Connect with us

សេដ្ឋកិច្ច

កាសែត អាល្លឺម៉ង់ ផ្សាយថា អឺរ៉ុប កំពុងអស់លុយទប់សេដ្ឋកិច្ចហើយ

បានផុស

នៅ

យោងតាមការចុះផ្សាយរបស់កាសែត Handelsblatt បានឲ្យដឹងថា បច្ចុប្បន្ននេះសហភាពអឺរ៉ុប (EU) កំពុងអស់លុយទប់ទល់នឹងបញ្ហាសេដ្ឋកិច្ចហើយ ដោយសារតែអត្រាការប្រាក់កាន់តែខ្ពស់ ជាពិសេសការកើតមានវិបត្តិជាច្រើន រួមទាំងជម្លោះនៅអ៊ុយក្រែន ការធ្វើចំណាកស្រុក និងកង្វះការផ្គត់ផ្គង់ថាមពលជាដើម ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាសែតអាល្លឺម៉ង់មួយនេះបានសរសេរថា បន្ទាប់ពីការរាតត្បាតនៃជំងឺកូវីដ១៩ បញ្ហាទាំងនោះកំពុងគ្របដណ្តប់លើធនធានហិរញ្ញវត្ថុរបស់សហភាពអឺរ៉ុប ស្របពេលដែលទុនបម្រុងថវិកាសម្រាប់ឆ្នាំ ២០២១ ដល់ឆ្នាំ ២០២៧ ក៏កំពុងធ្លាក់ចុះដូចគ្នា​ ។

កាសែត Handelsblatt បានចុះផ្សាយទៀតថា ឆន្ទៈរបស់រដ្ឋជាសមាជិកសហភាពអឺរ៉ុបក្នុងការរ៉ាប់រងការចំណាយនៃថវិការួមតែមួយ គឺនៅមានកម្រិតទាបនៅឡើយ ជាពិសេសប្រទេសអាល្លឺម៉ង់ ដែលជាអ្នករួមចំណែកដ៏សំខាន់បំផុតរបស់ប្លុកមួយនេះ ។

របាយការណ៍នោះចង្អុលបង្ហាញថា ប្លុកអឺរ៉ុបមានការចំណាយចាំបាច់ជាច្រើន ពោលយ៉ាងតិចជាង ៣២ ពាន់លានដុល្លារ ក្នុងមួយឆ្នាំ ដើម្បីគាំទ្រដល់អ៊ុយក្រែន, ពន្លឿនការផ្លាស់ប្តូរថាមពល, ពង្រឹងឧស្សាហកម្មបន្ទះ​ឈីប, ជំរុញផលិតកម្មបច្ចេកវិទ្យាស្អាតក្នុងស្រុក, បើកប្រភពវត្ថុធាតុដើមថ្មី និងប្រឆាំងគំនិតផ្តួចផ្តើមផ្លូវសូត្ររបស់ចិន ។

ជាចុងក្រោយសារព័ត៌មាន Handelsblatt បានសន្និដ្ឋានថា សហភាពអឺរ៉ុបមិនអាចក្លាយជាមហាអំណាចភូមិសាស្ត្រនយោបាយបាននោះទេ ដោយសារតែរចនាសម្ព័ន្ធសេដ្ឋកិច្ចថវិកាបច្ចុប្បន្នរបស់ប្លុកនេះ គឺស្ថិតក្នុងកម្រិតមិនអាចប្រកួតប្រជែងបាននៅឡើយទេ ៕

ប្រែសម្រួល៖ នាង​​​ រតនៈ

ប្រភព៖ RT

ចុចអាន ៖ ចិន ស្នើឲ្យធនាគារធំៗកាត់បន្ថយអត្រាការប្រាក់បញ្ញើសាជាថ្មី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ១០ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៣ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម