សេដ្ឋកិច្ច
IMF ថា ជនអន្តោប្រវេសន៍អាចជួយកាត់បន្ថយអតិផរណារបស់ អង់គ្លេស
បើយោងតាមអនុប្រធានមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានឲ្យដឹងថា ជនអន្តោប្រវេសន៍អាចជួយកាត់បន្ថយអតិផរណានៅក្នុងចក្រភពអង់គ្លេស តាមរយៈការដោះស្រាយគម្លាតនៅក្នុងទីផ្សារការងារកម្លាំងពលកម្ម ។

នៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន BBC លោកស្រី Gita Gopinath បាននិយាយថា ដោយសារអត្រាអតិផរណាខ្ពស់នៅក្នុងចក្រភពអង់គ្លេស វត្តមានរបស់ពលករបរទេស អាចជាអត្ថប្រយោជន៍មួយជួយដោះស្រាយបញ្ហានេះបាន ។
បើយោងតាមការិយាល័យស្ថិតិជាតិអង់គ្លេសបានឲ្យដឹងថា ការធ្វើចំណាកស្រុកទៅកាន់ចក្រភពអង់គ្លេសបានកើនឡើងដល់ ៦០៦,០០០ នាក់នៅក្នុងខែធ្នូ ឆ្នាំ២០២២ ដែលលើសពីកំណត់ត្រាមុនចំនួន ៥០៤,០០០ នាក់កាលពី ៦ ខែមុន ។

ដោយឡែកថ្មីៗនេះ រដ្ឋាភិបាលចក្រភពអង់គ្លេសបានខិតខំកាត់បន្ថយតួលេខជនអន្តោប្រវេសន៍ បើទោះបីជាអង្គការសិទ្ធិមនុស្សអន្តរជាតិ បានរិះគន់ជាញឹកញាប់អំពីគោលនយោបាយប្រឆាំងនឹងជនចំណាកស្រុកក៏ដោយ ។
អតិផរណាអ្នកប្រើប្រាស់នៅចក្រភពអង់គ្លេស បានធ្លាក់ចុះដល់ ៨.៧ ភាគរយ បើប្រៀបធៀបនឹងខែមេសា ដែលធ្លាក់ចុះពី ១០.១ ភាគរយក្នុងខែមីនា ប៉ុន្តែលើសពីការរំពឹងទុក ៨.២ ភាគរយ ។
ទន្ទឹមនោះ ការិយាល័យស្ថិតិជាតិអង់គ្លេស ONS ក៏បានបង្ហាញផងដែរថា តម្លៃម្ហូបអាហារបានបន្តកើនឡើងយ៉ាងឆាប់រហ័ស ដោយឈានដល់អត្រាខ្ពស់បំផុតក្នុងរយៈពេលជិត ៤៥ ឆ្នាំមកនេះ ។ ចំណែក អត្រាកំណើននៃតម្លៃគ្រឿងទេស បានធ្លាក់ចុះ បើធៀបនឹងខែមេសាក្នុងឆ្នាំនេះ បើទោះបីជាឈានដល់កម្រិតកំណត់ត្រា ១៩.១ ភាគរយក៏ដោយ ៕
ប្រែសម្រួល៖ នាង រតនៈ
ប្រភព៖ Anadolu

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ