Connect with us

ព័ត៌មានជាតិ

ហេតុផលទាំងនេះធ្វើឲ្យវិស័យធនាគាររកប្រាក់ចំណេញ ទោះ​ស្ថិតរដូវកាល​កូវីដ១៩

បានផុស

នៅ

​លោកបណ្ឌិត អ៊ិន ចាន់នី ប្រធាននាយក​ប្រតិបត្តិ​ធនាគារ​ អេស៊ីលីដា
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ឥទ្ធិពលនៃការរាតត្បាត ដោយសារជំងឺកូវីដ១៩ កាលពីឆ្នាំកន្លងទៅ បានធ្វើឲ្យប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោក និងសេដ្ឋកិច្ចជាតិ ស្ទើរគ្រប់វិស័យ។ ជាមួយគ្នានេះ មាន​ការភ័យ​ខ្លាច ជំងឺកូវីដ១៩ អូស​បន្លាយ អាច​ធ្វើ​ឲ្យ​វិស័យ​ធនាគារ​អាច​ជួប​វិបត្តិ ដោយសារ​លំហូរ​សាច់​ប្រាក់​នឹង​អាចត្រូវ​រាំង​ស្ទះ។

ប៉ុន្តែការព្រួយបារម្ភទាំងនោះ មិនបានកើតមានឡើងនោះទេ ខណៈអ្នក​ទទួលខុស​ត្រូវធំ​ក្នុងវិស័យនេះ អះ​អាងថា ស្ថានភាព​ហិរញ្ញវត្ថុរបស់ធនាគារបង្ហាញសញ្ញាលូតលាស់ល្អប្រសើ ដោយប្រាក់ចំណេញ​កើនឡើងក្នុងរង្វង់ប្រមាណជិត ២០ ភាគរយក្នុងឆ្នាំ ២០២០។

​លោកបណ្ឌិត អ៊ិន ចាន់នី ប្រធាននាយក​ប្រតិបត្តិ​ធនាគារ​ អេស៊ីលីដា បានថ្លែងប្រាប់កម្ពុជាថ្មី ក្នុងបទសម្ភាសន៍ថា ជាទូទៅសុខភាពហិរញ្ញវត្ថុរបស់ធនាគារមានភាពល្អប្រសើរនៅឆ្នាំ ២០២០។

ការរីកចម្រើនលូតលាស់នេះ កើតចេញពីការបន្ធូរបន្ថយរបស់រដ្ឋាភិបាល ដូចជាការរៀបចំឥណទានឡើងវិញ ការពន្យា អនុវត្តបើកដើមទុនទ្រនាប់ ការបន្ថយប្រាក់បម្រុងកាតព្វកិច្ចមកនៅត្រឹម ៧% ព្រមទាំងការបន្ធូបន្ថយលើពន្ធកាត់ទុកសម្រាប់ប្រាក់កម្ចីពីបរទេស។

បើតាមលោក អ៊ិន ចាន់នីមូលហេតុទាំងនេះ បានធ្វើឲ្យវិស័យធនាគារ អាចគាំទ្រនូវការលូតលាស់របស់ខ្លួន ដោយសារការបន្ធូបន្ថយលក្ខណ្ឌច្បាប់ មិនមែនដោយសារ ឱកាសក្នុងការធ្វើអាជីវកម្មនោះទេ។

លោក អ៊ិន ចាន់នីបានប្រាប់កម្ពុជាថ្មីថា ហិរញ្ញវត្ថុធនាគារ បានលូតលាស់ក្នុងរង្វង់ប្រមាណ ២០% ក្នុងឆ្នាំ ២០២០ ក្នុងវិស័យឥណទាន និងវិស័យប្រាក់សន្សំ។

លោកថ្លែងថា “ កំណើនប្រាក់ចំណេញ​មានការកើនឡើងគួឲ្យកត់សម្គាល់ ហើយគុណភាពក៏រក្សាបានល្អ ក្នុងពេលដែលកំណើនអាជីវកម្មរបស់ធនាគារអេស៊ីលីដា មានភាពល្អប្រសើ នៅឆ្នាំ ២០២០ ឥណទានលូតលាស់ ប្រមាណ ១៦ ភាគរយ”។

លោកមិនទាន់អាចបង្ហើបពីចំនួនប្រាក់ចំនេញទាំងស្រុងរបស់ធនាគារនោះទេ ដោយសារមិនទាន់បញ្ចប់ការធ្វើសវនកម្ម។ ប៉ុន្តែតាមការឲ្យដឹងរបស់មន្ត្រីជាន់ខ្ពស់របស់ធនាគារអេស៊ីលីដាកន្លងមក ធនាគារអេស៊ីលីដារំពឹងថា នៅពេញមួយឆ្នាំ២០២០នេះ នឹងកើនលើស១២០ លានដុល្លារ ដែលធ្លាប់មានកាលពីឆ្នាំ២០១៩ គ្រាដែលរយៈពេល ៩ ខែឆ្នាំ ២០២០ ធនាគារបានចំណេញ​ប្រាក់ក្រោយបង់ពន្ធរួចប្រមាណ ៩៩ លានដុល្លាររួចទៅហើយ។

យោងតាមរបាយការណ៍ប្រចាំឆមាសទី ១ នៃធនាគារជាតិនៃកម្ពុជា ក្នុង ៦ខែ ដំបូងនៃ ឆ្នាំ ២០២០ ទ្រព្យសកម្មរបស់ប្រព័ន្ធធនាគារមានកំណើន ១៧,៤% ដល់ ៥៤,១ ប៊ីលានដុល្លារអាមេរិក។

ឥណទានអតិថិជនកើន ១៩,៦% ឬកើនដល់ ៣៤,៤ ប៊ីលានដុល្លារ ហើយប្រាក់បញ្ញើអតិថិជនមានកំណើន ១២,៣% ឬកើនដល់ ៣០,៥ ប៊ីលានដុល្លារ និងដើមទុនមានកំណើន ១០,៨% ដល់ ៦ ប៊ីលាន ដុល្លារអាមេរិក ដែល​នេះជាសញ្ញាបញ្ជាក់ថាវិស័យធនាគារនៅតែរឹងមាំ។

ធនាគារ ABA ជា​ធនាគារ​ដ៏​ធំ​មួយក្នុងត្រីមាសទី ១ នៃឆ្នាំ ២០២០ នៅ​បង្ហាញ​ភាព​រឹង​មាំមិន​ប៉ះពាល់ ថែម​ទាំង​ទទួល​បាន​ប្រាក់​ចំណេញ​​។ ទ្រព្យសកម្មនៃធនាគារ​បានកើន ៥,៧ ភាគរយ បើប្រៀបធៀបទៅនឹងត្រីមាសដូចគ្នានៃឆ្នាំ ២០១៩។

ចំនួនទឹកប្រាក់បញ្ញើរបស់ ABA បានកើនឡើងដល់ ៣,៥ ពាន់លានដុល្លារ ខណៈចំនួនទឹកប្រាក់កម្ចីសរុបគឺមានប្រមាណ ៣ ពាន់លានដុល្លារអាមេរិក។ លើសពីនេះ ធនាគារ ABA ទទួលបានប្រាក់ចំណេញសុទ្ធប្រមាណ ៣៣,៥ លានដុល្លារនៅក្នុងត្រីមាសទី ១។

ធនាគារកាណាឌីយ៉ា ក៏ជាឧទាហរណ៍មួយទៀតដែលបង្ហាញថាវិស័យធនាគារនៅកម្ពុជានៅតែរឹងមាំ។ យោងតាមនាយកប្រតិបត្តិធនាគារកាណាឌីយ៉ាគឺលោក Raymond Sia Say Guan បានប្រាប់​កាសែត​ក្នុង​ស្រុក​មួយ​ ធនាគារកាណាឌីយ៉ានៅ​តែ​ដំណើរការបានល្អ ទោះបីមានវិបត្តិកូវីដក៏ដោយ។

តារាងតុល្យការប្រចាំឆ្នាំចុងក្រោយបង្ហាញថា ទឹកប្រាក់កម្ចីសរុបមានចំនួន ៣,៩ ពាន់លានដុល្លារអាមេរិក ហើយប្រាក់បញ្ញើសរុបមានចំនួន ៥,៣ ពាន់លានដុល្លារ ដែលច្រើនជាងប្រាក់កម្ចីជិតទ្វេដង។

តួរលេខនេះធ្វើឱ្យធនាគារកាណាឌីយ៉ាក្លាយជាធនាគារធំបំផុតបើវាស់លើតារាងតុល្យការក្នុងឆ្នាំ ២០១៩ ។ ទន្ទឹមនឹងនេះ ប្រាក់ចំណេញសុទ្ធរបស់ធនាគារនេះក្នុងឆ្នាំ ២០១៩ គឺមានដល់ទៅ ១២២ លានដុល្លារអាមេរិក៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៧ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៧ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម៧ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១១ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១១ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៧ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម