សេដ្ឋកិច្ច
កសិករក្នុងស្រុកសំឡូត ព្រួយបារម្ភរឿងតម្លៃទីផ្សារម្រេច ធ្លាក់ចុះរាល់ឆ្នាំ
កសិករដាំម្រេចភាគច្រើនគឺជាអតីត ខ្មែរក្រហមរស់នៅក្នុងស្រុកសំឡូត កំពុងមានការព្រួយបារម្ភអំពីតម្លៃគ្រាប់ម្រេច ដែលតែងតែមានការធ្លាក់ចុះរៀងរាល់ឆ្នាំ ដែលជាបញ្ហាមួយប្រឈមទៅនឹងការបាត់បង់សេដ្ឋកិច្ចប្រចាំថ្ងៃរបស់ពួកគាត់។
អ្នកមានមុខរបរដាំដំណាំម្រេចនៅតំបន់ឃុំដាច់ស្រយាល ដែលភាគច្រើនជាអតីតខ្មែរក្រហម ស្ថិតនៅឃុំស៊ុងគឺលោក ពៅ ហឿន បានរៀបរាប់ថា បច្ចុប្បន្ននេះគាត់មានដំណាំម្រេចជាង២០០០ជន្លង់ ដែលម្រេចទុំត្រូវប្រមូលផលនៅដើមខែ២ខាងមុខនេះហើយ ប៉ុន្តែទីផ្សារនៅមានការលំបាកនៅឡើយ។

ប្រជាពលរដ្ឋ ដែលជាអតីតខ្មែរក្រហមរូបនេះបានបង្ហាញនូវក្តីព្រួយបារម្ភថា ម្រេចបានធ្លាក់ថ្លៃជារៀងរាល់ឆ្នាំ ដែលកាលពីឆ្នាំកន្លងទៅម្រេចគ្រាប់ ១ គីឡូក្រាម បានតម្លៃត្រឹមតែ៦០០០រៀល តែប៉ុណ្ណោះ តម្លៃនេះវាមិនអាចទប់ទល់ទល់នឹងការចំណាយថ្លៃដើមថែទាំ និងជួលកម្មករនោះទេ។
លោក ប៉ុម ម៉ុន មេឃុំស៊ុង ស្រុកសំឡូត បានបញ្ជាក់ថា ប្រជាពលរដ្ឋក្នុងឃុំប្រមាណជាង១០០០ គ្រួសារមានមុខរបរដាំដំណាំម្រេចជាង៩០ភាគរយ ដែលសរុបចម្ការម្រេចក្នុងឃុំទាំងមូល ប្រហែល៤០០ហិចតា។ ពលរដ្ឋព្រួយបារម្ភពីតម្លៃទីផ្សារម្រេចឆ្នាំនេះក្រែង ចុះថោកដូចឆ្នាំមុនទៀត នឹងធ្វើឱ្យពួកគាត់ខាតបង់ប្រឈម និងការលក់ដីចំការ និងចំណាកស្រុក ដោយសារគ្មានលទ្ធភាពសងបំណុលធនាគារ។

លោក ប៉ុម ម៉ុន ជាអតីតទាហានខ្មែរក្រហមផងដែរនោះ បានឱ្យដឹងថា ពលរដ្ឋភាគច្រើនបាន ខ្ចីបុលធនាគារមកធ្វើដើមទុន ដាំដំណាំម្រេចនេះ បើសិនជាម្រេចគ្មានទីផ្សារទៀតនោះ ច្បាស់ជាពលរដ្ឋ ប្រឈមមុខសេដ្ឋកិច្ច ក្នុងគ្រួសារកាន់តែធ្ងន់ធ្ងរហើយ។
លោកបញ្ជាក់ថា បើតម្លៃម្រេចមួយគីឡូចាប់ពីមួយម៉ឺនរៀលឡើង ទើបអាចទប់ទល់នឹងថ្លៃដើម និងបានចំណេញខ្លះ ដោយលោកក៏បានស្នើរសុំឱ្យរាជរដ្ឋាភិបាល ក៏ដូចជាស្ថាប័នពាក់ព័ន្ធជួយរកទីផ្សារម្រេចដល់ប្រជាពលរដ្ឋនៅឆ្នាំនេះផង ខណៈម្រេចនឹងត្រូវប្រមូលផលនៅដើមខែកុម្ភ៖ខាងមុខនេះហើយ ៕
សោ និយមរ័ត្ន

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អ៊ីរ៉ង់ ថា ប៉ាគីស្ថាន ចេញមុខធានាទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ លើអ៊ីស្រាអែល ក្នុងលក្ខខណ្ឌមួយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រី៨រូបដាក់ពាក្យលាឈប់ពីរដ្ឋាភិបាលចម្រុះ ដឹកនាំដោយគណបក្សភឿថៃ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ក្រោយពីភ្លើងឆេះហាង ពេជ្រ ចរណៃ ត្រូវជួសជុលសងម្ចាស់ដើមវិញខ្ទង់ ៥០ ទៅ៦០ម៉ឺនដុល្លារ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ផែថងថាន រក្សាភាពស្ងប់ស្ងាត់ និង គ្មានការលាលែងពីអំណាច រហូតពេលនេះ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
យន្តហោះចម្បាំងអាមេរិក ចាកចេញពីមូលដ្ឋាននៅអង់គ្លេសហើយ ដើម្បីទៅជួយអ៊ីស្រាអែល ប្រយុទ្ធជាមួយអ៊ីរ៉ង់
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង ago
រុស្ស៊ី អះអាងថា ប្រទេសមួយចំនួន ត្រៀមបញ្ជូនក្បាលគ្រាប់នុយក្លេអ៊ែរ ឲ្យអ៊ីរ៉ង់ ដោយផ្ទាល់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ក្រោយធ្លាយសារសំឡេង ផែថងថាន ប្រឈមរឿងសំខាន់៣ លំបាករើខ្លួនរួច
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
គណបក្ស Bhumjaithai ដកខ្លួនចេញពីរដ្ឋាភិបាលចម្រុះដឹកនាំដោយបក្សភឿថៃ