ព័ត៌មានជាតិ
កំពង់ផែទេសចរណ៍អន្តរជាតិ ខេត្តកំពត នឹងបើកដំណើរការនៅចុងឆ្នាំ២០២១
កំពង់ផែទេសចរណ៍អន្តរជាតិ ខេត្តកំពត សម្រេចការសាងសង់បានប្រមាណ៥០% ហើយគ្រោងបញ្ចប់ នឹងអាចបើកដំណើរការនៅចុងឆ្នាំ២០២១ ខាងមុខ ដើម្បីរួមចំណែកលើកស្ទួយវិស័យទេសចរណ៍ ឡើងវិញ។ នេះបើយោងតាមការឱ្យដឹងពីក្រសួងទេសចរណ៍។
លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគម្រោង នាថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ បានប្រជុំត្រួតពិនិត្យជាមួយមន្រ្តី លើវឌ្ឍនភាពការងារនេះ។

ក្នុងកិច្ចប្រជុំបានបង្ហាញពីការអនុវត្តគម្រោងអភិវឌ្ឍន៍ ហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ សម្រាប់កំណើនប្រកបដោយបរិយាបន្នក្នុងមហាអនុតំបន់មេគង្គ (GMS TIIG No. 3194-CAM(COL) និង (GMS TIIG II No. 3701-CAM(COL) នៅខេត្តទាំងបួន នៃតំបន់ឆ្នេរសមុទ្រកម្ពុជា។
រដ្ឋមន្រ្តីក្រសួងទេសចរណ៍ មានប្រសាសន៍ថា គម្រោងនេះ ផ្តោតសំខាន់លើការអភិវឌ្ឍវិស័យទេសចរណ៍ ហេដ្ឋារចនាសម្ព័ន្ធគាំទ្រវិស័យទេសចរណ៍ រួមមាន៖ កំពង់ផែទេសចរណ៍អន្តរជាតិ ខេត្តកំពត ប្រព័ន្ធសម្អាតទឹកកខ្វក់ផ្សារក្តាម ផ្លូវតាមបណ្តោយឆ្នេរ និងទីលានសំណល់រឹង (ខេត្តកែប) ដែលត្រូវអនុវត្តការងារបច្ចេកទេសសាងសង់ ដោយអង្គភាពអនុវត្តគម្រោងរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន និងដឹកនាំគ្រប់គ្រងដោយក្រសួងទេសចរណ៍ គណៈកម្មាធិការជាតិគ្រប់គ្រងគម្រោង។

អង្គប្រជុំបានពិនិត្យ និងវាយតម្លៃអំពីវឌ្ឍនភាពនៃការអនុវត្តគម្រោង ក្នុងនោះអនុគម្រោងកំពង់ផែទេសចរណ៍អនុវត្តបានប្រមាណ ៥០% ដោយគ្រោងបញ្ចប់ និងអាចបើកដំណើរការបាននៅចុងឆ្នាំ២០២១នេះ។
លោករដ្ឋមន្រ្តី ថោង ខុន បានណែនាំអង្គភាពពាក់ព័ន្ធជំរុញបន្តការអនុវត្តគម្រោងឲ្យមានប្រសិទ្ធភាព គុណភាព និងឈានទៅបញ្ចប់ការអនុវត្តគម្រោងតាមផែនការដែលបានគ្រោងទុក៕

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ