ព័ត៌មានជាតិ
ទោះមានកូវីដ-១៩ ទ្រព្យសកម្មរបស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុនៅកម្ពុជា មានការកើនឡើងជិត៦០ប៊ីលានដុល្លារ
ទោះបីជាកម្ពុជាទទួលរងនូវវិបត្តិជំងឺកូវីដ១៩ក៏ដោយ ក៏នៅឆ្នាំ២០២០កន្លងទៅនេះ ទ្រព្យសកម្មរបស់គ្រឹះស្ថានធនាគារនិងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនៅកម្ពុជា បានកើនឡើងដល់២៣៩,២ទ្រីលានរៀលស្មើនឹង៥៩,១ប៊ីលានដុល្លារអាមេរិក។
យោងតាមរបាយការណ៍របស់ធនាគារជាតិនៃកម្ពុជាបានឲ្យដឹងថា ក្នុងនោះគ្រឹះស្ថានធនាគារមានចំ នួនទៅ២០៥,៣ទ្រីលានរៀលស្មើនឹង៥០,៧ប៊ីលានដុល្លារអាមេរិក កើនឡើង១៦.២%ដែលមានឥណ ទានអតិថិជនចំនួន១២៤,៤ទ្រីលានរៀល ស្មើនឹង៣០,២ប៊ីលានដុល្លារកើ់នឡើង១៥,៣% ដោយមាន១,២លានគណនី។

ចំពោះគណនីដែលផ្តល់ដល់វិស័យសំខាន់ៗរួមមានការជួញដូររាយ១៥,៥%នៃឥណទានសរុប។ការឲ្យខ្ចីទិញផ្ទះកម្មសិទ្ធផ្ទាល់ខ្លួន១២,៨% កសិកម្មរុក្ខាប្រមាញ់និងនេសាទ៧,៧%ការជួញដូរដុំ៩,៧%ឲ្យខ្ចីជាបុគ្គល៩,៨%សំណង់៩,២%ការជួញដូរអចលនទ្រព្យ៨,៤%និងផ្សេងៗចំនួន២៦,៩%។ រីឯគ្រឹះស្ថានហិរញ្ញវត្ថុវិញនៅឆ្នាំ២០២០មានទ្រព្យសកម្មចំនួន៣៣,៩ទ្រីលានរៀលស្មើនឹង៨,៤ប៊ីលានដុល្លារកើនឡើង១២,៦%ក្នុងនោះឥណទានអតិថិជនមានចំនួន២៧,៦ទ្រីលានរៀល ស្មើនឹង៦,៨ប៊ីលានដុល្លារដោយមាន១,៩លានគណនី។ ក្នុងចំណោមគណនីទាំងនោះមានក្រុមគ្រួសារ៣១,២%កសិកម្ម១៨,៩%សេវាកម្ម១៦,២% ដឹកជញ្ជូន៦%សំណង៣,៨%និងផ្សេងៗ៣%។
នៅឆ្នាំ២០២០កន្លងទៅនេះដែរគ្រឹះស្ថានធនាគារនិងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុបានផ្ដល់ការអនុគ្រោះដល់អ្នកខ្ចីតាមរយៈការរៀបចំឥណទានឡើងវិញបានចំនួន២៨៥០៧៤គណនីស្មើនឹង១៦៨២៦.៣ប៊ីលានរៀលស្មើ៤១៥៦.៧លានដុល្លារអាមេរិក៕
អត្ថបទ ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២២ ម៉ោង ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម៣ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ