សេដ្ឋកិច្ច
កំណើនពីការនាំចេញកៅស៊ូកម្ពុជា សម្រេចបានថវិកាជិត ១៧០ លានដុល្លារអាមេរិក
នៅក្នុងត្រីមាសទី១ ដើមឆ្នាំ ២០២៣នេះ ការនាំចេញកៅស៊ូកម្ពុជា ទទួលបានថវិកាប្រមាណ ១៦៨លានដុល្លារ កើនឡើង ៤២,៨ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ ២០២២ មានត្រឹមតែ ១១៧លានដុល្លារប៉ុណ្ណោះ។ នេះបើយោងតាមទិន្នន័យពាណិជ្ជកម្មចុងក្រោយរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករ។

យោងតាមទិន្នន័យដដែលនេះ បានបង្ហាញថា ការនាំចេញកៅស៊ូរបស់កម្ពុជា ក្នុងខែមករា ឆ្នាំ២០២៣ មានការកើនឡើង ៥៩,៨ភាគរយ បើធៀបនឹងខែមករា ឆ្នាំ២០២២ ដោយរកចំណូលបានចំនួន ៥៤លានដុល្លារ។ ចំណែក នៅក្នុងខែកុម្ភៈ នាំចេញកៅស៊ូដែលបានចុះបញ្ជីមានកំណើន ៦៧,៤ ភាគរយ រកប្រាក់ចំណូលបាន ៥៩ លានដុល្លារ។ ដោយឡែក នាំចេញកៅស៊ូក្នុងខែមីនា ឆ្នាំ ២០២៣ ទទួលបានចំណូល ៥៥ លានដុល្លារ របស់ប្រទេស កើនឡើង ១៣,១ ភាគរយបើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២២ មានចំនួន ៤៨.៥ លានដុល្លារ។
កាលពីឆ្នាំ ២០២២ កម្ពុជា បានរកចំណូលពីការនាំចេញកៅស៊ូធម្មជាតិ និងផលិតផលកៅស៊ូបានប្រមាណ ៥៤១. ៦៦ លានដុល្លារ មានការកើនឡើង ២៨,៣ ភាគរយ បើធៀបនឹងឆ្នាំ ២០២១ បើទោះបីជាមានស្ថានភាពមិនល្អ រួមទាំងការធ្លាក់ចុះនៃតម្លៃកៅស៊ូធម្មជាតិយ៉ាងណាក្តី។
សូមបញ្ជាក់ថា ទីផ្សារកៅស៊ូកម្ពុជា នាំចេញទៅប្រទេសចិន វៀតណាម ម៉ាឡេស៊ី សិង្ហបុរី ឥណ្ឌា និងសហភាពអឺរ៉ុប (EU)។
គិតត្រឹមឆ្នាំ២០២២ ផ្ទៃដីដាំកៅស៊ូ សរុបមានចំនួន ៤០៤ ០៤៤ហិកតា ក្នុងនោះ ផ្ទៃដីចៀរជ័រមានចំនួន ៣១០ ១៩៣ហិកតា ស្មើនឹង៧៧ភាគរយ និងផ្ទៃដីថែទាំមានចំនួន ៩៣ ៨៥១ហិកតា ស្មើនឹង២៣ភាគរយ៕


-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ