ព័ត៌មានជាតិ
ពលរដ្ឋសង្កាត់គោកចក៨០គ្រួសារទទួលអំណោយមនុស្សធម៌ពីអភិបាលក្រុងសៀមរាប
លោក នួន ពុទ្ធារ៉ា អភិបាល នៃគណៈអភិបាលក្រុងសៀមរាប បានជួបសាកសួរសុខទុក្ខនិងនាំយកអំណោយមនុស្សធម៌ ចែកជូនដល់បងប្អូនប្រជាពលរដ្ឋក្រីក្រចំនួន៨០គ្រួសារ រស់នៅក្នុងភូមិទក្សិណខាងត្បូង សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប នារសៀលថ្ងៃទី១៧ ខែមករា ឆ្នា២០២១។
លោកអភិបាលក្រុងសៀមរាប បានថ្លែងថា អំណោយដែលនាំមកចែកជូននេះ បានមកពីការជួយឧបត្ថម្ភ របស់មាតាបិតាសិស្ស លោកគ្រូអ្នកគ្រូ បុគ្គលិក និងគណៈគ្រប់គ្រងនៃសាលា វេសហ្គេតអន្តរជាតិ ដោយក្នុង០១គ្រួសារ ទទួលបានអង្ករ១០គីឡូក្រាម មី១កេះ សាច់ក្រក១គីឡូ សម្ភារៈសិក្សា ០១កញ្ចប់ និងថវិកា២០០០០រៀល។
ហើយនៅក្នុងឱកាសនេះ លោកអភិបាលក្រុងសៀមរាប បានធ្វើការសំណេះសំណាល និងថ្លែងអំណរគុណចំពោះមាតាបិតាសិស្ស លោកគ្រូអ្នកគ្រូ បុគ្គលិក និងគណៈគ្រប់គ្រងនៃសាលាវេសហ្គេតអន្តរជាតិ ដែលជួយចែករំលែក ជាគ្រឿងឧបភោគបរិភោគ និងថវិការជូនដល់បងប្អូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត និងបានរំលឹកដល់បងប្អូនប្រជាពលរដ្ឋ ត្រូវបន្តអនុវត្តឲ្យបានជាប្រចាំ តាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីបង្ការខ្លួនពីជំងឺកូវីង-១៩ និងសូមចូលរួមសហការណ៍ រាយការណ៍ អោយបានទាន់ពេលវេលាដល់អាជ្ញាធរភូមិសង្កាត់ មន្ត្រីនគរបាលប៉ុស្តិ៍ ក្នុងករណីមានអ្នកជិតខាង ទើបត្រឡប់មកពីក្រៅប្រទេស ជាពិសេសប្រទេសថៃ ចូលមកក្នុងសហគមន៍ ដើម្បីអោយអាជ្ញាធរភូមិសង្កាត់យើងធ្វើការត្រួតពិនិត្យ និងចាត់វិធានការ តាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីអោយប្រាកដថា អ្នកដែលទើបវិលត្រឡប់មកវិញគ្មានមេរោគកូវិដ១៩ ធានាបាននូវ សុវត្ថិភាពគ្រប់ៗគ្នានៅក្នុងសហគមន៍យើង ៕
អត្ថបទ ៖ គឿនវេត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»
-
សេដ្ឋកិច្ច៤ ថ្ងៃ ago
មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ដីជាង ៤៣ ហិកតា នៅភូមិសាស្ត្រភ្នំ ១៥០០ ត្រៀមដាំស្ដារព្រៃឈើឡើងវិញ