ព័ត៌មានជាតិ
លោក សោម ពិសិដ្ឋ៖ ធនាគារក្តាមសេះ ជួយឱ្យមានកំណើនក្តាមសមុទ្រផ្គត់ផ្គង់ទីផ្សារក្នុងស្រុក
ធនាគារក្តាមសេះ គឺជាកន្លែងស្តុកក្តាមពងរហូតដល់ក្តាមពងចេញ និងភ្ញាស់កូន។ អ្នកនេសាទដែលជាសមាជិក ធនាគារក្តាមពេលនេសាទបានក្តាមមានពងតម្រូវឱ្យយកក្តាមនោះ មកលក់ឱ្យធនាគារក្តាមសេះ ដើម្បីឱ្យក្តាមទាំងនោះ អាចញាស់កូន បន្ទាប់មក កូនក្តាមទាំងអស់ត្រូវលែងចូលសមុទ្រ។

លោក សោម ពិសិដ្ឋ អភិបាលខេត្តកែប បានលើកឡើងថា ធនារគារក្តាមសេះ បាននិងកំពុងកាត់បន្ថយការប្រើប្រាស់ ការចាប់នេសាទពីធម្មជាតិ។ លោកបញ្ជាក់ថា ធនាគារក្តាមសេះនេះ បានទិញក្តាមមានពងក្រៅសន្ទះទ្រូង យកមកលែងក្នុងកាឆាំង បែ ឬសំណាញ់ ដែលដាក់ធ្វើជាធនាគារក្តាម។
លោកបន្ថែមដូច្នេះថា« យើងទិញបានហើយ យកមកលែងរយៈពេល ៦ទៅ៧ថ្ងៃ ដើម្បីឱ្យកូនក្តាមជ្រុះកូនរាប់ម៉ឺនរាប់លានក្បាល ឱ្យហែលទៅសមុទ្រទឹកជ្រៅទៅរកកន្លែងស្មៅសមុទ្រ ដើម្បីរស់។ ពេលជ្រុះកូននេះអស់ ទើបអាចយកមេក្តាមប្រើប្រាស់ ឬបរិភោគបាន»។

បើតាមលោក សោម ពិសិដ្ឋ គោលការណ៍ដែលធ្វើកន្លងមក គឺទទួលបានថវិកាពីដៃគូ ក្នុងការទិញក្តាមដែលមានពងក្រៅសន្ទះទ្រូង។ សម្រាប់ប្រសិទ្ធភាពរបស់ធនាគារក្តាមសេះ គឺដើម្បីកាត់បន្ថយការនេសាទពីធម្មជាតិ។ លោកថា បច្ចុប្បន្ន ក្តាមធម្មជាតិ កើតមិនទាន់តមម្រូវការ ដោយសារបម្រែបម្រួលអាកាសធាតុ ធ្វើឱ្យធនធានធម្មជាតិប្រែប្រួល។ មួយវិញទៀតការនេសាទដែលប្រើឧបករណ៍ខុសច្បាប់ ធ្វើឱ្យប៉ះពាល់ដល់ធនធានធម្មជាតិ មច្ឆាជាតិ ធ្វើឱ្យកើតមិនទាន់តម្រូវការ។
ទោះយ៉ាងណា លោកអភិបាលខេត្ត លើកឡើងថា អាជ្ញាធរបានជំរុញការធ្វើវារីវប្បកម្ម មិនត្រឹមតែទៅលើធនាគារក្តាមទេ គឺបង្កើតការចិញ្ចឹមត្រី បង្គា ក្តាមថ្ម ដើម្បីផ្គត់ផ្គង់ទីផ្សារឱ្យបានគ្រប់គ្រាន់ និងទប់ទល់ការឡើងថ្លៃទំនិញ នៅពេលដែលមានតម្រូវការខ្ពស់។
សូមបញ្ជាក់ថា ការលើកឡើងរបស់លោក សោម ពិសិដ្ឋ ធ្វើឡើងនៅក្នុងសន្និសីទ ស្ដីពី “ភាពជោគជ័យក្នុងរយៈពេល ៥ឆ្នាំកន្លងមក” របស់រដ្ឋបាលខេត្តកែប រៀបចំដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅព្រឹកថ្ងៃទី ១១ ខែ ឧសភា ឆ្នាំ ២០២៣៕



-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ