Connect with us

ព័ត៌មានជាតិ

តម្រូវការនាំចូលដែកធ្លាក់ចុះ ជិត​៥០ ភាគរយក្នុងឆ្នាំ ២០២០ ខណៈការនាំចេញហក់ឡើងខ្ពស់ហួសពីការស្មាន

បានផុស

នៅ

រូបភាពកម្មករកំពុសាងសង់អគារសំណង់
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងរយៈពេលពេញមួយឆ្នាំ ២០២០ ការនាំចូលដែកសាងសង់មានការធ្លាក់ចុះជិត ៥០ ភាគរយ ហើយសញ្ញានៃការធ្លាក់ចុះនេះ បង្ហាញថាវិស័យសំណង់មានការថមថយ ខណៈដែលការនាំចេញវិញ មានការហក់ឡើងខ្លាំងគួរឲ្យ​កត់​សម្គាល់។

ប្រធានក្រុមហ៊ុន អចលនទ្រព្យ ខ្មែររៀលអេស្ទេត លោក បណ្ឌិតគឹម ហ៊ាង ប្រាប់កម្ពុជាថ្មីថា ការសាងសង់នៅកម្ពុជាមានការធ្លាក់ចុះ ដោយសារការរាតត្បាតពីជំងឺកូវីដ១៩ រយៈពេល១ ឆ្នាំនេះ លោកអះអាងបែបនេះ តាមរយៈការមើលទៅលើគម្រោងជាច្រើន មានការធ្លាក់ចុះក្នុងការលក់ ដូច្នេះការសាងសង់ក៏ធ្លាក់ចុះដូចគ្នា។

លោក គឹម ហ៊ាង បញ្ជាក់ថា “ប្រសិនបើមានការសាងសង់កើនឡើង ហើយការលក់កើនឡើងនោះតម្រូវការ​សម្ភារៈសំណង់ដូចជាដែក ក៏កើនឡើងដែរ ប៉ុន្តែនៅពេលដែលការលក់ធ្លាក់ចុះ ប្រាកដណាស់សំណង់ក៏ចុះតាមដែរ ហើយតម្រូវការដែកក៏ចុះតាមហ្នឹងដែរ”។

ចំណែកឯលោក ជីវ ស៊ីផេង អ្នកគ្រប់គ្រងទូទៅរបស់សមាគមអ្នកសាងសង់កម្ពុជា បានប្រាប់កម្ពុជាថ្មីដែរថា គម្រោង​សាងសង់កាលពីឆ្នាំ២០២០ កន្លងទៅ នៅតែបន្តទៅមុខ ខណៈមានម្ចាស់គម្រោងមួយចំនួន ក៏បង្អង់ល្បឿនសាងសង់ដោយរង់ចាំមើលការថមថយនៃឥទ្ធិពលនៃជំងឺកូវីដ១៩។

លោកជីវ ស៊ីផេងថា ការសាង​​សង់កាលពីឆ្នាំកន្លងទៅ នៅតែមានការកើនឡើង ហើយតម្រូវការដែកក៏មានច្រើនដែរ។

របាយការណ៍របស់ក្រសួងពាណិជ្ជកម្មបង្ហាញថា ការនាំចូលប្រភេទដែកមួយចំនួន ដូចជាដែកស្មិត និងដែកថែប មានការធ្លាក់ចុះ ជិត ៥០ ភាគរយ ក្នុងឆ្នាំ ២០២០ បើប្រៀបធៀបនឹងរយៈពេលដូចគ្នា នឹងឆ្នាំ ២០១៩។

នៅឆ្នាំ ២០១៩ ការនាំចូលដែក មានជាង ៤ រយលានតោន (៤៧៧,២៦៣,០៨១) ខណៈដែលឆ្នាំ ២០២០ ចំនួនត្រឹមតែជាង ២ រយលានតោន (២៨១,០៦០,២២៣)។

របាយការណ៍ដដែល បញ្ជាក់ថា សម្រាប់ការនាំចេញដែកនៅកម្ពុជាវិញ មានការកើនឡើងគួរឲ្យកត់សម្គាល់ ដោយការនាំចេញបានកើនឡើង ជិត ៥ ដងនៅឆ្នាំ ២០២០ ប្រៀបធៀបនឹងឆ្នាំ ២០១៩។

ការនាំចេញដែកនៅឆ្នាំ ២០១៩ មានត្រឹមតែ ជាង ១ លានតោន (១,៣៧៤,៩៣១) ខណៈការនាំចេញនៅឆ្នាំ ២០២០ បានកើនឡើងដល់ជាង ៦ លានតោន (៦,២០១,៣៧៥)៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ការសិក្សា ៖ ស្រ្តីដែលមានផ្ទៃពោះខំប្រឹងធ្វើការក្រោមកម្ដៅខ្លាំង ប្រឈមហានិភ័យកូនស្លាប់ក្នុងពោះ

ព័ត៌មានជាតិ២ ម៉ោង មុន

ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី ៣ នៅ​ខេត្តព្រះសីហនុដាក់សម្ពោធ​ឲ្យដំណើការជា​ផ្លូវការ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ជនចំណាកស្រុកជាង ៥០០ នាក់ចូលចតនៅ អង់គ្លេស តាមទូកតូចៗ

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រុមហ៊ុន​ អ៊ីអនម៉ល ៖ គ្មានការសាងសង់ផ្សារទំនើបអ៊ីអន៤ នៅខណ្ឌកំបូល ដូចការចុះផ្សាយព័ត៌មានឡើយ  

ជីវិតកម្សាន្ដ២ ម៉ោង មុន

ឃុំ ប៉ុណ្ណាដែត ស្នើមន្ត្រីចរាចរណ៍ប្រកាន់ភ្ជាប់សុជីវធម៌-ក្រមសីលធម៌ ដើម្បីជាគំរូចំពោះប្រជាពលរដ្ឋ

ព័ត៌មានជាតិ៦ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានជាតិ៧ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម