Connect with us

សេដ្ឋកិច្ច

វិស័យឯកជន ថៃ ចង់ឲ្យរដ្ឋាភិបាលជាប់ឆ្នោតថ្មី ពន្យារការដំឡើងប្រាក់ឈ្នួល​ដល់កម្មករ

បានផុស

នៅ

វិស័យឯកជនថៃរួមទាំងសាជីវកម្មធំៗ សហគ្រាសធុនតូច និងមធ្យម កំពុងជំរុញឲ្យរដ្ឋាភិបាលចម្រុះ ពន្យាពេលពាក្យសន្យាសម្រាប់យុទ្ធការរបស់ខ្លួន ក្នុងការបង្កើនប្រាក់ឈ្នួលប្រចាំថ្ងៃអប្បបរមាដល់កម្មករ ៤៥០ បាត (​១៣ ដុល្លារ) ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

វិស័យទាំងនោះអះអាងថា បច្ចុប្បន្នថ្លៃពលកម្មកម្មករមានប្រហែល ២៥ ភាគរយនៃការចំណាយសរុបសម្រាប់និយោជក ជាពិសេសសហគ្រាសធុនតូច និងមធ្យម ហើយការកើនឡើងប្រាក់ឈ្នួលនេះ នឹងធ្វើឲ្យអាជីវកម្មមានបន្ទុកបន្ថែមទៀត ។

លើសពីនេះទៀត អាជីវកម្មទើបតែងើបឡើងវិញពីវិបត្តិកូវីដ ១៩ ក៏កំពុងអំពាវនាវឲ្យមានវិធានការទប់ស្កាត់ការកើនឡើងថ្លៃអគ្គិសនីផងដែរ ដែលកំពុងរួមចំណែកបន្ថែម ៥ ភាគរយដល់ការចំណាយសរុបរបស់ពួកគេ ។

ទន្ទឹមនឹងវិស័យឯកជន សភាពាណិជ្ជកម្មថៃ (TCC) ក៏កំពុងផ្តល់ដំបូន្មានដល់រដ្ឋាភិបាលជាប់ឆ្នោតថ្មី ឲ្យពិនិត្យមើលឡើងវិញដោយប្រុងប្រយ័ត្ននូវផែនការដំឡើងប្រាក់ឈ្នួលអប្បបរមាប្រចាំថ្ងៃដល់ ៤៥០ បាតស្មើនឹង ១៣ ដុល្លារអាមេរិកនេះផងដែរ ។

តាមរយៈនេះ លោក Tawatchai Setjinda ប្រធានគណៈកម្មាធិការអភិវឌ្ឍន៍សេដ្ឋកិច្ចសភាពាណិជ្ជកម្មថៃបានសម្តែងការព្រួយបារម្ភថា ការដំឡើងនេះ នឹងផ្តល់អត្ថប្រយោជន៍ជាចម្បងដល់ពលករចំណាកស្រុក ដោយសារជនជាតិថៃភាគច្រើន ត្រូវបានជួលជាកម្មករជំនាញ ។

គួរបញ្ជាក់ថា គណបក្សចលនាឆ្ពោះទៅមុខ (MFP) ដែលបានឈ្នះការបោះឆ្នោតសកលកាលពីថ្ងៃទី១៤ ខែឧសភាកន្លងទៅបានសន្យា នឹងដំឡើងប្រាក់ឈ្នួលអប្បបរមាប្រចាំថ្ងៃដល់ ៤៥០ បាត (១៣ ដុល្លារ) នៅទូទាំងប្រទេសក្នុងរយៈពេល ១០០ ថ្ងៃដំបូងនៃការចូលកាន់តំណែង ។ បច្ចុប្បន្នប្រាក់ឈ្នួលអប្បបរមាប្រែប្រួលទៅតាមខេត្តនានា ពោលចាប់ពី ៣២៨ បាតដល់ ៣៥៤ បាត (៩.៤៩ ដុល្លារដល់ ១០.២៤ ដុល្លារ) បន្ទាប់ពីការដំឡើងប្រាក់ឈ្នួលចុងក្រោយបំផុតនៅខែតុលាឆ្នាំមុន ៕

ប្រែសម្រួល៖ នាង រតនៈ

ប្រភព៖ Nation Thailand

ចុចអាន៖ លោក ប្រាយុទ្ធ ស្នើសមាជិកសភាបក្សរបស់ខ្លួន សិក្សាលទ្ធផលបោះឆ្នោត សកលឲ្យអស់ពីសមត្ថភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤០ វិនាទី មុន

អ្នកនាំពាក្យ ៖ សមាជិក ប.ស.ស និងគ្រូពេទ្យ មិនត្រូវសមគំនិតគ្នា កេងផលប្រយោជន៍ពី ប.ស.ស ចៀសវាងប្រឈមនឹងផ្លូវច្បាប់

ព័ត៌មានអន្ដរជាតិ១ នាទីute មុន

ព្រឹលធ្លាក់ខ្លាំងបំផុតមិនធ្លាប់មាននៅតែវាយប្រហារ ខេត្ត Hokkaido ប្រទេសជប៉ុន

ព័ត៌មានអន្ដរជាតិ១៩ នាទីutes មុន

ដូណាល់ ត្រាំ ចង់ជួប គីម ជុងអ៊ុន ម្តងទៀត

ព័ត៌មានជាតិ២៥ នាទីutes មុន

ប្រែក្លាយពលរដ្ឋទៅជាពលរដ្ឋឌីជីថល រដ្ឋាភិបាល​ដាក់​​ផែនការ​យុទ្ធសាស្រ្ត​បែប​ណា​ខ្លះ?

ព័ត៌មានជាតិ៣៨ នាទីutes មុន

កម្ពុជា កំពុងមានតម្រូវការកម្លាំងពលកម្មក្នុងស្រុក ជាង ៦ ម៉ឺនកន្លែង បម្រើវិស័យឧស្សាហកម្ម សេវាកម្ម និង កសិកម្ម

Sokha Hotels

ព័ត៌មានពេញនិយម