ព័ត៌មានជាតិ
តម្លៃដំឡូងមី នៅស្រុកសំឡូតហក់ឡើងបន្តិច តែទិន្នផលថយចុះខ្លះ
តម្លៃដំឡូងមីស្រស់ និងស្ងួត ក្នុងឆ្នាំនេះ មានការកើនឡើងបន្តិចបន្ទួច បើបៀបធៀបជាមួយឆ្នាំកន្លងទៅ ខណៈការប្រមូលផលរបស់ប្រជាកសិករ មានការថយចុះ ដោយសារកត្តា អាកាសធាតុ ។
ឈ្មួញកណ្តាលម្នាក់ ដែលរស់ នៅតំបន់ស្រុកជាប់ព្រំដែនខេត្តបាត់ដំបង គឺលោក នាក់ សំណាង បានឱ្យដឹងថា តម្លៃដំឡូងមី ស្រស់ ដែលដឹកលក់ឱ្យសាយឡូថៃ នៅឆ្នាំនេះ បានតម្លៃ ២,៥០ បាត និងដំឡូងមីស្ងួត បាន៦បាត ក្នុង ១ គីឡូក្រាម បើធៀបនឹងឆ្នាំកន្លងទៅ ដំឡូងមីស្រស់ ១ គីឡូក្រាម បានតែ ២,២០ បាត ទៅ ២,៣០ បាត និង ដំឡូងស្ងួត បានតែ ៥,៤០ បាត តែប៉ុណ្ណោះ ។
ឈ្មួញកណ្តាលរូបនេះ បានបញ្ជាក់ថា តម្លៃដំឡូងមីឆ្នាំនេះ ថ្វីត្បិតតែឡើងជាងមុនបន្តិច តែទិន្នផលធ្លាក់ចុះច្រើន ដោយសារបញ្ហាអាកាសធាតុ ធ្វើឱ្យដំឡូងមិនសូវល្អ និងរលួយ។ លោកឱ្យដឹងថា កសិករខ្លះធ្លាប់លក់បាន២០ម៉ឺនបាត ប្រហែលជាង៦០០០ដុល្លារ នាឆ្នាំកន្លងទៅ តែឆ្នាំនេះ អាចលក់បាន៦ទៅ៧ម៉ឺនបាត ឬជិត២០០០ដុល្លារ ។
ទាក់ទងការប្រមូលផលដំឡូងនាឆ្នាំ នេះដែរ លោក សើ សាម៉េត អភិបាលស្រុកសំឡូត បានបញ្ជាក់ដែរថា ក្នុងស្រុកសំឡូតទាំងមូល កសិករបានដាំដំឡូងមីចំនួន២៥៤៧០ហិចតា ហើយបច្ចុប្បន្ន កសិករកំពុងប្រមូលផល ។លោកបញ្ជាក់ថា ឆ្នាំនេះអាកាសធាតុមិនអំណោយផល ធ្វើឱ្យដំឡូងមានការធ្លាក់ចុះនូវទិន្នផលមួយចំនួន ។
លោកបញ្ជាក់ថា តម្លៃឆ្នាំនេះ មិនសូវខុសគ្នាប៉ុន្មាននោះទេ បើទោះបីកម្ពុជា និងប្រទេសជិតខាង កំពុងប្រឈមមុខ នឹងជំងឺកូវីដ១៩ ក៏ដោយ ។ តម្លៃថេរនេះ ដោយសារតែមានរោងចក្រកែឆ្នៃដំឡូងមីនៅស្រុករតនមណ្ឌល ប្រមូលទិន្នផលដំឡូង នៅស្រុកសំឡូត និងស្រុករតនមណ្ឌល និង ទីផ្សារមួយទៀត ឈ្មួញកណ្តាល បានទិញយកស្តុកនៅសាយឡូក្បែរព្រំដែន និងលក់បន្តឱ្យឈ្មូញថៃ ដែលចូលមកទិញបន្ត ៕
អទ្ថបទ ៖ សោ និយមរ័ត្ន




-
សន្តិសុខសង្គម៣ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៦ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ចរាចរណ៍៣ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត