Connect with us

សេដ្ឋកិច្ច

កំណើនជនជាតិ ចិន អាចជំរុញទេសចរបរទេសរបស់ ថៃ ដល់ ៣០ លាន​នាក់នៅឆ្នាំនេះ

បានផុស

នៅ

ចំណូលទេសចរ​ណ៍ប្រទេសថៃក្នុងរយៈពេល ៥ ខែដំបូងក្នុងឆ្នាំនេះ ប្រមូលបានជាង ២៧ ពាន់លានដុល្លារ ដោយក្នុងនោះមានការរួមចំណែកពីសំណាក់ភ្ញៀវទេសចរ​បរទេសជិត ២ ភាគ ៣​ នៃចំណូលសរុបទាំងនោះ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រី Thapanee Kiatphaiboon អភិបាលរងអាជ្ញាធរទេសចរណ៍ថៃ (TAT) ទទួលបន្ទុកទីផ្សារក្នុងស្រុក និយាយថា ទេសចរចិនគឺមានឥទ្ធិពលជាងគេ ដែលអាចជំរុញការមកដល់របស់បរទេសចូលមកប្រទេសថៃឡើងដល់ចំណុចគោលដៅ ២៨ ទៅ ៣០ លាននាក់នៅចុងឆ្នាំនេះ ខណៈ​មុនពេលកូវីដ​ ​ចិនគឺជាក្រុមទេសចរធំបំផុតរបស់ថៃ ដែលបានរួមចំណែក ២០ ភាគរយនៃភ្ញៀវទេសចរទាំងអស់ ។

ប្រាក់ចំណូលទេសចរណ៍ថៃសម្រាប់ឆ្នាំ​ ២០២៣ គឺស្ថិតនៅលើផ្លូវ​ឆ្ពោះទៅដល់​ជាង ៦៨ ពាន់លានដុល្លារ ឬប្រហែល ៨០ ភាគរយនៃទឹកប្រាក់ ៨៦ ពាន់លានដុល្លារដែលបានកត់ត្រាក្នុងឆ្នាំ ២០១៩​ មុនពេលកូវីដចូលមកដល់ ហើយអត្រា​កក់បន្ទប់ស្នាក់នៅ​មានដល់ ៧០ ភាគរយ ។​

ដោយឡែកលោក Yuthasak Supasorn អភិបាលអាជ្ញាធរទេសចរណ៍ថៃ និយាយថា រហូតមកដល់ខែមិថុនាឆ្នាំនេះ ភ្ញៀវទេសចរថៃបានរួមចំណែកចំនួន ១០ ពាន់លានដុល្លារពីការធ្វើដំណើរក្នុងស្រុកជិត ១០០ លាននាក់ ខណៈដែលភ្ញៀវទេសចរបរទេស ចំណាយចំនួន ១៧ លានដុល្លារពីការធ្វើដំណើរចំនួន ១០.៥៦ លាននាក់ ។

ចំណែកនៅក្នុងខែឧសភា ជនបរទេសប្រមាណ ១.៩៧ លាននាក់ បានចូលមកកម្សាន្តក្នុងប្រទេសថៃ ដែលក្នុងនោះ ទេសចរម៉ាឡេស៊ី មានចំនួនច្រើនជាងគេ បន្ទាប់មកគឺ ចិន ឥណ្ឌា កូរ៉េខាងត្បូង និងឡាវ ។

គួរបញ្ជាក់ថា ថៃបានកំណត់គោលដៅភ្ញៀវទេសចរបរទេសយ៉ាងហោចណាស់ ២៥ លាននាក់ក្នុងរយៈពេល ៧ ខែដែលនៅសល់នៃឆ្នាំនេះ ហើយរំពឹងមានកំណើនខ្ពស់ក្នុងរយៈពេល ៣ ខែចុងក្រោយ ហើយសម្រាប់ឆ្នាំ ២០២៤ ថៃបានដាក់គោលដៅនៃការមកដល់របស់ជនបរទេសពី ៣០ ទៅ ៣៥ លាននាក់ ដោយបង្កើតប្រាក់ចំណូលសរុបចំនួន ៨៦ ពាន់លានដុល្លារ ៕​

ប្រែសម្រួល៖ នាង រតនៈ

ប្រភព៖ Nation Thailand

ចុចអាន៖ អាស៊ាន ប្រកាសធ្វើសមយុទ្ធយោធារួមគ្នាលើកដំបូង នៅសមុទ្រចិនខាងត្បូង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ ក្រើនរំលឹកយុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យ បង្កើនការចុះឈ្មោះចូលរៀនជំនាញដោយឥតគិតថ្លៃ

លោក សាយ សំអាល់
ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋមន្ត្រីដែនដី​ អះអាងថា ក្បាលដីនៅសល់៥០ម៉ឺនក្បាលដីទៀត និងចុះបញ្ចប់នៅឆ្នាំ២០២៦ខាងមុខ

ព័ត៌មានជាតិ២ ម៉ោង មុន

សម្តេច ម៉ែន សំអន អរគុណក្រុមគ្រូពេទ្យស្ម័គ្រចិត្ត (CHPAA) ដែលព្យាបាលជំងឺជូនពលរដ្ឋ នៅកម្ពុជា ដោយឥតគិតថ្លៃ

ជីវិតកម្សាន្ដ២ ម៉ោង មុន

យុវតី សំនៀងស្រដៀងរាជិនីសំឡេងសារិកាមាស ធ្លាប់ប្រឡងកម្មវិធី The Kids Cambodia រដូវកាលទី២

ព័ត៌មានជាតិ២ ម៉ោង មុន

អ្នកនាំពាក្យ ៖ សមាជិក ប.ស.ស និងគ្រូពេទ្យ មិនត្រូវសមគំនិតគ្នា កេងផលប្រយោជន៍ពី ប.ស.ស ចៀសវាងប្រឈមនឹងផ្លូវច្បាប់

Sokha Hotels

ព័ត៌មានពេញនិយម