សេដ្ឋកិច្ច
សិង្ហបុរី ដំឡើងពន្ធអចលនទ្រព្យខ្ពស់គុណនឹងពីរសម្រាប់ជនបរទេស
ប្រទេសសិង្ហបុរីកំពុងបង្កើនពន្ធលើទីផ្សារអចលនទ្រព្យទាំងប្រជាជនរបស់ខ្លួន និងជនបរទេសដែលទិញផ្ទះបន្ត ដើម្បីធ្វើឲ្យទីផ្សារលំនៅដ្ឋានមានភាពល្អប្រសើរឡើងវិញ ខណៈពន្ធលើជនបរទេសទិញអចលនទ្រព្យនៅសិង្ហបុរី កើនដល់ ៦០ ភាគរយ ។
ដោយឡែក ចំពោះជនជាតិសិង្ហបុរីវិញ រដ្ឋាភិបាលយកពន្ធដល់ ២០ ភាគរយ សម្រាប់ប្រជាពលរដ្ឋទិញផ្ទះទី ២ ហើយ ៣០ ភាគរយ ចំពោះពលរដ្ឋទិញផ្ទះបន្តទី ៣ និងសម្រាប់រស់នៅអចិន្ត្រៃយ៍ ។
ពាក់ព័ន្ធនឹងការបង្កើនពន្ធនេះដែរ កំពុងជំរុញឲ្យមានការមិនសប្បាយចិត្តពីសំណាក់ជនបរទេស និងជនជាតិសិង្ហបុរីខ្លួនឯងផ្ទាល់តែម្ដង ។ តាមការស្ទង់មតិកាលពីខែធ្នូឆ្នាំមុន ក្នុងចំណោមប្រជាជន ៣ នាក់មាន ២ នាក់ទៅហើយយល់ថា រដ្ឋាភិបាលគួរតែផ្តោតការយកចិត្តទុកដាក់កាន់តែខ្លាំងទៅលើលទ្ធភាពទិញផ្ទះរបស់ប្រជាពលរដ្ឋ ជាជាងការដំឡើងពន្ធទិញផ្ទះបន្ត ។
ទោះបីយ៉ាងណាក៏ដោយ វិស័យអចលនទ្រព្យសិង្ហបុរីនៅតែមានសន្ទុះ ទោះបីជាប្រទេសផ្សេង កំពុងប្រឈមនឹងការយឺតយ៉ាវ ដោយសារតែការកើនឡើងអត្រាការប្រាក់ និងអតិផរណាក៏ដោយ ដែលវាជាផ្នែកមួយនៃលំហូរសាច់ប្រាក់ចូលរដ្ឋ ជាពិសេសបានមកពីប្រទេសចិន ។
បើយោងតាមរបាយការណ៍របស់ក្រុមហ៊ុនគ្រប់គ្រង និងភ្នាក់ងារអចលនទ្រព្យ Knight Frank បានឲ្យដឹងថា ទីផ្សារអចលនទ្រព្យសិង្ហបុរី ក៏បានរុញទីក្រុងញូវយ៉កចេញពីតំណែងកំពូលសម្រាប់កំណើនដ៏ខ្លាំងបំផុតនៃការជួលលំនៅដ្ឋាននៅក្នុងត្រីមាសចុងក្រោយនៃឆ្នាំ ២០២២ ផងដែរ ៕
ប្រែសម្រួលដោយ ៖ នាង រតនៈ
ប្រភព ៖ BNN Bloomberg
ចុចអាន ៖ ៤៧ ឆ្នាំទៀត ប្រជាជន ជប៉ុន នឹងធ្លាក់ចុះច្រើនជាង ៣០ ភាគរយ
-
ចរាចរណ៍៥ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង ago
ទីក្រុងចំនួនបីនៅអាស៊ីអាគ្នេយ៍មានខ្យល់ពុលខ្លាំងបំផុត
-
ចរាចរណ៍៦ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់