Connect with us

សេដ្ឋកិច្ច

កសិករអាចនឹងរង់ចាំតម្លៃគ្រាប់ស្វាយចន្ទីងើបឡើងវិញដល់ខែសីហាទើបលក់ចេញ

បានផុស

នៅ

តម្លៃគ្រាប់ស្វាយចន្ទីបានធ្លាក់ចុះចាប់តាំងពីថ្ងៃទី ១៨ ខែមីនា ឆ្នាំ ២០២៣ ធ្វើឱ្យកសិករមួយចំនួនផ្អាកការលក់គ្រាប់​ស្វាយចន្ទីឆៅឱ្យវៀតណាម​ដោយ​ហាលទុកសម្រាប់លក់នៅខែសីហាខាងមុខវិញ។

លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា បានបញ្ជាក់ឱ្យដឹងថា ​ដោយសារតម្លៃ​ស្រុតចុះខ្លាំង រហូតដល់ ៤០០០ រៀល ធ្វើឱ្យកសិករពិបាកទទួលយកក្នុងតំណាក់កាលនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកថា តម្លៃគ្រាប់ស្វាយចន្ទីសើម មានស្ថិរភាពល្អ នៅឆ្នាំ ២០២៣ ចាប់ពីចុងខែមករា រហូតដល់ ពាក់កណ្ដាលខែមីនា តម្លៃចន្លោះពី ៥ ០០០ រៀល ទៅ ៦ ០០០ រៀល ដែលជាតម្លៃល្អបំផុត​បើប្រៀបធៀបនឹងឆ្នាំមុនៗ ទើបតែដល់ថ្ងៃទី ១៨ ខែមីនា តម្លៃបានធ្លាក់ចុះ។

សមាគមស្វាយចន្ទីរកម្ពុជា បានប្រាប់ដល់សមាជិកចាប់ផ្ដើមហាលគ្រាប់ស្វាយចន្ទី ដូច្នេះ បានជាការនាំចេញរយៈពេល ៣ ខែ មានការធ្លាក់ចុះ។ លោកបញ្ជាក់ថា ការធ្លាក់ចុះ មិនមែនដោយសារ​ការផលិតបានតិចទេ គឺធ្លាក់ចុះដោយសារតែតម្លៃធ្លាក់ចុះ ទើបសមាជិកសមាគមគាត់ឈប់លក់។

ទិន្ន័យពីសមាគមស្វាយចន្ទីរកម្ពុជាបង្ហាញថា នៅក្នុងរយៈពេល ៣ ខែ ដើមឆ្នាំ ២០២៣ កម្ពុជាបាននាំចេញគ្រាប់ស្វាយចន្ទីទៅកាន់ទីផ្សារធំគឺប្រទេសវៀតណាមចំនួន ២៣៣ ០៥០ តោន ដែលមានទឹកប្រាក់ ៣២០ លាន​ដុល្លារ ធ្លាក់ចុះ ១២.៩៥% បើធៀបរយៈពេលដូចគ្នាទៅនឹង២០២២។

លោក អួន ស៊ីឡុត បានបញ្ជាក់ថា មកដល់ចុងខែមេសានេះ ដោយសារតែមានភ្លៀងធ្លាក់ និងខ្យល់កន្ត្រាក់ ធ្វើឱ្យស្វាយចន្ទីអន់គុណ​ភាពហើយតម្លៃរឹតតែធ្លាក់ចុះទៀត ដូច្នេះហើយ សមាគមស្វាយចន្ទីរកម្ពុជា ដែលគាត់មានឃ្លាំង​ហាល​ទុកដើម្បីលក់នៅខែសីហា ដែលសមាគមធ្លាប់លក់ក្នុងតម្លៃល្អ។​

ទោះយ៉ាងណាលោកបញ្ជាក់ថា ប្រសិនបើតម្លៃគ្រាប់ស្វាយចន្ទីរសើម ងើបតម្លៃឡើងវិញនោះ​សមាគមនឹងចាប់ផ្ដើមលក់ចេញផងដែរ៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

សន្តិបណ្ឌិត នេត សាវឿន ស្នើ​សមត្ថកិច្ច​ការ​ពារ​សន្តិសុខ​ជូន​ប្រតិភូ​ថៃ​ ក្នុង​ព្រឹត្តិការណ៍​កីឡា​បាល់​ទាត់​មិត្តភាព

សេចក្ដីជូនដំណឹង៣ ម៉ោង មុន

អ្នកស្រុកបាធាយ ខេត្តកំពង់ចាម ម្នាក់ទៀតហើយ ទទួលបានទឹកប្រាក់រង្វាន់ធំ ១២៥លានរៀល ពីភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ

កីឡា៣ ម៉ោង មុន

បឺត សង្ឃឹម ដណ្តើមខ្សែក្រវាត់ ISKA ជួបជើងខ្លាំងម្ចាស់ខ្សែក្រវាត់ ៩ ស្ថាប័ន

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ខ្យល់ពុលបន្តកើនឡើងនៅក្នុងខេត្ត២៨របស់ ប្រទេស​ថៃ

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

តុលាការ​រុស្សី​កាត់​​ទោស​បុរស​អង់គ្លេស​​ដាក់គុក​១៩​​ឆ្នាំ​​ពី​បទប្រយុទ្ធឲ្យអ៊ុយក្រែន

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

រុស្ស៊ីបាញ់មីស៊ីលវាយប្រហារស្រុកកំណើត លោក​ ហ្សេលេនស្គី ចំពេលមេដឹកនាំអឺរ៉ុបជួបគ្នានៅ​ បែលហ្ស៊ិក

ព័ត៌មានជាតិ៥ ម៉ោង មុន

ករណីបែកធ្លាយវីដេអូអធិការស្រុករតនមណ្ឌលជុំគ្នាផឹកស្រាក្នុងឯកសណ្ឋានជានគរបាល ក្រសួងមហាផ្ទៃកំពុងស្រាវជ្រាវ

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

ក្តៅគគុក! ចិននិងអាមេរិក សុទ្ធតែប្រកាសត្រៀមខ្លួនរួចរាល់ ច្បាំងគ្នាក្នុងសង្គ្រាម

Sokha Hotels

ព័ត៌មានពេញនិយម