Connect with us

ព័ត៌មានជាតិ

ហាងឆេងដីកំពុងឡើងថ្លៃ ក្រោយស្ពានស្ទឹងត្រង់ក្រូចឆ្មារស្ថាបនា​ជិតរួច

បានផុស

នៅ

ដំណើរការស្ថាបនាស្ពានស្ទឹងត្រង់-ក្រូចឆ្មារ បានធ្វើឲ្យហាងឆេងដីកំពុងឡើងថ្លៃ ទាំងប៉ែក​ខាងកើតនិងខាងលិចនៃដងទន្លេមេគង្គក្នុងខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ។ ស្ពានស្ទឹងត្រង់-ក្រូចឆ្មារ ដែលគ្រោងដាក់ឲ្យប្រើប្រាស់នៅមុនចូលឆ្នាំខ្មែរ នឹងជំរុញការអភិវឌ្ឍសេដ្ឋកិច្ច​ក្នុងតំបន់បន្ថែមទៀត។

លោក សុខ ស៊្រុន ប្រធានមន្ទីរសាធារណការខេត្តកំពង់ចាមបានថ្លែងឲ្យដឹងថា សន្ទុះការអភិវឌ្ឍន៍នឹងកើនឡើង ក្រោយស្ពានស្ទឹងត្រង់-ក្រូចឆ្មារដាក់ឲ្យដំណើរការ។ ការតភ្ជាប់ស្ពានស្ទឹងត្រង់-ក្រូចឆ្មារ សម្រួលការធ្វើដំណើរបានរហ័ស រួមទាំង​ការដឹកជញ្ជូនផ្សេងៗ អាចបម្រើបានគ្រប់សកម្មភាពនៃ​ចរន្ត​សេដ្ឋកិច្ច។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​បន្ត​ថា គម្រោង​អភិវឌ្ឍធំៗ​ចាប់ផ្តើម​ហូរ​ចូលទៅ​ក្នុង​តំបន់ ដោយសារ​តែ​ហេដ្ឋារចនា​សម្ព័ន្ធ​មាន​ផ្លូវ និង​ស្ពាន​បាន​តភ្ជាប់ ដែល​នាំ​តម្រូវការ​ប្រើប្រាស់​ដីធ្លី​មានការ​កើន​ឡើង នាំ​ឲ្យហាង​ឆេង​ដី​ហក់ឡើង។

ប្រធានក្រុមប្រឹក្សាភិបាលខេត្តត្បូងឃ្មុំ ឯកឧត្តម ស៊ាក ឡេង ក៏មើលឃើញកំណើនការអភិវឌ្ឍពីការត​ភ្ជាប់​ស្ពានស្ទឹងត្រង់-ក្រូចឆ្មារ។ តែ​បើ​តាម​ថ្នាក់ដឹកនាំ​​គ្រប់គ្រង​ខេត្ត​ត្បូងឃ្មុំ ហាងឆេងដីឡើងថ្លៃ តែ​នៅ​អាចទទួលយកបាន។ ឯកឧត្តម​បន្ត​ថា ហាង​ឆេង​មិនទាន់ហក់ខ្ពស់ដូចនៅតំបន់រដ្ឋបាលខេត្តត្បូងឃ្មុំនោះទេ។ ដីធ្លីឡើងក៏មិនទាន់ឡើងគំហុកនោះដែរ។

ក្រោយការតភ្ជាប់ស្ពានស្ទឹងត្រង់-ក្រូចឆ្មារ រដ្ឋាភិបាលបានបន្តស្ថាបនាផ្លូវជាតិ ៧១C។ ផ្លូវជាតិលេខ៧១C ដែលមានប្រវែងជាង១០០គីឡូម៉ែត្រ តភ្ជាប់រវាងខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ ទៅខេត្តក្រចេះ និងស្ទឹងត្រែង។

ឯកឧត្តម ស៊ាក ឡេងថ្លែង​បញ្ជាក់ថា ផ្លូវនេះទើបចាប់ផ្តើមស្ថាបនា បែកចេញពីផ្លូវជាតិលេខ៧១ ត្រង់ចំណុចផ្សារចំការលើ ក្នុង​ស្រុកចំការលើ ខេត្តកំពង់ចាម ឆ្លងស្ពានស្ទឹងត្រង់ ទៅកាន់ភូមិសាស្ត្រខេត្តត្បូងឃ្មុំ និងឆ្ពោះទៅខេត្តក្រចេះ និងស្ទឹងត្រែង។

ផ្លូវមួយខ្សែនេះ នឹង​ពង្រីកសក្តានុពលសេដ្ឋកិច្ចក្នុង​តំបន់ តភ្ជាប់ទៅខេត្តសៀមរាប ដែលជាខេត្តទេសចរណ៍ដ៏សំខាន់ក្នុងប្រទេសកម្ពុជា៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ១ នាទី មុន

តារាចម្រៀង ណូយ វណ្ណា ក្លាយជាជនរងគ្រោះក្នុងការទិញដីឡូត៍គម្រោងទី ៣០ ម៉ន ដានី ខេត្តកំពត

ព័ត៌មានជាតិ១១ នាទី មុន

អគ្គនាយកអន្តោប្រវេសន៍ ប្រាប់មន្ត្រីជួយសម្រួលដល់ពលករដែលត្រឡប់ពីថៃឱ្យបានល្អ នាឱកាសចូលឆ្នាំខ្មែរ

ព័ត៌មានអន្ដរជាតិ១៥ នាទី មុន

គ្រូពេទ្យភ្ញាក់ផ្អើល ក្រោយវះកាត់ឃើញដូងមួយផ្លែក្នុងរន្ធគូថបុរស តៃវ៉ាន់

ព័ត៌មានជាតិ២០ នាទី មុន

ការដាក់ឱ្យដំណើរការរបបសន្តិសុខសង្គម ជាប្រវត្តិសាស្ត្រថ្មីមួយបន្ថែមទៀតសម្រាប់កម្ពុជា

ព័ត៌មានជាតិ២៥ នាទី មុន

អ្នកសារព័ត៌មានដើរតួនាទីសំខាន់​​ ចូលរួម​​បញ្ជ្រាប​គោលនយោបាយ​​របបសន្តិសុខសង្គម​ដល់សាធារណៈជន

Sokha Hotels

ព័ត៌មានពេញនិយម