Connect with us

សេដ្ឋកិច្ច

ប្រធានសេដ្ឋវិទូ IMF ៖ អតិផរណាអាចបន្តឡើងខ្ពស់រហូតដល់ឆ្នាំ ២០២៥

បានផុស

នៅ

លោក Pierre-Olivier Gourinchas ប្រធានសេដ្ឋវិទូនៃមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បាននិយាយកាលពីពេលថ្មីៗនេះថា អត្រាអតិផរណាពិភពលោកដែលកំពុងឡើងខ្ពស់ជាប្រវត្តិសាស្ត្រ អាចបន្តរហូតដល់ឆ្នាំ ២០២៥ ។

លោក Pierre-Olivier Gourinchas
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តម្លៃទំនិញនៅជុំវិញពិភពលោកបានកើនឡើង ចាប់តាំងពីការបើកឡើងវិញយ៉ាងឆាប់រហ័សនៃសេដ្ឋកិច្ចពិភពលោកក្រោយរោគរាតត្បាតកូវីដ ១៩ ។ លើសពីនេះទៅទៀត អតិផរណាត្រូវបានជំរុញបន្ថែមទៀត បន្ទាប់ពីសង្គ្រាមលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែនកាលពីឆ្នាំមុន ដែលបណ្តាលឲ្យមានការឡើងថ្លៃតម្លៃទំនិញនៅទូទាំងពិភពលោក ។

ក្នុងបទសម្ភាសន៍មួយនៅទីក្រុងវ៉ាស៊ីនតោន លោក Pierre-Olivier Gourinchas និយាយថា អតិផរណា គឺនៅតែនៅជាមួយយើងប្រហែលដល់ឆ្នាំ ២០២៥ ជាពិសេសអតិផរណាស្នូលមិនបានធ្លាក់ចុះទៅគោលដៅវិញនោះទេ​ ខណៈការព្យាករណ៍ថ្មីរបស់ IMF អំពីអតិផរណានៅឆ្នាំនេះ គឺនឹងឡើងដល់ ៧ ភាគរយ ។

ដោយឡែក វិស័យដែលគួរឲ្យព្រួយបារម្ភមួយទៀត គឺវិស័យអចលនទ្រព្យ ដែលក៏ជាផ្នែកមួយបង្កឲ្យមានវិប​ត្តិផងដែរនៅជុំវិញពិភពលោក ។

ជាចុងក្រោយលោក Gourinchas បញ្ជាក់ថា ដោយសារតែបញ្ហានេះហើយទើបធ្វើឲ្យស្ថាប័នហិរញ្ញវត្ថុផ្សេងៗទៀតដូចជា ធនាគារ Silicon Valley Bank (SVB) និងធនាគារ Signature Bank ប្រកាសក្ស័យធនដួលរលំតែម្ដងកាលពីខែមុន ៕

ប្រែសម្រួលដោយ ៖ នាង រតនៈ

ប្រភព ៖​ Business Insider

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

សន្តិសុខសង្គម២ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានជាតិ៧ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានជាតិ២៣ ម៉ោង មុន

ផ្លូវថ្មើរជើងរាត្រីនេះ មានល្ខោន​បាសាក់ ចាបុីដងវែងនៅសប្តាហ៍ក្រោយ នឹងមានកំប្លែងនាយក្រឹម

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

Sokha Hotels

ព័ត៌មានពេញនិយម