Connect with us

សេដ្ឋកិច្ច

ក្រុមហ៊ុនធនាគារធំមួយរបស់ អាមេរិក ចេញការព្រមានពីវិបត្តិសេដ្ឋកិច្ចក្នុង​ប្រទេស

បានផុស

នៅ

ភាពចលាចលនាពេលថ្មីៗនេះនៅក្នុងឧស្សាហកម្មហិរញ្ញវត្ថុ បានធ្វើឲ្យសេដ្ឋកិច្ច​អាមេរិក​មានភាពមិនល្អប្រសើរប៉ុន្មានឡើយ ។ តាមរយៈនេះ​ នាយកប្រតិបត្តិក្រុមហ៊ុន JPMorgan Chase លោក Jamie Dimon បានព្រមានថា អ្នកផ្តល់ប្រាក់កម្ចីកំពុងរឹតបន្តឹងឥណទានយ៉ាងខ្លាំង ។

នាយកប្រតិបត្តិក្រុមហ៊ុន JPMorgan Chase លោក Jamie Dimon
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន CNN លោក Dimon បាននិយាយថា ធនាគារកំពុងតែចាប់ផ្តើមកាត់បន្ថយការផ្តល់កម្ចី ហើយភាពច្របូកច្របល់ក្នុងវិស័យនេះ នឹងធ្វើឲ្យវិបត្តិសេដ្ឋកិច្ចធ្លាក់ចុះបន្តិចម្តងៗ ។

លោកបន្ថែមថា​ វិបត្តិនៅអាមេរិក នឹងបន្តមានរយៈពេលយូរ​ ហើយវិបត្តិនេះធ្វើឲ្យមានការផ្លាស់ប្តូរទីផ្សារ តម្លៃកុងត្រាងើបឡើងវិញយ៉ាងខ្លាំង ទីផ្សារភាគហ៊ុនធ្លាក់ចុះ ហើយហាងឆេងទីផ្សារនៃវិបត្តិសេដ្ឋកិច្ចនឹងកើនឡើង ។

យោងតាមលោក Dimon, វិបត្តិនាពេលថ្មីៗនេះ បានធ្វើឲ្យមានការភ័យស្លន់ស្លោរជាច្រើននៅក្នុងទីផ្សារ ហើយវាក៏នឹងបណ្តាលឲ្យមានការរឹតបន្តឹងមួយចំនួននៃលក្ខខណ្ឌហិរញ្ញវត្ថុផងដែរ ។

សូមបញ្ជាក់ថា នៅដើមខែមីនា ធនាគារអាមេរិក SVB និង Signature Bank បានប្រកាសក្ស័យធនដួលរលំ ខណៈធនាគារ First Republic Bank ដែលស្ទើរតែនឹងបាត់ឈ្មោះទៅដែរនោះ ត្រូវបានជួយសង្គ្រោះទាន់ពេលវេលា ដោយធនាគារ Wall Street និង JPMorgan ប្រកាសផ្ដល់ប្រាក់សង្គ្រោះជាង ៣០ ពាន់លានដុល្លារ ។

ដោយឡែក នៅអឺរ៉ុប វិញក៏មានបញ្ហាមិនខុសគ្នាប៉ុន្មានឡើយពីអាមេរិក ដោយក្រុមហ៊ុន Credit Suisse ក៏ជួបប្រទះបញ្ហា​ហិរញ្ញវត្ថុដូចគ្នានេះផងដែរ ៕

ប្រែសម្រួលដោយ ៖ នាង រតនៈ

ប្រភព ៖​ RT

ចុចអាន ៖ អាមេរិក នឹងបញ្ជូនទាហានទៅការពារ តៃវ៉ាន់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២២ នាទីutes មុន

លោក ត្រាំ ថា​នឹង​អាច​ជួប​ជាមួយលោក ហ្សេលេនស្គី នៅ​សប្ដាហ៍​ក្រោយ​ក្នុង​ក្រុង​វ៉ាស៊ីនតោន

សន្តិសុខសង្គម៧ ម៉ោង មុន

អាជ្ញាធរ​ខណ្ឌពោធិ៍សែនជ័យ​ ចុះ​អប់រំ​ណែនាំ​អាជីវកម្ម​ភោជនីយដ្ឋាន យីហោ​ នីរ៉ា ផាប់ បង្កសំឡេងរំខានប៉ះពាល់​ដល់​អ្នក​ជិតខាង

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រសួងបរិស្ថាន និងរាជបណ្ឌិត្យសភាចាប់ដៃគ្នាបណ្តុះការអនុវត្តភាពបៃតងឈានឆ្ពោះទៅជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០

ព័ត៌មានជាតិ៩ ម៉ោង មុន

កម្មករ​និយោជិត​ប្តេជ្ញា​ចិត្ត​ចូល​រួម​យុទ្ធនាការ​ផ្សព្វផ្សាយ ដើម្បី​ទប់ស្កាត់ជំងឺ​មិន​ឆ្លង​ជូន​ដល់​បង​ប្អូន​កម្មករ​និយោជិត​នៅ​តាម​សហគ្រាស គ្រឹះស្ថាន

សន្តិសុខសង្គម៩ ម៉ោង មុន

បុរស​ម្នាក់​យក​កាំភ្លើង AK បាញ់​សម្លាប់​ឪក្មេក និងម៉ែក្មេក រួចបាញ់សម្លាប់ខ្លួនឯង

Sokha Hotels

ព័ត៌មានពេញនិយម