សេដ្ឋកិច្ច
ប្រទេសចាយលុយអឺរ៉ូចំនួន ២០ កំពុងធ្លាក់ចូលក្នុងវិបត្តិសេដ្ឋកិច្ច
ប្រទេសចំនួន ២០ នៅតំបន់អឺរ៉ុបដែលចាយលុយអឺរ៉ូ បានធ្លាក់ចូលទៅក្នុងវិបត្តិសេដ្ឋកិច្ចកម្រិតស្រាលមួយនៅក្នុងឆ្នាំនេះ ដោយសារតែអតិផរណាឡើងខ្ពស់បានបង្អាក់ការចំណាយរបស់ប្រជាពលរដ្ឋ ស្របពេលដែលរដ្ឋាភិបាលទាំងនោះក៏រឹតបន្តឹងលើការចំណាយដូចគ្នា ។

ក្នុងរយៈពេល ៣ ខែដំបូងនៃឆ្នាំ ២០២៣ នេះ សេដ្ឋកិច្ចនៅក្នុងតំបន់ចាយប្រាក់អឺរ៉ូបានធ្លាក់ចុះ ០.១ ភាគរយ ហើយបើធៀបនឹងត្រីមាសទី៤ នៃឆ្នាំ ២០២២ គឺបានធ្លាក់ចុះ ០.១ ភាគរយដូចគ្នា មានន័យថា សេដ្ឋកិច្ចតំបន់ចាយលុយអឺរ៉ូធ្លាក់ចុះ ២ ត្រីមាសជាប់គ្នាមកហើយ ។
តាមរបាយការណ៍ ការចំណាយរបស់គ្រួសារនៅក្នុងតំបន់អឺរ៉ូ បានធ្លាក់ចុះ ០.៣ ភាគរយនៅក្នុងត្រីមាសទី ១ ដោយសារសម្ពាធតម្លៃទំនិញឡើងថ្លៃ ។

បើយោងតាមទិន្នន័យពីទីភ្នាក់ងារ Eurostat បានឲ្យដឹងថា ការធ្លាក់ចុះផលិតផលក្នុងស្រុកសរុប (GDP) នៅក្នុងប្រទេសអៀរឡង់មាន ៤.៦ ភាគរយ ហើយលីទុយអានីធ្លាក់ចុះ ២.១ ភាគរយ ខណៈអាឡឺម៉ង់ដែលជាប្រទេសសេដ្ឋកិច្ចធំជាងគេប្រចាំតំបន់បានធ្លាក់ចុះ ០.៣ ភាគរយប្រចាំត្រីមាស ។ ចំណែកប្រទេសហូឡង់ ម៉ាល់តា និងក្រិក ក៏បានរាយការណ៍ពីការធ្លាក់ចុះពីមួយត្រីមាសទៅមួយត្រីមាសផងដែរក្នុងរយៈពេលបីខែដំបូងនៃឆ្នាំនេះដូចគ្នា ។
ពាក់ព័ន្ធនឹងការធ្លាក់ចុះនៃ GDP នេះដែរ, លោក Andrew Kenningham, ប្រធានសេដ្ឋវិទូអឺរ៉ុបនៅក្រុមហ៊ុន Capital Economics សង្ស័យថា សេដ្ឋកិច្ចនឹងធ្លាក់ចុះបន្ថែមទៀតក្នុងរយៈពេលដែលនៅសល់ឆ្នាំនេះ ។

ព័ស្តុតាងនៃការធ្លាក់ចុះសេដ្ឋកិច្ចនេះ នឹងធ្វើឲ្យមានភាពស្មុគស្មាញដល់កិច្ចការរបស់ធនាគារកណ្តាលអ៊ឺរ៉ុប នៅពេលជួបប្រជុំគ្នានៅសប្តាហ៍ក្រោយ ស្របពេលអតិផរណានៅតែមានច្រើនជាង ៣ ដងនៃគោលដៅរបស់ធនាគារ ខណៈការដំឡើងអត្រាការប្រាក់បន្ថែមទៀត ក៏អាចនាំឲ្យប៉ះពាល់ដល់សេដ្ឋកិច្ចដូចគ្នា ។
គួរឲ្យដឹងថា អតិផរណានៅក្នុងតំបន់ចាយប្រាក់អឺរ៉ូបានកើនឡើងយ៉ាងឆាប់រហ័សកាលពីឆ្នាំមុន នៅពេលដែលសង្គ្រាមលុកលុយរបស់រុស្ស៊ីមកលើអ៊ុយក្រែន ដោយសារតែតម្លៃថាមពលហក់ឡើងខ្ពស់ ៕
ប្រែសម្រួល៖ នាង រតនៈ
ប្រភព៖ RT

-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?