ព័ត៌មានជាតិ
ការផលិតខ្ចុសឬស្សីដឹកចល័ត មានហាងឆេងគួរសម
កញ្ចុះធ្វើពីឫស្សី និងប្រក់ស្បូវធ្លាប់តែផលិតដាក់នៅនឹងកន្លែង ដែលអាចដាក់ទៅក្នុងហាងចម្ការក្នុងព្រៃពិសេស នៅតាមរមណីយដ្ឋាននានា សម្រាប់ភ្ញៀវទេសចរមកកម្សាន្ត ឥឡូវត្រូវបានសិប្បកម្មក្នុងស្រុកមួយ បានផលិតខ្ចុសឫស្សីនេះ អាចចល័តលើកដាក់ទៅទីណាក៏បានទៅតាមបញ្ជាកុម្ម៉ង់ទិញ។

លោក ស៊ី នួន ម្ចាស់សិប្បកម្មខ្ចុសឫស្សី អស់រយៈពេល៣ឆ្នាំមកហើយ មានទីតាំងនៅតាមបណ្តោយផ្លូវជាតិលេខ១ ក្នុងបុរីប៉េងហួតបឹងស្នោ រាជធានីភ្នំពេញ។ លោក ស៊ី នួន ឲ្យដឹងថា តាមស្ថានភាពខ្ចុសឫស្សីនីមួយៗមានតូច ឬធំដោយខ្នាតទំហំ៣ម៉ែត្រគុណ នឹង៥ម៉ែត្រ ប្រើរយៈពេល៤ថ្ងៃ ចំណាយកម្មករ ចំនួន៨នាក់ អាចលក់បានក្នុងតម្លៃ១២០០ដុល្លារ ទៅ១៥០០ដុល្លារ ទៅតាមទីកន្លែងជិតឆ្ងាយ តាមការកុម្ម៉ង់បញ្ជាទិញរបស់អតិថិជនក្នុងស្រុក ដោយក្នុងនោះខ្ចុសឫស្សីខ្នាតតូច ២,៧០ម៉ែត្រ គុណនឹង ២,៧០ម៉ែត្រ លក់ចេញក្នុងតម្លៃ៣៤០ដុល្លារ ក្នុងរយៈពេល១ថ្ងៃ ហើយក្នុង១ខែ អាចផលិតកញ្ចុះនេះ បានចំនួនចាប់ពី១០ទៅ២០។ ម្ចាស់សិប្បកម្មរូបនេះ បានបញ្ជាក់ទៀតថា ខ្ចុសឫស្សី អាចលក់បានតាមការបញ្ជាទិញរបស់អតិថិជន មិនថាជិត ឬឆ្ងាយនោះទេ៕

អត្ថបទ៖ កញ្ញា វ៉ាត
សូមចុចអាន៖ បច្ចេកទេសថ្មីក្នុងការចិញ្ចឹមមាន់ កសិករវ័យក្មេងម្នាក់ ទទួលជោគជ័យរយៈពេល៥ឆ្នាំ

-
សន្តិសុខសង្គម២ ម៉ោង ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
ចរាចរណ៍៥ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
សន្តិសុខសង្គម៥ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់