ព័ត៌មានជាតិ
ផ្ទៃដីដាំទុរេនក្នុងខេត្ត មានចំនួនរហូតដល់១២៣១ហិកតា
ទុរេនកំពត ត្រូវបានមជ្ឈដ្ឋាននានា ចាត់ទុកជាទុរេនជាប់លំដាប់ថ្នាក់លេខ១ មានភាពល្បីល្បាញ ប្រកបដោយសក្តានុពល ថែមទាំងបានចាត់ទុកជាអត្តសញ្ញាណរបស់ខេត្តកំពតទៀតផង ខណៈបច្ចុប្បន្នការដាំដុះទុរេន នៅក្នុងខេត្តនេះ ក៏មានច្រើនជាងមុនដែរ។

ពាក់ព័ន្ធនឹងដំណាំទុរេនប្រកបដោយសក្តានុពលរបស់ខេត្តកំពតនេះ លោក ចាន់ រិទ្ធិ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពត បានប្រាប់ឲ្យដឹងថា បច្ចុប្បន្នប្រជាពលរដ្ឋដែលរស់នៅតាមតំបន់ ភូមិសាស្ត្រជាច្រើននៅក្នុងខេត្តកំពត តែងចូលចិត្តប្រកបការងារដាំដំណាំទុរេន ពិសេសក្នុងភូមិសាស្ត្រស្រុកទឹកឈូ ព្រោះទុរេនកំពត មានហាងឆេងខ្ពស់ខុសពីទុរេន នៅតាមបណ្តាខេត្តនានា ។
ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពត បានឱ្យដឹងទៀតថា បច្ចុប្បន្នផ្ទៃដីដែលកសិករដាំទុរេន មានរហូតដល់ ១២៣១ហិកតា។លោកថា ក្រៅពីការដាំដុះទុរេន កសិកររមែងនាំគ្នាដាំដំណាំរួមផ្សំជាច្រើនប្រភេទទៀត ដែលធ្វើឲ្យពួកគាត់កាន់តែមានជីវភាពធូរធារ ដោយពុំបានទុកដីឲ្យនៅទំនេរឥតប្រយោជន៍នោះឡើយ។

ទាក់ទិននឹងការដាំដុះទុរេន នៅខេត្តកំពត ប្រជាពលរដ្ឋស្ថិតតាមតំបន់និមួយៗ ពិសេសក្នុងភូមិសាស្ត្រ ឃុំម៉ាក់ប្រាង្គ ស្រុកទឹកឈូ ខេត្តកំពត បានឲ្យដឹងថា ការដាំទុរេនត្រូវមានការថែទាំហ្មត់ចត់ និងដាំក្នុង រយៈពេល៤ ទៅ៥ឆ្នាំ ទើបចាប់ផ្តើមទាញយកផលបណ្តើរៗ។កសិករបានអះអាងថា ការប្រមូលផលទុរេនកំពត មានចាប់ផ្តើមពីខែមេសា បន្តរហូតដល់ចុងខែមិថុនា និងដល់ខែ កក្កដា ប៉ុន្តែក៏មានកន្លែងខ្លះប្រមូលផលនៅខែឧសភា ដែរ ខណៈតម្លៃជាមធ្យម ចាប់ពី២ម៉ឺនរៀល ក្នុង ១គីឡូក្រាម និងមានឈ្មួញមកម៉ៅបេះដឹកជញ្ជូនទៅលក់បន្តនៅតាមបណ្តាខេត្ត និងក្នុងរាជធានីភ្នំពេញទៀតផង៕
អត្ថបទ ៖ សេង ណារិទ្ធ



-
សន្តិសុខសង្គម១ សប្តាហ៍ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
ចរាចរណ៍១ សប្តាហ៍ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង