សេដ្ឋកិច្ច
CDC អនុម័តគម្រោងវិនិយោគចំនួន ២០ក្នុងខែមេសា ដោយមានទុនជិត ២៥០លានដុល្លារ
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានឲ្យដឹងថា នៅក្នុងខែមេសាឆ្នាំ ២០២៣នេះ CDC បានអនុម័តគម្រោងវិនិយោគចំនួន ២០ក្រុមហ៊ុន ដោយមានទុនវិនិយោគចំនួន ២៤៧,៧លានដុល្លារ ហើយផ្តល់ឱកាសការងារដល់ប្រជាពលរដ្ឋចំនួន ១៧,៧២៣កន្លែង។

ចំនួននេះបើប្រៀបធៀប ទៅនឹងខែមេសាឆ្នាំ ២០២២កន្លងទៅ ឃើញថា មានការកើនឡើងគួរឲ្យកត់សម្គាល់ ខណៈខែមេសាឆ្នាំមុន CDC បានអនុម័តវិនិយោគចំនួន ១១ក្រុមហ៊ុន ដោយមានទុនវិនិយោគចំនួន ៧១,៧លានដុល្លារ ហើយផ្តល់ឱកាសការងារដល់ប្រជាពលរដ្ឋចំនួន ៨,២៧៤កន្លែងប៉ុណ្ណោះ។

បើតាម CDC ក្នុងចំណោមក្រុមហ៊ុនចំនួន ២០ ក្នុងនោះបានបោះទុនវិនិយោគចាប់ពី ៥លានដុល្លារអាមេរិកដល់ជាង ៧០លានដុល្លារអាមេរិក ដោយក្នុងនោះគម្រោងចំណាយថវិកាច្រើនជាងគេគឺគម្រោងបង្កើតកសិដ្ឋានចិញ្ចឹមគោពូជ និងគោសាច់ខ្នាតធំដែលមានទីតាំងវិនិយោគស្ថិតស្រុកស្នួល ខេត្តក្រចេះ ក្នុងទុនវិនិយោគប្រមាណ ៧៣,៤លានដុល្លារ។

បន្ទាប់មកគម្រោងវិនិយោគអភិវឌ្ឍន៍រមណីយដ្ឋានទេសចរណ៍លើកោះទទឹង និងសកម្មភាពពាក់ព័ន្ធផ្សេងៗទៀត ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិកោះស្តេច ឃុំកោះស្តេច ស្រុកគិរីសាគរ ខេត្តកោះកុង ក្នុងទុនវិនិយោគប្រមាណ ៣០លានដុល្លារ, គម្រោងបង្កើតរោងចក្រកែច្នៃផ្លែស្វាយដែលមានទីតាំងវិនិយោគស្ថិតនៅភូមិតានៃ ឃុំជាំសង្កែ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ ២៦លានដុល្លារ, គម្រោងបង្កើតរោងចក្រផលិត និងផ្គុំដំឡើងបន្ទះសូឡា ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិក្តាន់រយ ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្តាល ក្នុងទុនវិនិយោគប្រមាណ ១៥,៦លានដុល្លារ។

ក្រៅពីនេះមាន គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ រោងចក្រផលិតកាបូបគ្រប់ប្រភេទ រោងចក្រផលិតស្បែកជើង និងគ្រឿងបន្សំស្បែកជើង រោងចក្រកាត់ដេរសម្ភារៈកីឡា និងពោងគ្រប់ប្រភេទពីក្រណាត់កៅស៊ូ រោងចក្រផលិតសម្ភារៈវេចខ្ចប់ គម្រោងបង្កើតកសិដ្ឋានដាំដំណាំកសិ-ឧស្សាហកម្ម រោងចក្រផ្គុំដំឡើងសម្ភារៈអេឡិចត្រូនិក គម្រោងវិនិយោគអភិវឌ្ឍន៍ កោះ រោងចក្រផលិតកេសកាតុង និងគម្រោងបង្កើតរោងចក្រផលិតគ្រឿងសង្ហារឹមគ្រប់ប្រភេទ៕
អត្ថបទ៖ សំអឿន


-
សន្តិសុខសង្គម១ សប្តាហ៍ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម២ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
ចរាចរណ៍១ សប្តាហ៍ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង