Connect with us

សេដ្ឋកិច្ច

ធនាគារជាតិ វៀតណាម រៀបចំសម្រួលប្រាក់កម្ចីឡើងវិញ ​​

បានផុស

នៅ

ធនាគារកណ្តាលរបស់វៀតណាមនឹងរៀបចំរចនាសម្ព័ន្ធប្រាក់កម្ចីឡើងវិញសម្រាប់អាជីវកម្មមួយចំនួនដែលប្រឈមមុខនឹងការលំបាក រួមទាំងការពន្យារពេលសងប្រាក់កម្ចីផងដែរ ខណៈប្រទេសនេះកំពុងស្វែងរកវិធីជំរុញសេដ្ឋកិច្ចដែលកំពុងតែធ្លាក់ចុះ​ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទន្ទឹមនោះ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ក៏បានស្នើឲ្យធនាគារជាតិវៀតណាម រៀបចំសេចក្តីសម្រេចក្នុងគោលបំណងបង្កើនចំនួនក្រុមហ៊ុនដែលត្រូវរៀបចំរចនាសម្ព័ន្ធឡើងវិញ ក៏ដូចជាពង្រីករយៈពេលសម្រាប់ដោះស្រាយផងដែរ ។

មិនតែប៉ុណ្ណោះ លោកក៏បានអំពាវនាវឲ្យធនាគារពាណិជ្ជ កាត់បន្ថយអត្រាការប្រាក់ ផ្តល់ប្រាក់កម្ចីដើម្បីជួយដល់អាជីវកម្ម និងគ្រួសារផងដែរ ។

បច្ចុប្បន្ន ក្រុមហ៊ុនជាច្រើននៅក្នុងប្រទេសវៀតណាម ដែលជាមជ្ឈមណ្ឌលផលិតកម្មក្នុងតំបន់ បាននឹងកំពុងជួបបញ្ហា ចំពេលដែលតម្រូវការពិភពលោកធ្លាក់ចុះ រួមជាមួយនឹងការនាំចេញធ្លាក់ចុះ ១១.៩ ភាគរយនៅក្នុងត្រីមាសទីមួយនៃឆ្នាំនេះ ។

គិតត្រឹមត្រីមាសទី១ សេដ្ឋកិច្ចរបស់វៀតណាម មានកំណើនយឺតមែនទែន ពោលមានត្រឹមតែ ៣.៣២ ភាគរយប៉ុណ្ណោះ បើធៀបនឹងត្រីមាសទី៤ ឆ្នាំ២០២២ មានដល់ ៥.៩២ ភាគរយ ។

គួរបញ្ជាក់ថា ធនាគារជាតិវៀតណាមកាលពីខែមុន បានកាត់បន្ថយអត្រាគោលនយោបាយមួយចំនួន ដើម្បីគាំទ្រដល់កំណើនសេដ្ឋកិច្ច ចំពេលស្ថានភាពសេដ្ឋកិច្ចសកលមិនទាន់មានភាពប្រក្រតីឡើងវិញ ៕

ប្រែសម្រួល៖ នាង​ រតនៈ

ប្រភព៖ VN Express

ចុចអាន៖ អាមេរិក ជំរុញ កូរ៉េខាងត្បូង កុំឲ្យលក់បន្ទះឈីបទៅ ចិន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ងួន ចាន់ដាវិត
ជីវិតកម្សាន្ដ៣ ម៉ោង មុន

G-Devith ៖ បុគ្គលដែលអាចហែកមេឃចេញបាន មានន័យថា អ្នកនោះអាចរួចពីសំណាញ់ច្បាប់ហើយ

ជ័យ ចាប
ជីវិតកម្សាន្ដ២៣ ម៉ោង មុន

កវីនិពន្ធល្បីខាងកំណាព្យ​ បណ្ឌិត ជ័យ​ ចាប​ ​ធ្លាក់ខ្លួនឈឺធ្ងន់​ចូលសង្គ្រោះបន្ទាន់

ជីវិតកម្សាន្ដ២០ ម៉ោង មុន

UNICEF ចេញសេចក្តីថ្លែងការណ៍ទាក់ទងនឹងករណីកូនប្រុស G-Devith ដោយគូសបញ្ជាក់ ២ចំណុចធំ

ព័ត៌មានជាតិ១៧ ម៉ោង មុន

អភិបាលរងខេត្តស្វាយរៀង÷ យុវជន ត្រូវមាន មានស្មារតីស្នេហាជាតិ ជួយជាតិ លើកកម្ពស់មុខមាត់ជាតិឱ្យបានច្រើន

ព័ត៌មានជាតិ៣ ម៉ោង មុន

អ្នកឧកញ៉ា៣រូប បរិច្ចាគជាង១លានដុល្លារ សង់អគារសាកលវិទ្យាល័យសម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី នៅខេត្តកណ្ដាល

Sokha Hotels

ព័ត៌មានពេញនិយម