Connect with us

សេដ្ឋកិច្ច

លុយដុល្លារ អាមេរិក អាចឈានដល់រជ្ជកាលបញ្ចប់តំណែងកំពូលលើលោក

បានផុស

នៅ

ពេលវេលានៃប្រាក់ដុល្លារអាមេរិក​ដែលតែងតែឈរ​តំណែងកំពូលអស់ពេលជាច្រើនទសវត្សសម្រាប់ពាណិជ្ជកម្មពិភពលោក អាចនឹងឈានមកដល់ទីបញ្ចប់ ដោយសារតែកង្វះអព្យាក្រឹតភាពរបស់ទីក្រុងវ៉ាស៊ីនតោន និងការព្រួយបារម្ភអំពីភាពសក្តិសមនៃឥណទានរបស់សហរដ្ឋអាមេរិកនាពេលបច្ចុប្បន្ន ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

វិនិយោគិនអាមេរិក Jim Rogers សហស្ថាបនិកនៃមូលនិធិ Quantum និយាយនៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន​ Sputnik ថា ប្រទេសជាច្រើនដែលជាមិត្តភក្តិអាមេរិក កំពុងស្វែងរកវិធីចាកចេញពីប្រាក់ដុល្លារ ដោយស្វែងរករូបិយប័ណ្ណ​ថ្មី​មកជំនួសវិញ ។ លោកបន្តថា គ្មានរូបិយប័ណ្ណណា​មួយអាចឈរតំណែងកំពូលច្រើនជាង ១៥០ ឆ្នាំនោះឡើយ ហើយប្រទេសមួយចំនួន កំពុងតែចាកចេញ​ពីប្រាក់ដុល្លារ ដោយសារសហរដ្ឋអាមេរិក ជាប្រទេសដែលមានបំណុលធំជាងគេក្នុងប្រវត្តិសាស្ត្រពិភពលោក ។

ពាក់ព័ន្ធ​ជាមួយការដាក់ទណ្ឌកម្មលើរុស្ស៊ី វាក៏ជាកត្តាមួយដែលជំរុញឲ្យប្រជាជនជាច្រើន ងាកចេញកាន់តែឆាប់ទៅរក​រូបិយប័ណ្ណថ្មីវិញដែលជាការប្រកួតប្រជែងជាមួយដុល្លារអាមេរិក ។

ដោយឡែក រុស្ស៊ីក៏កំពុងតែជំរុញទំនាក់ទំនងសេដ្ឋកិច្ចជាមួយចិនក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ព្រមទាំងទទួលយកប្រាក់យ័នក្នុងទំនាក់ទំនងពាណិជ្ជកម្មអន្តរជាតិថែមទៀតផង ។ នៅដើមខែមេសា រូបិយប័ណ្ណចិនបានជំនួសប្រាក់ដុល្លារជារូបិយប័ណ្ណបរទេសដែលត្រូវបានជួញដូរច្រើនបំផុតនៅក្នុងប្រទេសរុស្ស៊ី ។ ជាងនេះទៅទៀត ប្រាក់យ័នក៏កំពុងបន្តវាយលុកទីផ្សារមួយចំនួនទៀតជុំវិញពិភពលោកផងដែរ ។

លោក Rogers​ បន្តបង្ហាញថា ប៉ុន្តែទោះបីជាប្រាក់ដុល្លារមាននិន្នាការធ្លាក់ចុះក្តី​ តែនៅមិនទាន់អាច​មានរូបិយប័ណ្ណណា​ដែលអាចមកជំនួស ឬប្រកួតជាមួយដុល្លារអាមេរិកបានឡើយ ។ លោក Rogers លើកឡើងថា “អ្នកប្រហែលជាគិតថា ប្រាក់យ័នចិនពិតជាអាចជំនួសដុល្លារបាន ប៉ុន្តែចិនមិនអនុញ្ញាតឲ្យទិញលក់ប្រាក់យ័ននោះទេ”

ដូចគ្នានេះដែរ កាលពីខែមេសា មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បាននិយាយថា ប្រាក់ដុល្លារអាមេរិកបានធ្លាក់ចុះ ចាប់តាំងពីខែតុលា ឆ្នាំ២០២២ ប៉ុន្តែនៅតែរឹងមាំ ខណៈប្រធានធនាគារពិភពលោក​ David Malpass បាននិយាយថា ឥទ្ធិពលប្រាក់ដុល្លារអាមេរិកត្រូវបានចោទសួរដោយដៃគូប្រកួតប្រជែងដូចជា បច្ចេកវិទ្យា blockchain និងប្រាក់យ័នចិនជាដើម ៕

ប្រែសម្រួល ៖​ នាង​ រតនៈ

ប្រភព ៖ Sputnik

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៩ នាទីutes មុន

អ្នកនាំពាក្យគ្រោះមហន្តរាយ ៖ កម្ពុជា មិនមានកន្លែងណាមួយកើតមាន បញ្ហារញ្ជួយដីទេ

ផន ស្រីពី
ជីវិតកម្សាន្ដ១០ នាទីutes មុន

ផន ស្រីពី មោទនភាព ព្រោះបានរួមចំណែកការងារសង្គម និងស្វែងយល់ពីប្រវត្តិសាស្រ្តជាតិ នៅខេត្តស្ទឹងត្រែង

ជីវិតកម្សាន្ដ១៦ នាទីutes មុន

តារា​ថៃច្រើននាក់ រត់ប្រាសអាយុចេញពី​ខុនដូ ​ បន្ទាប់ពីគ្រោះ​រញ្ជួយ​ដី​វាយប្រហារអគារខ្ពស់​ៗ​

សន្តិសុខសង្គម៤៥ នាទីutes មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ៥០ នាទីutes មុន

កសិករចិញ្ចឹមគោបាយជិត ៣០០ក្បាល ផ្ដាំកសិករផ្សេងឱ្យងាកមកចិញ្ចឹមគោប្រភេទនេះ ព្រោះងាយស្រួលចិញ្ចឹម

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម២០ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

សន្តិសុខសង្គម៤៥ នាទីutes មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម