Connect with us

សេដ្ឋកិច្ច

ទីផ្សារម្រេចកំពតឆ្នាំ២០២៣ មិនរំពឹងកើនឡើងច្រើនដោយសារបញ្ហាប្រឈមមួយចំនួន

បានផុស

នៅ

ទីផ្សារម្រេចកំពតនៅឆ្នាំ ២០២៣ មិនរំពឹងមានការកើនឡើងច្រើន ដោយសារប្រឈមបញ្ហាមួយចំនួនធ្វើឱ្យកសិករបោះបង់ការដាំដុះ។

លោក ងួន ឡាយ ប្រធានសមាគមម្រេចកំពត ប្រាប់កម្ពុជាថ្មីថា នៅឆ្នាំ ២០២៣ កសិករទើបតែប្រមូលផលបាន​ប្រមាណ ២០ ភាគរយ ខណៈក្រុមហ៊ុននាំចេញមានតិចតួច ហើយកសិករខ្នាតតូចទាំងអស់​បានធ្វើកិច្ចសន្យាជាមួយក្រុមហ៊ុនរួចហើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ស្ថានទូតចិនប្រចាំកម្ពុជាបានប្រកាសឱ្យដឹងនៅថ្ងៃទី ១២ ខែឧសភា ឆ្នាំ ២០២៣នេះថា ម្រេចរបស់កម្ពុជាបានបំពេញគ្រប់នីតិវិធីក្នុងការនាំចេញ​ទៅកាន់ប្រទេសចិន ដែលអាចនាំចេញដោយផ្ទាល់ទៅទីផ្សារចិន។ ទីតាំងដាំម្រេចចំនួន ២៨ កន្លែង និងរោងចក្រវេចខ្ចប់ចំនួន៧កន្លែងត្រូវបានចុះបញ្ជី​ និងទទួលបាន​ការអនុញ្ញាតពីភាគីចិនក្នុងការនាំចេញ។

ពាក់ព័ន្ធនឹងបញ្ហានេះ លោក ងួន ឡាយ បញ្ជាក់ថា សម្រាប់ការនាំចេញទៅចិន ម្រេចកំពតមានតិចតួចណាស់ ដោយ​សារ​ក្រុមហ៊ុនចិនបានសិក្សាជាមួយកសិករច្រើនដងហើយ តែមិនមានលទ្ធផល ខណៈចិនទាមទារឱ្យតម្លៃទាប មិនអាចឱ្យកសិករចំណេញ។

ប៉ុន្តែលោកថា ការអនុញ្ញាតក្នុងការនាំម្រេចកម្ពុជាទៅកាន់ទីផ្សារចិននេះ គឺល្អសម្រាប់កសិករអ្នកផលិតម្រេចទូរទៅ ខណៈម្រេចកំពតមានរង្វង់ត្រឹមតែ ១០០ តោន ប៉ុណ្ណោះសម្រាប់ផ្គត់នៅទីផ្សារអឺរ៉ុប ដែលគេផ្ដោតលើគុណភាព និងសោភ័ណភាព។

លោក ងួន ឡាយបានឱ្យដឹងថា នៅឆ្នាំ ២០២០ សមាគមម្រេចកំពតមានសមាជិកចំនួន ៤៦០ គ្រួសារ​ ឥឡូវនៅសល់តែ៣៧៩ គ្រួសារ ដោយសារ​ម្រេចកំពតពិបាកផលិត ដែលសញ្ញាធ្លាក់ចុះ ដោយសារបញ្ហាប្រឈមច្រើន ដូចជាដីឡើងថ្លៃ និងការចំណាយទៅលើកម្លាំងពលកម្ម។ បច្ចុប្បន្នតម្លៃម្រេចកំពតនៅថេរដដែលដោយ ម្រេចខ្មៅ ១៥ ដុល្លារ ក្រហម ២៥ ដុល្លារ ម្រេច ស ២៨ ដុល្លារ។ នៅក្នុងឆ្នាំ ២០២២ ការនាំចេញម្រេចកំពតបានប្រមាណ ៨០ តោន។

យោងតាមរបាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឱ្យដឹងថា នៅក្នុងរយៈពេល ៣ ខែ ដើមឆ្នាំ ២០២៣ ការនាំចេញម្រេច សម្រេចបាន ៨២២, ៦៥៤ តោន ក្នុងនោះ នាំចេញទៅវៀតណាមចំនួន ៧៦៥ តោន អាមេ រិក ២៦,១៤ តោន កូរ៉េខាងត្បូង ១៦,២ តោន បារាំង ៩,៥៤តោន បែល ហ្ស៊ិក ២,៣៦ តោន ជប៉ុន ១,៣៨ តោន ឥណ្ឌា ០,៩៦ តោន អាល្លឺម៉ង់ ០,៩០តោន សិង្ហបុរី០,១០តោន កោះតៃវ៉ាន់០,០៤តោន និងអូស្ត្រាលី០,០៣ តោន៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ ម៉ោង មុន

នាយឧត្តមសេនីយ៍ មាស វិរិទ្ធ ៖ ការ​សម្អាតចក ឬ​យក​ចក​ចេញពី​បឹង​គឺផ្តើមចេញពីការចូលរួមរបស់អាជ្ញាធរមូលដ្ឋាននិងប្រជាពលរដ្ឋ និងApp NoDrugគី​ជាមធ្យោបាយរាយការណ៍ប្រសិទ្ធភាព

សន្តិសុខសង្គម៨ ម៉ោង មុន

ស្ត្រីវ័យ៥៩ឆ្នាំ​ ​សម្លាប់​ខ្លួន​ដោយសារ​តែ​ជំងឺ​ប្រចាំកាយ

ព័ត៌មានជាតិ៨ ម៉ោង មុន

កិច្ចប្រជុំលើកទី១ នៃគណៈប្រឹក្សាភិបាល កម្មវិធីមុខរបរនិងការងារសមរម្យរបស់យុវជននៅកម្ពុជា ដំណាក់កាលទី៣ (DEY III)

ព័ត៌មានជាតិ១០ ម៉ោង មុន

សមាគមនិយោជក ក្រុមហ៊ុនឯកជន ៖ ការ​ដាក់​ឱ្យប្រើប្រាស់ បញ្ជរ​សេវាសាធារណៈចល័តរបស់ក្រសួងការងារ គឺជាការធ្វើទំនើបកម្ម (digitalization) លើសេវាសាធារណៈរបស់រដ្ឋ

ព័ត៌មានជាតិ១០ ម៉ោង មុន

ផ្លូវចូលវត្តព្រះបារមីវង្កតបុរី​ បានក្លាយជាទីលំហែ និងហាត់ប្រាណរបស់បងប្អូនប្រជាពលរដ្ឋ​ជិតឆ្ងាយ​

Sokha Hotels

ព័ត៌មានពេញនិយម