Connect with us

សេដ្ឋកិច្ច

វិបត្តិទីផ្សារនាំឲ្យក្រុមហ៊ុនអចលនទ្រព្យ វៀតណាម ចំនួន ៥៥៤ ត្រូវធ្លាក់ទឹក​

បានផុស

នៅ

ទីផ្សារអចលនទ្រព្យវៀតណាម​រយៈពេល ៥ ខែដំបូងនៃឆ្នាំ ២០២៣ នេះ គឺមិនល្អប្រសើរនោះឡើយ ដែលជំរុញឲ្យក្រុមហ៊ុនអចលនទ្រព្យចំនួន ៥៥៤ ត្រូវបិទទ្វា ខណៈសកម្មភាពឈ្មួញកណ្តាលបានធ្លាក់ចុះមកត្រឹម ៣០ ទៅ ៤០ ភាគរយ ចាប់តាំងពីចុងឆ្នាំ ២០២២ មក ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើយោងតាមរបាយការណ៍របស់សមាគមអចលនទ្រព្យវៀតណាមបានឲ្យដឹងថា បច្ចុប្បន្នទីផ្សារអចលនទ្រព្យ កំពុងស្រេកឃ្លានការផ្គត់ផ្គង់ ជាពិសេសលំនៅដ្ឋានដែលមានតម្លៃសមរម្យ ដោយសារតែមិនសូវមានអតិថិជន​ទិញឡើយ ។

ពាក់ព័ន្ធនឹងបញ្ហានេះដែរ សមាគមបានពន្យល់ថា គឺបណ្ដាលមកពីអចលនទ្រព្យបច្ចុប្បន្នរបស់វៀតណាម សុទ្ធតែ​ជាគម្រោងចាស់ មានគុណភាពទាប ទើបធ្វើឲ្យអតិថិជនគ្មានចំណាប់អារម្មណ៍ ។ ជំនួសមកវិញ អតិថិជនបែរជាងាកមក​ដាក់ប្រាក់ក្នុងធនាគារ ដើម្បីទទួលបានអត្រា​ការប្រាក់បញ្ញើខ្ពស់ ។ ម្យ៉ាងទៀត​ ការផ្គត់ផ្គង់មិនសមស្រប រួមជាមួយលំហូរសាច់ប្រាក់ទន់ខ្សោយ និងការថយចុះទំនុកចិត្ត ក៏ជាមូលហេតុចម្បងមួយទៀតបណ្តាលឲ្យការលក់ក្នុងឆ្នាំ ២០២២ និងត្រីមាសទី១ ឆ្នាំ ២០២៣ ធ្លាក់ចុះខ្លាំងបែបនេះ ។

នៅក្នុងត្រីមាសទី១ អាជីវកម្មអចលនទ្រព្យបានរាយការណ៍ថា ប្រាក់ចំណូលរួមសរុបចូលគ្នាបានធ្លាក់ចុះ ៦.៤៦ ភាគរយ ហើយប្រាក់ចំណេញក្រោយពន្ធរួមបញ្ចូលគ្នា ក៏ធ្លាក់ចុះផងដែរដល់ ៣៨.៦ ភាគរយ ។

ដោយឡែក ចំពោះឈ្មួញកណ្តាលផ្នែកអចលនទ្រព្យនេះទៀតសោតត្រូវបានលាឈប់ពីការងារ ក៏ដូចជាត្រូវជម្រុះចេញពីក្រុមហ៊ុន ខណៈអាជីវកម្មមួយចំនួនផ្សេងទៀតប្រកាសក្ស័យធន ដោយសារតែរកប្រាក់ចំណូលមិនបាន ។ ទន្ទឹមនឹងនេះ មានប្រហែល ៩៥ ភាគរយនៃឈ្មួញកណ្តាល ត្រូវបានកាត់ប្រាក់ខែរហូតដល់ ៧០ ភាគរយផងដែរ ។

គួរបញ្ជាក់ថា ប្រសិនបើស្ថានភាពនៅតែដុនដាបបែបនេះទៀត សមាគមអចលនទ្រព្យវៀតណាមអាចនឹងមានអាជីវកម្មតែ ២៣ ភាគរយប៉ុណ្ណោះ ដែលអាចឈរជើងនឹង រហូតដល់ចុងត្រីមាសទី៣ នៃឆ្នាំនេះ ហើយមានតែក្រុមហ៊ុនប្រហែល ៤៣ ភាគរយ ដែលនឹងអាចបើកដំណើរការរហូតដល់ដំណាច់ឆ្នាំ ២០២៣ ៕

ប្រែសម្រួល៖ នាង រតនៈ

ប្រភព៖ The Investor

ចុចអាន ៖ វៀតណាម បិទរោងចក្រ វារី អគ្គិសនី ចំនួន ១១ ដោយសារ ខ្វះទឹក

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ម៉ោង មុន

រដ្ឋមន្ត្រីសុខាភិបាល និងរដ្ឋមន្ត្រីការងារ ស្នើឱ្យកម្មករ និងពលរដ្ឋឈប់ពិសាភេសជ្ជៈផ្អែមប៉ូវកម្លាំង

ព័ត៌មានជាតិ៦ ម៉ោង មុន

អ្នក​រងរបួស​ដោយ​អគ្គិភ័យ ឆេះ​ក្លិប​កម្សាន្ដ មីតណាយព្រីមៀរ ៥នាក់ ទទួល​បាន​ថវិកា​ពី​អភិបាល​រាជធានីភ្នំពេញ

ព័ត៌មានជាតិ៧ ម៉ោង មុន

បុរសធ្លាប់ជាប់ពន្ធនាគារព្រោះកូនឆ្កែ បានក្លាយជាម្ចាស់ហាងនំប៉័ង ព្រោះទឹកចិត្តសណ្ដោសរបស់សម្ដេចតេជោ

ព័ត៌មានជាតិ៧ ម៉ោង មុន

ពលរដ្ឋកម្ពុជា​ថ្កោលទោស ស៊ន តារា ដែល​កំពុង​វង្វេង​ប្រវត្តិសាស្រ្ត​ដោយលើកឡើងថា “អាមេរិក​មិន​ដែល​ទម្លាក់​គ្រាប់​បែក​សម្លាប់​ខ្មែរ”

ព័ត៌មានជាតិ៩ ម៉ោង មុន

អ្នកនាំពាក្យ ថា មានអ្នកជាប់កាតព្វកិច្ច៧រូបមិនទាន់មកប្រកាសទ្រព្យសម្បត្តិ និងបំណុល

Sokha Hotels

ព័ត៌មានពេញនិយម