សេដ្ឋកិច្ច
អត្រាអតិផរណា ឡាវ ធ្លាក់ចុះតែ ១ ភាគរយប៉ុណ្ណោះក្នុងខែឧសភា
បើយោងតាមព័ត៌មានពីការិយាល័យស្ថិតិឡាវ (LSB) បានឲ្យដឹងថា អត្រាអតិផរណានៅឡាវក្នុងខែឧសភានេះ បានធ្លាក់ចុះមកនៅត្រឹម ៣៨.៨៦ ភាគរយ ពោលចុះតែ ១ ភាគរយប៉ុណ្ណោះ បើគិតចាប់ពីខែមេសាមក ។

នៅក្នុងខែមេសា អត្រាអតិផរណាឡាវ មានប្រមាណ ៣៩.៨៩ ភាគរយ ហើយនៅក្នុងខែមីនាគឺមានរហូតដល់ ៤០.៩៧ ភាគរយ ខណៈរយៈពេលដូចគ្នាក្នុងខែឧសភា ឆ្នាំ២០២២ អតិផរណាឡាវ មានត្រឹមតែ ១២.៨ ភាគរយប៉ុណ្ណោះ ដែលពេលនោះជាអតិផរណាមួយដ៏ខ្ពស់បំផុតក្នុងរយៈពេល ១៥ ឆ្នាំកន្លងមក ។
ជាមួយគ្នានេះ ការបន្តទម្លាក់តម្លៃនៃប្រាក់គីបឡាវ (LAK) រួមចំណែកយ៉ាងសំខាន់ដល់អតិផរណានេះ ព្រោះប្រហែលមួយភាគបីនៃទំនិញដែលរួមបញ្ចូលក្នុងការគណនាតម្លៃនេះ គឺជាការនាំចូល ។

បើតាមកាសែត Vientiane Times ចុះផ្សាយថា តម្លៃអាហារ និងភេសជ្ជៈគ្មានជាតិអាល់កុល បានកើនឡើង ៥២.៦៩ ភាគរយនៅក្នុងខែឧសភា ខណៈដែលតម្លៃថ្នាំពេទ្យ និងការថែទាំវេជ្ជសាស្រ្តកើនឡើងដល់ ៤០.៧៨ ភាគរយ ។
ដោយឡែក សេវាកម្មសណ្ឋាគារ និងភោជនីយដ្ឋានកើនឡើង ៣៧.៤ ភាគរយ រួមជាមួយតម្លៃផ្ទះ ទឹក អគ្គិសនី និងហ្គាសចម្អិនអាហារក៏កើនឡើងផងដែរ ។

ដោយសារការបន្តធ្លាក់ថ្លៃរូបិយប័ណ្ណក្នុងស្រុក ធនាគារនៃប្រទេសឡាវ បានដាក់នាយកដ្ឋានគ្រប់គ្រងរូបិយប័ណ្ណបរទេសរបស់ខ្លួនឡើងវិញ ដើម្បីព្យាយាមធ្វើឲ្យស្ថានការណ៍ស្ថិតក្រោមការគ្រប់គ្រងបាន ហើយទោះបីមានបញ្ហាអតិផរណាក៏ដោយ ក៏អ្នកសេដ្ឋកិច្ចយល់ឃើញថា កំណើនសេដ្ឋកិច្ចឡាវនឹងកើនឡើង ៤.៥ ភាគរយឆ្នាំនេះ ។
ទោះយ៉ាងណាក៏ដោយ មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) និងធនាគារពិភពលោក ក៏បានព្រមានដែរថា ទំហំនៃបំណុលសាធារណៈឡាវ និងបំណុលក្រៅប្រទេស ក៏អាចបង្កហានិភ័យយ៉ាងខ្លាំងចំពោះប្រទេសនេះផងដែរ ៕
ប្រែសម្រួល៖ នាង រតនៈ
ប្រភព៖ Laotian times
ចុចអាន ៖ CEO ធនាគារ Bank of America ព្យាករណ៍ថា វិបត្តិសេដ្ឋកិច្ច អាមេរិក នឹងកើតមានឡើងនៅឆមាសទី ២

-
សន្តិសុខសង្គម១៩ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក