Connect with us

ព័ត៌មានអន្ដរជាតិ

សហរដ្ឋអាមេរិក អាចអស់សាច់ប្រាក់ត្រឹមថ្ងៃទី១ខែមិថុនា

បានផុស

នៅ

រដ្ឋមន្ត្រីក្រសួងរតនាគារសហរដ្ឋអាមេរិកលោកស្រី Janet Yellen បានព្រមានថា សហរដ្ឋអាមេរិកអាចនឹងអស់សាច់ប្រាក់ត្រឹមថ្ងៃទី០១ខែមិថុនា ប្រសិនបើសភាមិនអាចដំឡើង ឬផ្អាកបំណុល​អតិបរិមាទេនោះ។

លោកស្រី Janet Yellen (រូបថត៖ Xinhua)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការឈានដល់បំណុល​អតិបរិមា មានន័យថា រដ្ឋាភិបាលមិនអាចខ្ចីប្រាក់បានទៀតនោះទេ។

នៅថ្ងៃអង្គារទី០២ខែឧសភា លោកស្រី Yellen បានជំរុញឲ្យសភាធ្វើសកម្មភាព ឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន ដើម្បីដោះស្រាយដែនកំណត់បំណុលចំនួន ៣១.៤ទ្រីលានដុល្លារ។

ពាក់ព័ន្ធរឿងនេះដែរ លោកប្រធានាធិបតី ចូ បៃដិន នឹងរៀបចំកិច្ចប្រជុំមេដឹកនាំសភាស្តីអំពីបញ្ហានេះនៅថ្ងៃទី០៩ឧសភា។

គួរបញ្ជាក់ថា បំណុល​អតិបរិមាត្រូវបានដំឡើង ពង្រីក ឬកែសម្រួល ៧៨ដងមកហើយចាប់តាំងពីឆ្នាំ១៩៦០មក។

(រូបថត៖ Saltwire)

ក្នុងករណីនេះ សមាជិកសភាមកពីគណបក្សសាធារណរដ្ឋ បានទាមទារឲ្យមានការកាត់បន្ថយការចំណាយ និងផ្លាស់ប្តូរគោលការណ៍មួយចំនួនក្នុងរបៀបវារៈរបស់លោក បៃដិន រួមទាំងកម្មវិធីលើកលែងប្រាក់កម្ចីសិស្សនិស្សិតរបស់គាត់ និងឥណទានពន្ធថាមពលបៃតងផងដែរ ជាថ្នូរនឹងការបោះឆ្នោតដើម្បីដំឡើងបំណុល​អតិបរិមា។

ទោះបីជាយ៉ាងណាក៏ដោយ ​តម្រូវការនេះ បាន​ជំរុញ​ឲ្យ​មាន​ការ​ជំទាស់​ពី​ក្រុម​អ្នក​ប្រជាធិបតេយ្យ​នៅ​ក្នុង​ព្រឹទ្ធសភា និង​ពី​លោក​ប្រធានាធិបតី បៃដិន ផងដែរ​​ ដែល​បាន​និយាយ​កាល​ពី​សប្តាហ៍​មុន​ថា បញ្ហា​នេះ​មិន​អាច​ចរចា​បាន​ឡើយ។

យ៉ាងណាក្តី លោកប្រធានាធិបតីកំពុងរងសម្ពាធកាន់តែខ្លាំងឡើងពីក្រុមធុរកិច្ច រួមទាំងសភាសហរដ្ឋអាមេរិកផងដែរ ដើម្បីឲ្យគាត់ពិភាក្សាអំពីសំណើរបស់គណបក្សសាធារណរដ្ឋ។

ការមិនសងបំណុលតាមសន្យា ដែលនឹងជាលើកដំបូងក្នុងប្រវត្តិសាស្ត្រអាមេរិក អាចប៉ះពាល់ដល់ទីផ្សារហិរញ្ញវត្ថុសកល និងបំផ្លាញសេចក្តីទុកចិត្តនៅសហរដ្ឋអាមេរិកក្នុងនាមជាដៃគូអាជីវកម្មសកល។

អ្នកជំនាញបានព្រមានថា ការមិនសងបំណុលតាមសន្យា ក៏អាចនាំសហរដ្ឋអាមេរិកឈានទៅរកវិបត្តិសេដ្ឋកិច្ច និងនាំទៅរកការកើនឡើងនៃភាពអត់ការងារធ្វើផងដែរ។ នេះក៏មានន័យដែរថា សហរដ្ឋអាមេរិកនឹងមិនអាចខ្ចីប្រាក់ ដើម្បីបើកប្រាក់បៀវត្សរ៍ដល់បុគ្គលិករដ្ឋាភិបាល និងយោធា បាននោះទេ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ BBC

ចុចអាន៖ ធនាគារ អាមេរិក មួយទៀតអាចនឹងមានវាសនាដូច Silicon Valley

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៦ ម៉ោង មុន

អាជ្ញាធរ​ខណ្ឌពោធិ៍សែនជ័យ​ ចុះ​អប់រំ​ណែនាំ​អាជីវកម្ម​ភោជនីយដ្ឋាន យីហោ​ នីរ៉ា ផាប់ បង្កសំឡេងរំខានប៉ះពាល់​ដល់​អ្នក​ជិតខាង

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រសួងបរិស្ថាន និងរាជបណ្ឌិត្យសភាចាប់ដៃគ្នាបណ្តុះការអនុវត្តភាពបៃតងឈានឆ្ពោះទៅជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០

ព័ត៌មានជាតិ៨ ម៉ោង មុន

កម្មករ​និយោជិត​ប្តេជ្ញា​ចិត្ត​ចូល​រួម​យុទ្ធនាការ​ផ្សព្វផ្សាយ ដើម្បី​ទប់ស្កាត់ជំងឺ​មិន​ឆ្លង​ជូន​ដល់​បង​ប្អូន​កម្មករ​និយោជិត​នៅ​តាម​សហគ្រាស គ្រឹះស្ថាន

សន្តិសុខសង្គម៩ ម៉ោង មុន

បុរស​ម្នាក់​យក​កាំភ្លើង AK បាញ់​សម្លាប់​ឪក្មេក និងម៉ែក្មេក រួចបាញ់សម្លាប់ខ្លួនឯង

ព័ត៌មានជាតិ១២ ម៉ោង មុន

អភិបាលរាជធានី ៖ ផ្លូវថ្មើជើង(Walk street) ជំហររបស់រដ្ឋបាលរាជធានី គឺបន្តធ្វើឱ្យកាន់តែល្អ ដើម្បីទាក់ទាញភ្ញៀវជាតិ-អន្តរជាតិកាន់តែច្រើន

Sokha Hotels

ព័ត៌មានពេញនិយម