Connect with us

ព័ត៌មានជាតិ

មកស្គាល់អគារខ្ពស់ៗជាងគេ ទាំង ១០ នៅរាជធានីភ្នំពេញ

បានផុស

នៅ

១. អគារ The Peak Shangri-la

រូបភាពអគារ The Peak Shangri-la
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

The Peak Shangri-la គឺជាអគារពាណិជ្ជកម្មមួយដែលខ្ពស់ជាងគេនៅក្នុងរាជធានីភ្នំពេញ ដែល​មានកម្ពស់ ៥៥ ជាន់ ស្មើនិង ២២៤ ម៉ែត្រ។

ជាអគារដែលបានបញ្ចប់ការសាងសង់រួចរាល់ ស្ថិតនៅក្បែរ​ស្ពាន​នាគ​កោះពេជ្រ ហើយចាត់ថា​ជាអគារដែលខ្ពស់ជាងគេ នៅក្នុងឆ្នាំ ២០២១នេះ វិនិយោគដោយក្រុមហ៊ុនសិង្ហបុរី។

ជាអគារមជ្ឈមណ្ឌលពាណិជ្ជកម្មដ៍ប្រណីត និងមាន​សណ្ឋាគារ The​ Shangri​-La​ ជាសណ្ឋាគារ​លំដាប់ផ្តាយ​ប្រាំ ប្រកបដោយកិត្យានុភាព ដែលមាន​ខុនដូចំនួន ១០១៤ Unite ជាមួយ​នឹងទុន​វិនិយោគ ៥៨០ លានដុល្លារ។

២. អគារភ្លោះ The Peak Residences

រូបភាព អគារភ្លោះ The Peak Residences

អគារភ្លោះ The Peak Residences មានកម្ពស់ ៥៥ ជាន់ ស្នើនឹង ២១៨ ម៉ែត្រ គឺជាអគារភ្លោះជាប់គ្នា ប្រណីត កប់ពពក ដែលមានហាង ភោជនីយដ្ឋាន ការិយាល័យចម្រុះគ្នានៅទីនោះ ដែលមានប្រមាណ ៥០០ បន្ទប់។

អគារនេះ កើតចេញជារូបរាង ឡើង បន្ទាប់ពីមានភាពជោគជ័យនៃគម្រោង The Bridge ហើយបាន​ក្លាយជា​អគារតំណាងឲ្យនិមិត្តសញ្ញានៃ ការអភិវឌ្ឍន៍ទីក្រុងភ្នំពេញ។

គម្រោងអភិវឌ្ឍន៍ចម្រុះអគារភ្លោះកំពស់៥៥ជាន់ ដែលរួមមានគម្រោងសម្រាប់លំនៅដ្ឋាន និងគម្រោងអគារ ពាណិជ្ជកម្ម។

៣. អគារ Gold Tower ភ្នំពេញ

អគារ Gold Tower ភ្នំពេញ ជាអគារពាណិជ្ជកម្មមួយដ៍លេចធ្លោនៅក្នុងរាជធានីភ្នំពេញ ដែលមាន​កម្ពស់ ៤២ ជាន់ ស្មើនឹង ២១១ ម៉ែត្រ អភិវឌ្ឈដោយក្រុមហ៊ុនកូរ៉េ និងបញ្ចប់ការសាង​សាងនៅពាក់​កណ្តាល ឆ្នាំ ២០២០។

៤. អគារ Morgan Tower

ជាអគារ ដែលកម្ពស់ ៤៦ ជាន់ ស្មើនឹង ២១០ ម៉ែត្រ បានបញ្ចប់ការសាងសង់ជាស្ថាពរ កាលពីថ្ងៃទី ១៦ ខែធ្នូ ឆ្នាំ ២០២០នេះ។

ក្រុមហ៊ុនចិន Morgan Tower ប្រើប្រាស់ទុនវិនិយោគប្រមាណជា ១៦០ លានដុល្លារអាមេរិក​ក្នុងការ​សាងសង់គម្រោងនេះ។

៥. អគារវឌ្ឍនៈ ( Vattanac Capital Tower)

អគារវឌ្ឍនៈកាពីតាល់ ត្រូវបានសាងសង់ នៅលើចិញ្ចើមផ្លូវមហាវិថីព្រះមុនីវង្ស ស្ថិតនៅខាងជើងអាគារកាណាឌីយ៉ា។

តាមគំនូសប្លង់បានបង្ហាញថា Vattanac Capital Tower មានរាងជាសត្វនាគរាជ ដែលតំណាង​អោយភាពត្រជាក់ត្រជុំ និងភាពរុងរឿង របស់រាជាណាចក្រអច្ឆរិយៈ ដែលបានសាងសង់រួចតាំងពីឆ្នាំ ២០១៤។

អាគារដ៏ស្កឹមស្កៃនេះ មានកំពស់ ៣៩ ជាន់ស្នើនឹង ១៨៧.៣ម៉ែត្រ ដែលរចនាម៉ូត ដោយក្រុមហ៊ុនស្ថាបត្យកម្មដ៏ល្បីឈ្មោះរបស់អង់គ្លេស គឺក្រុមហ៊ុន TFP Farrels ដែលធ្លាប់មានបទពិសោធន៍ក្នុងការសាងសង់អាគារខ្ពស់ៗក្នុងពិភពលោក។

អាគារ Vattanac Capital Tower របស់កម្ពុជា មានរូបរាងស្រដៀងគ្នានឹងអាគារ L Tower on The Esplanade នៅតូរុនតូ ប្រទេសកាណាដា ផងដែរ។

៦. អគារ Noble International Center

ជាអគារដ៍ប្រណីត និងកក់ក្តៅ ដែលមានកម្ពស់ ៤៣ ជាន់ ស្មើនឹង ១៤២ ម៉ែត្រ ស្ថិតនៅតំបន់​អភិវឌ្ឍន៍ដែលមានប្រជាប្រិយបំផុតសម្រាប់ការរស់នៅបែបទំនើបនឹងទាន់សម័យ។ ណូប៊ែល International Center​​នៅក្បែរទីប្រជុំជនជិតផ្សារទួលគោកក្នុងសង្កាត់ បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

៧. អគារ Gia Tower

អាគារដ៍ទំនើបបំផុតគឺ GIA Towerត្រូវបានបង្កើតឡើងយ៉ាងប្រុង​ប្រយ័ត្នដើម្បីធានា​ថាអ្នកមាន​ការិយាល័យក្នុងក្តីសុបិន្តរបស់អ្នក។ អគារនេះ មានទីតាំងស្ថិតនៅកោះពេជ្រ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ដែលសាងសង់ឡើងដោយក្រុមហ៊ុនអ្នកវិនិយោគតៃវ៉ាន់។ អាគារនេះ មានកម្ពស់ ៤១ ជាន់ ស្នើនឹង ១៧៨ ម៉ែត្រ។

៨. អគារ skyline

អាគារ The skyline មានកម្ពស់ ៣៨ ជាន់ និងកម្ពស់ ១៧២ ម៉ែត្រ ស្ថិតនៅចំកណ្តាលទីក្រុងភ្នំពេញ អគារនេះ មានផ្សារទំនើ៣ ជាន់នៅខាងក្រោម ហើយនឹងជាន់ទី៣៨ គឺមានលក្ខណៈ Skybay ដែលលោក​អ្នកអាចលំហែ​កាយមើលទេសភាពយ៉ាងស្រស់ស្អាតពីលើអគារដ៏ខ្ពស់ស្កឹមស្កៃនេះ។

៩. អគារ Flatiron Tower

ជាអគារ ដែលវិនិយោគ ដោយក្រុមហ៊ុនចិន មានកម្ពស់ ៤១ ជាន់ ស្នើនិង ១៦៨ ម៉ែត្រ។

១០. អគារ The Gateway

រូបភាពអគារ The Gateway

ជាអគារ ដែលមានកម្ពស់ ៣៩ ជាន់ ស្មើនិង ១៥៨ ម៉ែត្រ ដែលមានករិយាល័យសំបូរបែប។ អគារ The Gateway សាងសង់ឡើង ក្រោមការវិនិយោគរបស់ក្រុមហ សិង្ហបុរី ស្ថិតនៅ​តាមបណ្តោយ​មហាវិថីសហព័ន្ធរុស្ស៊ី ជិតស្ពានអាកាស៥មករា ក្បែរផ្សារ ទំនើបម៉េហ្គាម៉ល៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ២៣ នាទី មុន

ក្រោយត្រូវមិត្តប្រុសស្គាល់គ្នា១០ឆ្នាំបោះបង់ចោល Fan Bingbing វិលមកវិញកាន់តែខ្លាំង

ព័ត៌មានជាតិ៣២ នាទី មុន

​ចរាចរប្រាក់រៀល​កើនឡើង ១៥ ភាគរយ​ ក្នុងមួយឆ្នាំ​ នាអំឡុង២ទសវត្សរ៍ចុងក្រោយ​

សន្តិសុខសង្គម៤៥ នាទី មុន

អភិបាលរងខេត្តស្វាយរៀង២រូប ចុះធ្វើបច្ចុប្បន្នភាព​ការបង្ក្រាបល្បែងស៊ីសងខុសច្បាប់ នៅក្រុងបាវិត 

ព័ត៌មានជាតិ៥៨ នាទី មុន

ប្រមុខការទូតខ្មែរ៖ កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង នឹងបន្តជាវិជ្ជមានជាមួយយន្តការអនុតំបន់មេគង្គដទៃទៀត

ជីវិតកម្សាន្ដ២ ម៉ោង មុន

អ៊ីណូ បង្ហាញឆន្ទៈជួយផ្សព្វផ្សាយផលិតផលកសិករខ្មែរដោយមិនគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម