិញទេ​ ពោល​គឺទីផ្សារពិភពលោក អាចធ្លាក់ចុះពី ៧៥០ ពាន់លានដុល្លារទៅ ៧១២ ពាន់លានដុល្លារ ខណៈឆ្នាំនេះអាចនឹងមានចំនួន ៦៨៧ ពាន់លានដុល្លារ ដែលធ្វើឲ្យវាក្លាយជារយៈពេលដ៏លំបាកសម្រាប់ឧស្សាហកម្មរបស់យើង ។

ទន្ទឹមនឹងនោះ ក្រុមហ៊ុនមូលបត្រ VnDirect យល់ឃើញថា ប្រសិនបើចិនបើកសេដ្ឋកិច្ចឡើងវិញ នោះនឹងបង្កបញ្ហាប្រឈមខ្លាំងដល់វាយនភណ្ឌវៀតណាមនៅឆ្នាំនេះ ស្របពេលបច្ចុប្បន្ន ចិនគឺជាដៃគូប្រកួតប្រជែងដ៏សំខាន់របស់វៀតណាមនៅក្នុងទីផ្សារសហរដ្ឋអាមេរិក ។

យោងតាមទិន្នន័យពីអាមេរិក ការនាំចូលវាយនភណ្ឌ និងកាត់ដេរពីចិនកាលពីឆ្នាំមុន បានកើនឡើងដល់ ១៣២ ពាន់លានដុល្លារនៃការនាំចូលទាំងអស់ ដែលធ្វើឲ្យចិនក្លាយជាអ្នកផ្គត់ផ្គង់ធំជាងគេបង្អស់ ខណៈវៀតណាម តាមពីក្រោយដោយមានភាគហ៊ុន ១៤.៩ ភាគរយ ។ ម្យ៉ាងទៀត ការិយាល័យស្ថិតិទូទៅបានឲ្យដឹងថា ការនាំចេញសម្លៀកបំពាក់សម្រាប់ខែមករាដល់ខែមីនាឆ្នាំនេះ បានធ្លាក់ចុះ ១៧.៤ ភាគរយ មកនៅត្រឹម ៧.២ ពាន់លានដុល្លារ ។

ប៉ុន្តែទោះជាយ៉ាងណា អ្នកសេដ្ឋកិច្ចបានព្យាករណ៍ថា ទីផ្សារវាយនភណ្ឌ និងកាត់ដេរនឹងងើបឡើងវិញបន្តិចក្នុងត្រីមាសទី ២ ប៉ុន្តែវៀតណាមនឹងប្រឈមមុខការប្រកួតប្រជែងខ្លាំងពីបង់ក្លាដែស ឥណ្ឌា និងចិន ៕​

ប្រែសម្រួលដោយ ៖ នាង រតនៈ

ប្រភព ៖​ VN Express

ចុចអាន ៖ ឥណ្ឌា ទិញប្រេងពី រុស្ស៊ី លក់ឲ្យអឺរ៉ុប

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ២២ ម៉ោង មុន

G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

អាមេរិកទៀតហើយ! យន្តហោះមួយគ្រឿង បើកទៅបុកយន្តហោះមួយគ្រឿងទៀត 

ជីវិតកម្សាន្ដ២៣ ម៉ោង មុន

ផ្អាកបណ្ដាញសង្គម អតីតស្វាមី និងម្តាយក្មេក តួ សាន់ឆាយ ក្រោយបំពាននិងរកលុយពីអ្នកស្លាប់

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ត្រាំ គំរាម​ហាម៉ាស​ឲ្យ​ដោះលែង​ចំណាប់ខ្មាំង​ទាំង​អស់​ត្រឹម​ថ្ងៃ​សៅរ៍ បើ​មិន​ដូច្នោះ​លុប​បទ​ឈប់បាញ់ រួច​វាយ​កម្ទេច​ក្រុម​នេះ​តែ​ម្ដង

ឯកឧត្តមបណ្ឌិត ហុឺ វីរៈ
ព័ត៌មានជាតិ២៤ ម៉ោង មុន

លោកបណ្ឌិត ហ៊ឺ វីរៈ ៖ “ខ្មែរមិនដែលមានវប្បធម៌ជេរគ្នាទេ”

Sokha Hotels

ព័ត៌មានពេញនិយម