Connect with us

សេដ្ឋកិច្ច

ក្រសួងរតនាគារ អាមេរិក ព្រមានថា ប្រទេសនឹងអស់លុយនៅខែក្រោយ

បានផុស

នៅ

រដ្ឋមន្ត្រីក្រសួងរតនាគារអាមេរិកលោកស្រី Janet Yellen បានប្រាប់មេដឹកនាំគណបក្សសាធារណរដ្ឋនៅក្នុងសភាជាន់ទាបកាលពីថ្ងៃសុក្រថា អាមេរិក​នឹងអស់លុយដើម្បីបង់ហិរញ្ញវត្ថុនៅថ្ងៃទី៥ ខែមិថុនាខាងមុខ ។

លោកស្រី Janet Yellen
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រី Yellen បានប្រាប់ប្រធានសភាលោក Kevin McCarthy ថា ឥឡូវនេះក្រសួងរតនាគារនឹងមិនមានធនធានគ្រប់គ្រាន់ដើម្បីបំពេញកាតព្វកិច្ចរបស់រដ្ឋាភិបាលនោះទេ ប្រសិនបើសភាមិនដំឡើង ឬព្យួរដែនកំណត់បំណុលត្រឹមថ្ងៃទី៥ ខែមិថុនា ហើយបើសភាបរាជ័យក្នុងការបង្កើនកម្រិតបំណុល វានឹងបង្កឲ្យមានការលំបាកធ្ងន់ធ្ងរដល់អាមេរិកទាំងមូល ធ្វើឲ្យប៉ះពាល់ដល់តំណែងដឹកនាំសកលរបស់ប្រទេស និងបង្កើតជាចម្ងល់ចំពោះសមត្ថភាពរបស់អាមេរិកជាដើម ។

ពាក់ព័ន្ធនឹងបញ្ហានេះដែរ លោកប្រធានាធិបតី Joe Biden ធ្លាប់បានលើកឡើងជាយូរមកហើយថា សមាជិកសភាគួរតែបង្កើនដែនកំណត់បំណុលចំនួន ៣១.៤ ពាន់ពាន់លានដុល្លារតាមរយៈវិក័យប័ត្រផ្សេងៗ ប៉ុន្តែអ្នកសាធារណរដ្ឋដែលគ្រប់គ្រងក្នុងសភាមិនបានធ្វើដូច្នេះនោះទេ ។

ការពិតដែនកំណត់នៃកម្ចីប្រាក់​ បានដល់ពេលកំណត់តាំងតែពីខែមករាមកម្ល៉េះ ប៉ុន្តែក្រសួងរតនាគារបានចាត់វិធានការដើម្បីធានាថា សហរដ្ឋអាមេរិកនៅតែបន្តបង់វិក្កយបត្ររបស់ខ្លួនបាន ។

លោកស្រី Yellen បន្ថែមថា កិច្ចខិតខំប្រឹងប្រែងចុងក្រោយបំផុតបានកើតឡើងកាលពីថ្ងៃព្រហស្បតិ៍ នៅពេលដែលទីភ្នាក់ងារនេះបានអនុវត្តការដោះដូរមូលបត្ររតនាគារដែលមានទឹកប្រាក់ចំនួន ២ ពាន់លានដុល្លាររវាងមូលនិធិសោធននិវត្តន៍ និងទីភ្នាក់ងារពិការភាពស៊ីវិល ក៏ដូចជាធនាគារហិរញ្ញវត្ថុសហព័ន្ធ ៕

ប្រែសម្រួល៖ នាង រតនៈ

ប្រភព ៖ Anadolu

ចុចអាន ៖ លោក Henry Kissinger ជាអ្នកនៅពីក្រោយការទម្លាក់គ្រាប់បែករបស់ អាមេរិក សម្លាប់ប្រជាជនកម្ពុជា ៥ ម៉ឺននាក់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​ប្រជាជន​កោះGreenland រៀបចំ​បោះឆ្នោត​ ក្រោម​ការតាមដាន​របស់​ពិភពលោក

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

Duterte ត្រូវរាយការណ៍ថា បាន​ចាប់​បញ្ជូន​ទៅ​តុលាការ​ឡាអេ ខណៈប្រជាជន​ក្នុង​ប្រទេស​ផ្តើម​តវ៉ា​ទ្រង់ទ្រាយធំ​

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

រដ្ឋមន្ត្រី​ការបរទេស​អ៊ុយក្រែន​និង​អាមេរិក​កំពុងចរចា​​និង​អះអាងថា មានការរីកចម្រើន​ទៅមុខ​​

សន្តិសុខសង្គម៧ ម៉ោង មុន

ប្រទះ​ឃើញ​សាកសព​បុរស​ម្នាក់ កប់​ក្រោម​ដើម​ត្នោត ក្នុង​ដី​វាលស្រែ

ព័ត៌មានជាតិ៨ ម៉ោង មុន

អាជ្ញាធរ​ខណ្ឌ​ឫស្សីកែវ នឹង​ចាត់​វិធានការ​រដ្ឋបាល​ បើ​ម្ចាស់​អាជីវកម្ម​ដាយ​ត្រី​ខុសច្បាប់​មិនរុះ​រើ​ និងសហការ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

កប៉ាល់២គ្រឿងបុកគ្នា ធ្លាយប្រេងយន្តហោះនិងសារធាតុគីមី ចូលសមុទ្រខាងជើង បង្កហានិភ័យធ្ងន់ធ្ងរ

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

អ៊ុយក្រែន បញ្ជូនដ្រូន បើកការវាយប្រហារខ្នាតធំបំផុតមិនធ្លាប់មាន លើក្រុងមូស្គូ 

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

មន្ត្រីអាមេរិកមួយចំនួន ចាប់ផ្តើមស្តាយក្រោយ ដែលបោះឆ្នោតឲ្យលោក ត្រាំ

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

អតីត​ប្រធានាធិបតី​ហ្វីលីពីន លោក Duterte ត្រូវ​​បាន​ចាប់​ខ្លួន ពី​បទ​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ

ព័ត៌មានជាតិ១១ ម៉ោង មុន

រដ្ឋមន្ត្រីបរិស្ថានខកចិត្ត ព្រោះចាប់បានរោងចក្របង្ហូរទឹកកខ្វក់ចូលស្ទឹង តែមន្ត្រីធ្វើការយឺតរហូតខូចការណ៍ធំ

Sokha Hotels

ព័ត៌មានពេញនិយម