Connect with us

សេដ្ឋកិច្ច

CEO ធនាគារ Bank of America ព្យាករណ៍ថា វិបត្តិសេដ្ឋកិច្ច អាមេរិក នឹង​កើតមានឡើងនៅឆមាសទី ២

បានផុស

នៅ

នាយកប្រតិបត្តិធនាគារអាមេរិក Bank of America លោក Brian Moynihan បាននិយាយកាលពីថ្ងៃអាទិត្យថា សហរដ្ឋអាមេរិក អាចប្រឈមនឹងវិបត្តិសេដ្ឋកិច្ចកម្រិតស្រាលនៅក្នុងឆមាសទី២ នៃឆ្នាំនេះ និងនៅក្នុងត្រីមាសទី១ នៃឆ្នាំ ២០២៤ ។

លោក Brian Moynihan
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន CBS News លោក Moynihan លើកឡើងថា អាមេរិកនឹងកើតមានវិបត្តិសេដ្ឋកិច្ច ដោយចាប់ផ្តើមពីឆមាសទី២ នេះទៅ ​ហើយអាចបន្តដល់ត្រីមាសទី​១ នៅឆ្នាំ​ក្រោយ ដែលជាការធ្លាក់ចុះ​នៃសេដ្ឋកិច្ចកម្រិតស្រាល និងនាំឲ្យភាពគ្មានការងារធ្វើកើនឡើងដល់កម្រិតខ្ពស់រហូត ៤ ភាគរយ ។

ការព្យាករណ៍របស់ CEO នៃធនាគារអាមេរិក Bank of America រូបនេះ គឺមិនខុសគ្នាទៅនឹងការលើកឡើងរបស់ប្រធានធនាគារកណ្តាលអាមេរិកលោក Jerome Powell នោះទេ ពោលលោកបានអះអាងកាលពីខែឧសភាថា សហរដ្ឋអាមេរិកអាចនឹងឆ្ពោះទៅរកវិបត្តិសេដ្ឋកិច្ច​ តែក្នុងកម្រិតស្រាលប៉ុណ្ណោះ ។

ចំណែកអ្នកបង្កើតគោលនយោបាយនៅធនាគារកណ្តាលក៏បានព្យាករណ៍ដូចគ្នា​នេះដែរថា ប្រទេសដឹកនាំសេដ្ឋកិច្ចពិភពលោកមួយនេះ នឹងជួបប្រទះវិបត្តិសេដ្ឋកិច្ចកម្រិតស្រាលនៅចុងឆ្នាំនេះ ហើយអាចចំណាយពេលរហូតដល់ទៅ ២ ឆ្នាំដើម្បីដោះស្រាយបញ្ហាបាន ។

ទោះយ៉ាងណា ពាក់ព័ន្ធ​ជាមួយវិបត្តិសេដ្ឋកិច្ចរបស់អាមេរិក ជាពិសេសបញ្ហាបំណុលនេះដែរ, ទាំងលោក Kevin McCarthy ប្រធានសភាអាមេរិក និងលោកប្រធានាធិបតី Joe Biden បានព្រមព្រៀងគ្នាដំឡើងបំណុលអតិបរមា ដើម្បីជាជំហានអាចឲ្យរដ្ឋាភិបាលលមានពេលក្នុងការដោះស្រាយបញ្ហាចំពោះមុខទាំងអស់ ៕

ប្រែសម្រួល៖ នាង រតនៈ

ប្រភព៖ Sputnik

ចុចអាន៖ ទីក្រុងប៉េកាំង ព្រមានថា ជម្លោះ ចិន-អាមេរិក នឹងក្លាយជាមហន្តរាយសម្រាប់ពិភពលោកទាំងមូល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៩ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ព័ត៌មានជាតិ២៤ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១២ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម