Connect with us

សេដ្ឋកិច្ច

ចិន​ ផលិតកប៉ាល់កុងតឺន័រចំនួន ១៦ គ្រឿងសម្រាប់ បារាំង

បានផុស

នៅ

សាជីវកម្មសាងសង់នាវារដ្ឋរបស់ប្រទេសចិន បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការជាមួយក្រុមហ៊ុន CMA CGM Group របស់ប្រទេសបារាំង ដើម្បីផលិតកប៉ាល់កុងតឺន័រធំចំនួន ១៦ គ្រឿង ដែលមានតម្លៃជាង ៣ ពាន់លានដុល្លារ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការបញ្ជាទិញក្នុងទំហំទឹកប្រាក់ដ៏ធំបំផុតពីសំណាក់ប្រទេសបារាំង គឺជាកំណត់ត្រាថ្មីមួយសម្រាប់ការផលិតកប៉ាល់កុងតឺន័រដែលបានចុះហត្ថលេខាដោយឧស្សាហកម្មសាងសង់កប៉ាល់របស់ប្រទេសចិន ។ ​ក្នុងចំណោមកប៉ាល់ទាំង ១៦ គ្រឿង​ មាន ១២ គ្រឿង មានចំណុះ ១៥,០០០-TEU ប្រើសារធាតុមេតាណុល ខណៈ ៤ គ្រឿងទៀតមានចំណុះ ២៣,០០០-TEU ដំណើរការដោយឧស្ម័នធម្មជាតិរាវ (LNG) ។

TEU គឺជាឯកតានៃសមត្ថភាពដឹកទំនិញសម្រាប់កុងតឺន័រ និងកំពង់ផែកុងតឺន័រ ដោយផ្អែកលើបរិមាណកុងតឺន័រប្រវែង ៦.១ ម៉ែត្រ ហើយក្នុងមួយ TEU ស្មើនឹង ១២ ម៉ែត្រ ។

Ultra large Container Ship loaded to the top at Sea, Aerial image.

ទន្ទឹមនោះ ក្រុមហ៊ុនផលិតកប៉ាល់ចិនបាននិយាយថា កប៉ាល់ដើរដោយថាមពលមេតាណុលនីមួយៗមានប្រវែង ៣៦៦ ម៉ែត្រ និងទទឹង ៥១ ម៉ែត្រ ជាមួយនឹងសមត្ថភាពផ្ទុកទំនិញបាន ១៥៦,០០០ តោន ។

គួរបញ្ជាក់ថា នេះ​គឺ​ជា​ការ​បញ្ជា​ទិញលើក​ដំបូងទៅកាន់ក្រុមហ៊ុន​ចិន ​ក្នុង​ការ​ផលិត​កប៉ាល់​កុងតឺន័រ​ដែល​ប្រើ​ប្រេង​មេតាណុល​បែប​នេះ ខណៈការផលិតនាវានេះឡើង អាចសម្រេចបាននូវការបំភាយកាបូនសុទ្ធ ឲ្យស្ថិតនៅក្នុងកម្រិតសូន្យ ក្នុងអំឡុងពេលធ្វើដំណើរទាំងមូល ៕

ប្រែសម្រួលដោយ ៖ នាង រតនៈ

ប្រភព ៖​ Xinhua    

ចុចអាន ៖ នាវាពិឃាដអាមេរិក ចូលជិតកោះគ្រប់គ្រងដោយ ចិន ចំពេលតៃវ៉ាន់ ត្រូវឡោមព័ទ្ធដោយសមយុទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ៨ នាទីutes មុន

ប្អូនប្រុស វ៉ាង ស្រីណូ ចេញមុខសុំទោសស្ថាប័ន Majestic Cambodia ក្រោយរិះគន់មិនសំចៃមាត់

ព័ត៌មានជាតិ៣៥ នាទីutes មុន

អ្នកនាំពាក្យគ្រោះមហន្តរាយ ៖ កម្ពុជា មិនមានកន្លែងណាមួយកើតមាន បញ្ហារញ្ជួយដីទេ

ផន ស្រីពី
ជីវិតកម្សាន្ដ៣៦ នាទីutes មុន

ផន ស្រីពី មោទនភាព ព្រោះបានរួមចំណែកការងារសង្គម និងស្វែងយល់ពីប្រវត្តិសាស្រ្តជាតិ នៅខេត្តស្ទឹងត្រែង

ជីវិតកម្សាន្ដ៤៣ នាទីutes មុន

តារា​ថៃច្រើននាក់ រត់ប្រាសអាយុចេញពី​ខុនដូ ​ បន្ទាប់ពីគ្រោះ​រញ្ជួយ​ដី​វាយប្រហារអគារខ្ពស់​ៗ​

សន្តិសុខសង្គម១ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម២០ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

សន្តិសុខសង្គម១ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម