Connect with us

សេដ្ឋកិច្ច

ធនាគារមួយទៀតរបស់ អាមេរិក ប្រកាសក្ស័យធន

បានផុស

នៅ

ធនាគារ The First Republish របស់អាមេរិកបានប្រកាសក្ស័យធន និងត្រូវបាននិយ័តកររដ្ឋ California ​រឹបអូសជាផ្លូវវ​ការកាលពីថ្ងៃចន្ទ ហើយទ្រព្យសម្បត្តិទាំងអស់ត្រូវបានលក់ឲ្យធនាគារធំបំផុតរបស់អាមេរិក JP Morgan Chase ដើម្បីធានា​ប្រាក់បញ្ញើអតិថិជន​នៅក្នុងធនាគារ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បន្ទាប់ពីនិយ័តកររឹបអូស​ ធនាគារត្រូវបានប្រគល់ឲ្យសាជីវកម្មធានារ៉ាប់រងប្រាក់បញ្ញើសហព័ន្ធ (FDIC) ជាអ្នកគ្រប់គ្រង ហើយទទួលបានការដេញថ្លៃ​ទិញយក​ពី​ធនាគារ​ JP Morgan Chase លើទ្រព្យសម្បត្តិ​សកម្ម​នៃប្រាក់បញ្ញើទាំងអស់ រួមទាំងប្រាក់បញ្ញើដែលមិនមានការធានារ៉ាប់រង និងទ្រព្យសម្បត្តិទាំងអស់របស់ធនាគារ First Republic Bank ផងដែរ ។

ពាក់ព័ន្ធនឹងការក្ស័យធនវិញ គឺដោយសារតែភាគហ៊ុនរបស់ធនាគារ The First Republish បានធ្លាក់ចុះជាង ៤០ ភាគរយកាលពីថ្ងៃសុក្រសប្ដាហ៍មុន បន្ទាប់ពីធនាគារបានខាតបង់ប្រាក់បញ្ញើជាង ១០០ ពាន់លានដុល្លារ ក្នុងអំឡុងត្រីមាសទី ១ ។

ចំណែកតាមរយៈការទិញយកនេះដែរ នាយកប្រតិបត្តិរបស់ធនាគារ JP Morgan លោក Jamie Dimon និយាយថា ទីតាំងទាំងអស់របស់ធនាគារ The First Republish ត្រូវប្រែក្លាយទៅជាមជ្ឈមណ្ឌលគ្រប់គ្រងទ្រព្យសម្បត្តិរបស់ធនាគារ JPMorgan ក្នុងរយៈពេល ១៨ ខែខាងមុខ ។

ស្របពេលជាមួយគ្នានេះ ​ប្រធានផ្នែកហិរញ្ញវត្ថុរបស់ធនាគារ JPMorgan ក៏បានបញ្ជាក់ដែរថា អតិថិជន​របស់ធនាគារ The First Republic ទាំងអស់ នៅតែអាចបន្តដាក់ប្រាក់បញ្ញើក្នុងធនាគារមួយនេះ បានដូចធម្មតា និងប្រកបដោយទំនុកចិត្តដដែល ។

លោក Jamie Dimon

លោក Dimon បន្ថែមថា ការទិញទ្រព្យសកម្មរបស់ធនាគារ First Republic នឹងជួយធ្វើឲ្យប្រព័ន្ធធនាគាររបស់សហរដ្ឋអាមេរិកមានស្ថេរភាព បន្ទាប់ពីមួយរយៈពេលថ្មីៗនេះ មានការរង្គោះរង្គើ​ជាខ្លាំងក្នុងប្រព័ន្ធធនាគារអាមេរិកបន្ទាប់ពីការដួលរលំរបស់ធនាគារ Silicon Valley Bank និង Signature Bank កាលពីខែមីនាកន្លងមក ។  

គួរបញ្ជាក់ថា The Republish Bank គឺជាធនាគារធំលំដាប់ទី ១៤ នៅអាមេរិក ដោយគិតត្រឹមថ្ងៃទី១៣ ខែមេសា ធនាគារនេះមានទ្រព្យសកម្មរហូតដល់ ២២៩ ពាន់លានដុលា្លរ ខណៈប្រាក់បញ្ញើមាន​ជាង ១០៤ ពាន់លានដុល្លារ ៕

ប្រែសម្រួល៖ នាង រតនៈ

ប្រភព៖ CBS News

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១២ នាទី មុន

អគ្គស្នងការរង ណែនាំឱ្យបង្ក្រាបការផ្សាយល្បែងអនឡាញគ្រប់ប្រភេទតាមសារតាមទូរស័ព្ទ និងបណ្ដាញសង្គម

ព័ត៌មានជាតិ៣៤ នាទី មុន

លោក ឃួង ស្រេង  សូមឱ្យពលរដ្ឋជឿជាក់លើការដឹកនាំរបស់សម្តេចតេជោ និងសម្ដេចធិបតី

ព័ត៌មានជាតិ៣ ម៉ោង មុន

អ្នកនាំពាក្យ៖ ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានកំពុងត្រូវបានអនុវត្តយ៉ាងពេញលេញសម្រាប់ការងារ និងតម្រូវការប្រចាំថ្ងៃ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​​វត្ត​ព្រះពុទ្ធសាសនា​នៅ​ថៃត្រូវ​គ្រូ​បរទេស​បង្រៀន​​​អង់គ្លេស​ ប្រែក្លាយ​ជា​​​ការ​បង្រៀន​ទ្រឹស្តីសាសនា​ផ្សេង​

ព័ត៌មានជាតិ៣ ម៉ោង មុន

អភិបាល​រាជធានី​ចុះ​ពិនិត្យ​ទីតាំង​បាក់ស្រុត​ផ្លូវ​បេតុង​អប​ប្រឡាយ​ស្ទឹងមានជ័យ និង​ណែនាំ​ឱ្យ​ជួសជុល​ជាបន្ទាន់

Sokha Hotels

ព័ត៌មានពេញនិយម