សេដ្ឋកិច្ច
ពិធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការធនាគារ វឌ្ឍនៈ សាខាព្រះមុនីវង្ស ដើម្បីបំពេញតម្រូវការអតិថិជន
ភ្នំពេញ ថ្ងៃទី ១៧ ខែ ឧសភា ឆ្នាំ ២០២៣ – ធនាគារ វឌ្ឍនៈ បានបន្តពង្រីកសាខារបស់ខ្លួននៅទូទាំងប្រទេសកម្ពុជា ដោយបើកដំណើរការសាខាទី ៣៥ គឺសាខាព្រះមុនីវង្ស។ ពិធីកាត់ខ្សែបូជាផ្លូវការ រួមជាមួយនឹងការដាក់បង្ហាញស្លាកសញ្ញាសាខានេះ មានការចូលរួមពីសំណាក់ អ្នកឧកញ៉ា សំ អាង ប្រធានក្រុមប្រឹក្សាភិបាលនៃធនាគារ វឌ្ឍនៈ អ្នកឧកញ៉ា ឈុន លាង បណ្ណាធិការ នៃធនាគារ វឌ្ឍនៈ លោក Anthony Chin អគ្គនាយកប្រតិបត្តិ និងគណៈគ្រប់គ្រងជាច្រើនរូបទៀត។

នៅក្នុងព្រឹត្តិការណ៍ដ៏សំខាន់នេះក៏មានការចូលរួមពី តំណាងដ៏ខ្ពង់ខ្ពស់ពីធនាគារជាតិនៃកម្ពុជា គឺ លោក ហេង បូមករា អគ្គនាយករងត្រួតពិនិត្យទី១ ឯកឧត្ដម អ្នកឧកញ៉ា លី យ៉ុងផាត់ ទីប្រឹក្សាផ្ទាល់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន និង លោកជំទាវ ហ៊ុល កញ្ញា ព្រមទាំងភ្ញៀវកិត្តិយសជាច្រើនរូបទៀតចូលរួមអបអរសាទរពិធីនេះផងដែរ។

សាខា ព្រះមុនីវង្ស មានការរចនាសោភ័ណភាពថ្មី ទាន់សម័យ រឹងមាំ និងគួរអោយទាក់ទាញ។ យើងបានផ្តល់បទពិសោធន៏ថ្មី ល្អប្រសើរជាងមុនមួយកំរិតទៀតសំរាប់អតិថិជនដែលអញ្ជើញមកកាន់សាខារបស់យើង ក្នុងការប្រើប្រាស់ប្រព័ន្ធតំរង់ជួរដើម្បីចុចលេខរង់ចាំ ដោយគ្រាន់តែស្កេន QR នឹងទទួលបានលេខរង់ចាំនៅលើទូរសព្ទដៃរបស់អតិថិជន។ សាខានេះនឹងពង្រីកនូវសក្កានុពលរបស់ខ្លួនក្នុងការបំពេញតម្រូវការអតិថិជនយ៉ាងទូលំទូលាយ ជាពិសេសនៅមហាវិថី ព្រះមុនីវង្ស ដែលជាតំបន់អាជីវកម្មដ៏មមាញឹក។

ធនាគារ វឌ្ឍនៈ សាខាព្រះមុនីវង្សមានទីតាំងនៅជាន់ផ្ទាល់ដី និងជាន់ទី១នៃអគារស្តង់ដារដែលមានកម្ពស់១0ជាន់។ យើងខ្ញុំផ្តល់ជូននូវផលិតផល និង សេវាកម្មផ្នែកធនាគាររូបវន្តបុគ្គលនិងពាណិជ្ជកម្ម ដ៏ពេញលេញ និងសម្បូរបែបដែលមានដូចជា សេវាប្រាក់បញ្ញើ សេវាឥណទាន សេវាផ្ទេរប្រាក់ សេវាកម្មពាណិជ្ជកម្ម អេធីអឹម កាត សេវាធនាគារឌីជីថល និងសេវាហិរញ្ញវត្ថុជាច្រើនទៀត។
ឆ្លៀតក្នុងឱកាសនេះផងដែរ លោក Anthony Chin អគ្គនាយកប្រតិបត្តិ នៃធនាគារ វឌ្ឍនៈបានមានប្រសាសន៍ថា “សាខាព្រះមុនីវង្សត្រូវបានររចនា និងកំណែប្រែថ្មីសំរាប់ជាគំរូដល់សាខាផ្សេងៗទៀតរបស់យើងដែលនឹងបើកនាពេលខាងមុខ។ គោលគំនិតសំខាន់ គឺផ្តោតលើ ប្រណិតភាព ភាពរឹងមាំ និងភាពជឿនលឿន ស្របតាមចក្ខុវិស័យថ្មីរបស់ធនាគារ វឌ្ឍនៈ។

បច្ចុប្បន្ននេះ យើងមានសាខាចំនួន ៣៥ គ្របដណ្តប់លើ ២០ ខេត្តក្រុងរួចមកហើយ។ នៅក្នុងឆ្នាំនេះ យើងគ្រោងនឹងបើកសាខាចំនួន ៧ បន្ថែមទៀត ដែលនឹងធ្វើអោយចំនួនសាខាសរុបក្នុងឆ្នាំ២០២៣ មានចំនួន ៤២សាខា។ មិនត្រឹមតែប៉ុណ្ណោះ នៅឆ្នាំក្រោយ យើងនឹងបើកសាខាចំនួន ១១ បន្ថែមទៀត ដែលនឹងធ្វើអោយសាខាសរុបមានចំនួន ៥៣សាខា នៅត្រឹមឆ្នាំ ២០២៤ ទូទាំងខេត្តក្រុង។
គួរបញ្ជាក់ថា ការកើនឡើងយ៉ាងឆាប់រហ័សនៃការបើកសាខារបស់យើងនឹងផ្តល់នូវភាពងាយស្រួលយ៉ាងច្រើនដល់អតិថិជនដែលមានស្រាប់ និងនាពេលអនាគតរបស់យើង នៅទូទាំងប្រទេសកម្ពុជា ត្រឹមឆ្នាំ ២០២៤”។ យើងនឹងបន្តពង្រីកសេវាកម្មរបស់យើងដើម្បីបង្កើនការរួមបញ្ជូលផ្នែកហិរញ្ញវត្ថុក្នុងការផ្តល់ចំនេះដឹងបន្ថែមទៀតផ្នែកធនាគារដល់អតិថិជន។

គាត់បន្ថែមថា “នៅធនាគារ វឌ្ឍនៈ យើងផ្តោតសំខាន់លើការរួមបញ្ចូលគ្នានៃធនាគារនៅតាមសាខា និងឌីជីថលូបនីយកម្ម។ វិធីសាស្រ្តនេះអាចឱ្យអតិថិជន របស់យើងអាចទំនាក់ទំនងមកកាន់យើងតាមរយៈបណ្តាញផ្សេងៗគ្នា មិនថាតាមសាខា ឬ វេទិកាឌីជីថល។ បណ្តាញទំនាក់ទំនងទាំងពីរនេះនឹងបំពេញតម្រូវការផ្សេងគ្នាសំរាប់ផ្នែកអតិថិជនរបស់យើង។
ធនាគារ វឌ្ឍនៈ សាខាព្រះមុនីវង្សមានទីតាំងនៅ អគារលេខ ៤២៦ មហាវិថីព្រះមុនីវង្ស ភូមិ៩ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។ អតិថិជនអាចមកកាន់សាខាសម្រាប់តម្រូវការធនាគារ និងស្វែងយល់បន្ថែមអំពីសេវាកម្មរបស់ធនាគារ។ ក្រៅពីនេះ អតិថិជនអាចចូលទៅកាន់គេហទំព័រ www.vattanacbank.com សម្រាប់ព័ត៌មានបន្ថែម ឬសូមទាក់ទងមកកាន់ទូរសព្ទលេខ ០២៣ ៩៩៩ ៩០០ សម្រាប់សេវាកម្ម ២៤/៧៕




-
សន្តិសុខសង្គម២២ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២១ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?