សេដ្ឋកិច្ច
ស្រីលង្កា រកចំណូលពីទេសចរបានជាង ៧០០ លានដុល្លារ ក្នុងរយៈពេល ៤ ខែ
ប្រទេសស្រីលង្ការកចំណូលបានជិត ៧០០ លានដុល្លារពីវិស័យទេសចរណ៍ក្នុងរយៈពេល ៤ ខែដំបូងនៃឆ្នាំ ២០២៣ ពោលគឺកើនឡើង ១៧.៨ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ។

ប្រធានអាជ្ញាធរអភិវឌ្ឍន៍ទេសចរណ៍ស្រីលង្កា (SLTDA) លោក Priantha Fernando បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយថា គ្រាន់តែនៅក្នុងខែមេសា ស្រីលង្ការកបានចំណូល ១៦៦.៥ លានដុល្លារទៅហើយពីវិស័យទេសចរណ៍នេះ ។
បើយោងតាមតួលេខពីអាជ្ញាធរទេសចរបានឲ្យដឹងថា ប្រទេសស្រីលង្កាបានទទួលភ្ញៀវទេសចរចំនួនជាង ៣៣ ម៉ឺននាក់ក្នុងរយៈពេល ៣ ខែដំបូងនៃឆ្នាំនេះ ។

ដោយឡែក កាលពីខែមុន លោក Fernando បាននិយាយថា ឧស្សាហកម្មទេសចរណ៍របស់ប្រទេសស្រីលង្កាមានគោលបំណងទាក់ទាញភ្ញៀវទេសចរចំនួន ២ លាននាក់ក្នុងឆ្នាំ ២០២៣ ធៀបនឹងគោលដៅមុនចំនួន ១.៥ លាននាក់ ។
គួរបញ្ជាក់ថា វិស័យទេសចរ ដែលជាប្រភពចំណូលឈានមុខគេសម្រាប់ប្រទេស បានទទួលរងនូវការធ្លាក់ចុះជាខ្លាំង ដោយសារតែជំងឺរាតត្បាតកូវីដ ១៩ និងវិបត្តិសេដ្ឋកិច្ចនៅក្នុងប្រទេសមួយនេះ៕
ប្រែសម្រួលដោយ ៖ នាង រតនៈ
ប្រភព ៖ Xinhua

-
សន្តិសុខសង្គម១៥ ម៉ោង ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៣ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ចរាចរណ៍១៧ ម៉ោង ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ១៦ ម៉ោង ago
G-Devith ប្តេជ្ញារកយុត្តិធម៌ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ
-
សន្តិសុខសង្គម១៧ ម៉ោង ago
អគ្គិភ័យឆេះកន្លែងផ្ញើម៉ូតូ ឡាន ខូចខាតម៉ូតូ និងរថយន្ត៨គ្រឿង