ព័ត៌មានជាតិ
មកស្គាល់អគារខ្ពស់ៗជាងគេ ទាំង ១០ នៅរាជធានីភ្នំពេញ
១. អគារ The Peak Shangri-la

The Peak Shangri-la គឺជាអគារពាណិជ្ជកម្មមួយដែលខ្ពស់ជាងគេនៅក្នុងរាជធានីភ្នំពេញ ដែលមានកម្ពស់ ៥៥ ជាន់ ស្មើនិង ២២៤ ម៉ែត្រ។
ជាអគារដែលបានបញ្ចប់ការសាងសង់រួចរាល់ ស្ថិតនៅក្បែរស្ពាននាគកោះពេជ្រ ហើយចាត់ថាជាអគារដែលខ្ពស់ជាងគេ នៅក្នុងឆ្នាំ ២០២១នេះ វិនិយោគដោយក្រុមហ៊ុនសិង្ហបុរី។
ជាអគារមជ្ឈមណ្ឌលពាណិជ្ជកម្មដ៍ប្រណីត និងមានសណ្ឋាគារ The Shangri-La ជាសណ្ឋាគារលំដាប់ផ្តាយប្រាំ ប្រកបដោយកិត្យានុភាព ដែលមានខុនដូចំនួន ១០១៤ Unite ជាមួយនឹងទុនវិនិយោគ ៥៨០ លានដុល្លារ។
២. អគារភ្លោះ The Peak Residences

អគារភ្លោះ The Peak Residences មានកម្ពស់ ៥៥ ជាន់ ស្នើនឹង ២១៨ ម៉ែត្រ គឺជាអគារភ្លោះជាប់គ្នា ប្រណីត កប់ពពក ដែលមានហាង ភោជនីយដ្ឋាន ការិយាល័យចម្រុះគ្នានៅទីនោះ ដែលមានប្រមាណ ៥០០ បន្ទប់។
អគារនេះ កើតចេញជារូបរាង ឡើង បន្ទាប់ពីមានភាពជោគជ័យនៃគម្រោង The Bridge ហើយបានក្លាយជាអគារតំណាងឲ្យនិមិត្តសញ្ញានៃ ការអភិវឌ្ឍន៍ទីក្រុងភ្នំពេញ។
គម្រោងអភិវឌ្ឍន៍ចម្រុះអគារភ្លោះកំពស់៥៥ជាន់ ដែលរួមមានគម្រោងសម្រាប់លំនៅដ្ឋាន និងគម្រោងអគារ ពាណិជ្ជកម្ម។
៣. អគារ Gold Tower ភ្នំពេញ

អគារ Gold Tower ភ្នំពេញ ជាអគារពាណិជ្ជកម្មមួយដ៍លេចធ្លោនៅក្នុងរាជធានីភ្នំពេញ ដែលមានកម្ពស់ ៤២ ជាន់ ស្មើនឹង ២១១ ម៉ែត្រ អភិវឌ្ឈដោយក្រុមហ៊ុនកូរ៉េ និងបញ្ចប់ការសាងសាងនៅពាក់កណ្តាល ឆ្នាំ ២០២០។
៤. អគារ Morgan Tower

ជាអគារ ដែលកម្ពស់ ៤៦ ជាន់ ស្មើនឹង ២១០ ម៉ែត្រ បានបញ្ចប់ការសាងសង់ជាស្ថាពរ កាលពីថ្ងៃទី ១៦ ខែធ្នូ ឆ្នាំ ២០២០នេះ។
ក្រុមហ៊ុនចិន Morgan Tower ប្រើប្រាស់ទុនវិនិយោគប្រមាណជា ១៦០ លានដុល្លារអាមេរិកក្នុងការសាងសង់គម្រោងនេះ។
៥. អគារវឌ្ឍនៈ ( Vattanac Capital Tower)

អគារវឌ្ឍនៈកាពីតាល់ ត្រូវបានសាងសង់ នៅលើចិញ្ចើមផ្លូវមហាវិថីព្រះមុនីវង្ស ស្ថិតនៅខាងជើងអាគារកាណាឌីយ៉ា។
តាមគំនូសប្លង់បានបង្ហាញថា Vattanac Capital Tower មានរាងជាសត្វនាគរាជ ដែលតំណាងអោយភាពត្រជាក់ត្រជុំ និងភាពរុងរឿង របស់រាជាណាចក្រអច្ឆរិយៈ ដែលបានសាងសង់រួចតាំងពីឆ្នាំ ២០១៤។
អាគារដ៏ស្កឹមស្កៃនេះ មានកំពស់ ៣៩ ជាន់ស្នើនឹង ១៨៧.៣ម៉ែត្រ ដែលរចនាម៉ូត ដោយក្រុមហ៊ុនស្ថាបត្យកម្មដ៏ល្បីឈ្មោះរបស់អង់គ្លេស គឺក្រុមហ៊ុន TFP Farrels ដែលធ្លាប់មានបទពិសោធន៍ក្នុងការសាងសង់អាគារខ្ពស់ៗក្នុងពិភពលោក។
អាគារ Vattanac Capital Tower របស់កម្ពុជា មានរូបរាងស្រដៀងគ្នានឹងអាគារ L Tower on The Esplanade នៅតូរុនតូ ប្រទេសកាណាដា ផងដែរ។
៦. អគារ Noble International Center

ជាអគារដ៍ប្រណីត និងកក់ក្តៅ ដែលមានកម្ពស់ ៤៣ ជាន់ ស្មើនឹង ១៤២ ម៉ែត្រ ស្ថិតនៅតំបន់អភិវឌ្ឍន៍ដែលមានប្រជាប្រិយបំផុតសម្រាប់ការរស់នៅបែបទំនើបនឹងទាន់សម័យ។ ណូប៊ែល International Centerនៅក្បែរទីប្រជុំជនជិតផ្សារទួលគោកក្នុងសង្កាត់ បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
៧. អគារ Gia Tower

អាគារដ៍ទំនើបបំផុតគឺ GIA Towerត្រូវបានបង្កើតឡើងយ៉ាងប្រុងប្រយ័ត្នដើម្បីធានាថាអ្នកមានការិយាល័យក្នុងក្តីសុបិន្តរបស់អ្នក។ អគារនេះ មានទីតាំងស្ថិតនៅកោះពេជ្រ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ដែលសាងសង់ឡើងដោយក្រុមហ៊ុនអ្នកវិនិយោគតៃវ៉ាន់។ អាគារនេះ មានកម្ពស់ ៤១ ជាន់ ស្នើនឹង ១៧៨ ម៉ែត្រ។
៨. អគារ skyline

អាគារ The skyline មានកម្ពស់ ៣៨ ជាន់ និងកម្ពស់ ១៧២ ម៉ែត្រ ស្ថិតនៅចំកណ្តាលទីក្រុងភ្នំពេញ អគារនេះ មានផ្សារទំនើ៣ ជាន់នៅខាងក្រោម ហើយនឹងជាន់ទី៣៨ គឺមានលក្ខណៈ Skybay ដែលលោកអ្នកអាចលំហែកាយមើលទេសភាពយ៉ាងស្រស់ស្អាតពីលើអគារដ៏ខ្ពស់ស្កឹមស្កៃនេះ។
៩. អគារ Flatiron Tower

ជាអគារ ដែលវិនិយោគ ដោយក្រុមហ៊ុនចិន មានកម្ពស់ ៤១ ជាន់ ស្នើនិង ១៦៨ ម៉ែត្រ។
១០. អគារ The Gateway

ជាអគារ ដែលមានកម្ពស់ ៣៩ ជាន់ ស្មើនិង ១៥៨ ម៉ែត្រ ដែលមានករិយាល័យសំបូរបែប។ អគារ The Gateway សាងសង់ឡើង ក្រោមការវិនិយោគរបស់ក្រុមហ សិង្ហបុរី ស្ថិតនៅតាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ី ជិតស្ពានអាកាស៥មករា ក្បែរផ្សារ ទំនើបម៉េហ្គាម៉ល៕
អត្ថបទ៖ ឡេង ដេត

-
សន្តិសុខសង្គម១៩ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១៩ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច