សេដ្ឋកិច្ច
មកដឹងថ្លៃចំណាយជាមធ្យមរបស់គ្រួសារ ថៃ ក្នុងមួយខែ
ការចំណាយប្រចាំខែសម្រាប់គ្រួសារថៃនៅក្នុងខែឧសភា ជាមធ្យមគឺ ៥២០ ដុល្លារ ដែលបានធ្លាក់ចុះ ៣.៧៦ ដុល្លារ បើប្រៀបធៀបនឹងខែមុន ប៉ុន្តែទោះជាយ៉ាងណា ការិយាល័យគោលនយោបាយ និងយុទ្ធសាស្ត្រពាណិជ្ជកម្មថៃ (TPSO) បាននិយាយថា ការចំណាយនេះនៅតែខ្ពស់ដដែល ។

នៅក្នុងខែឧសភា អតិផរណាថៃបានធ្លាក់ចុះដល់ ០.៥៣ ភាគរយ ដែលជាកម្រិតទាបបំផុតក្នុងរយៈពេល ២១ ខែ ដោយសារតែការធ្លាក់ចុះនៃតម្លៃប្រេងឥន្ធនៈ ខណៈការចំណាយជាមធ្យមក្នុងគ្រួសារ ក៏បានធ្លាក់ចុះស្របនឹងអតិផរណានេះផងដែរ ។
ការិយាល័យគោលនយោបាយ និងយុទ្ធសាស្ត្រពាណិជ្ជកម្មថៃ (TPSO) បញ្ជាក់ថា បើទោះបីជាមានការធ្លាក់ចុះបែបនេះក៏ដោយ ប៉ុន្តែការចំណាយរបស់ប្រជាពលរដ្ឋក្នុងមួយគ្រួសារ នៅតែមានកម្រិតខ្ពស់នៅឡើយ ពោលលើសពី ៥២០ ដុល្លារ ។ ដោយការចំណាយជាមធ្យមក្នុងខែមករាមានចំនួន ៥២៦ ដុល្លារក្នុងមួយខែ ដែលបានធ្លាក់ចុះបន្តិចប៉ុណ្ណោះគឺ ៥២៥ ដុល្លារក្នុងខែមេសា ។

សម្រាប់ការចំណាយក្នុងខែឧសភាវិញ គ្រួសារថៃចំណាយច្រើនបំផុតលើការដឹកជញ្ជូន និងទំនាក់ទំនង រហូតដល់ជាង ១២០ ដុល្លារ ។ ដោយឡែកចំពោះការចំណាយទាក់ទងនឹងលំនៅដ្ឋានដូចជា ថ្លៃជួល ថ្លៃបង់ភ្លើង ហ្គាស និងរបស់របរប្រើប្រាស់ក្នុងផ្ទះ ចំណាយអស់ ១១៣ ដុល្លារ ។
ពាក់ព័ន្ធជាមួយអាហារប្រចាំខែវិញ ការចំណាយលើត្រីសាច់អស់ ៤៩ ដុល្លារ, ផ្លែឈើបន្លែ ៣០.៧ ដុល្លារ និងប្រហែល ៣៦.១៥ ដុល្លារសម្រាប់អាហារនៅខាងក្រៅ ។

ដោយឡែក ចំពោះការធ្លាក់ចុះថ្លៃចំណាយរួមមាន តម្លៃប្រេង ថ្លៃភ្លើង និងតម្លៃគ្រឿងអគ្គិសនី ខណៈថ្លៃដើមដែលកើនឡើងមានដូចជា ហ្គាសចម្អិនអាហារ ការដឹកជញ្ជូនសាធារណៈ ថ្លៃសិក្សា និងថ្លៃចំណាយផ្ទាល់ខ្លួនដូចជា កាត់សក់ និងសេវាកម្មសំអាងការផ្សេងទៀតជាដើម ៕
ប្រែសម្រួល ៖ នាង រតនៈ
ប្រភព ៖ Nation Thailand
ចុចអាន ៖ មកដឹងប្រាក់ខែពលករ កម្ពុជា និងប្រទេសផ្សេងទៀតដែលធ្វើការនៅ ថៃ

-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?
-
សន្តិសុខសង្គម១៩ ម៉ោង ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ