សេដ្ឋកិច្ច
ដោយសារវិបត្តិទីផ្សារអចលនទ្រព្យ វៀតណាម លក់ដាច់វីឡាតែមួយខ្នងគត់ក្នុងខែឧសភា
ដោយសារតែទីផ្សារអចលនទ្រព្យមិនអំណោយផល ទើបធ្វើឲ្យវីឡានៅតំបន់ឆ្នេរក្នុងខេត្ត Hoa Binh ភាគខាងជើងនៃប្រទេសវៀតណាមដែលដាក់លក់ក្នុងតម្លៃជាង ៣៤ ទៅ ៤៣ ម៉ឺនដុល្លារក្នុងមួយយូនីត លក់ដាច់បានតែមួយខ្នងគត់នៅក្នុងខែឧសភា ។
ចាប់តាំងពីចុងឆ្នាំ ២០២២ មក ទីផ្សារអចលនទ្រព្យវៀតណាមជួបវិបត្តិជាខ្លាំង ហើយដោយសារតែមិនមានអតិថិជនទិញនេះហើយ ទើបនាំឲ្យក្រុមហ៊ុនអចលនទ្រព្យជាច្រើនរួមជាមួយអាជីវកម្មតូចៗ ប្រកាសក្ស័យធនបិទទ្វារ ។
បើតាមទិន្នន័យពីក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ DKRA Group បានបង្ហាញថា វីឡាឆ្នេរតែមួយគត់ត្រូវបានលក់នៅទូទាំងប្រទេសកាលពីខែមុន ដែលធ្លាក់ចុះ ៩៩.៦ ភាគរយ ប្រសិនបើប្រៀបធៀបទៅនឹងឆ្នាំមុន ហើយទោះបីជាអ្នកអភិវឌ្ឍន៍បានផ្តល់ការបញ្ចុះតម្លៃជាច្រើនក៏ដោយ ក៏នៅតែមិនមានអ្នកទិញដដែរ ។
ដោយឡែកនៅខេត្តភាគខាងត្បូងវៀតណាមដូចជា ខេត្ត Ba Ria និងខេត្ត Vung Tau, វីឡាចំនួន ៥ នៅដែលដាក់លក់ក្នុងតម្លៃរហូតដល់ ៣ លានដុល្លារក្នុងមួយយូនីត មិនមានការលក់ចេញនោះទេ ខណៈនៅក្នុងខេត្ត Da Nang, Quy Nhon, Khanh Hoa និងខេត្ត Binh Thuan ក៏មិនមានការលក់ចេញផ្ទះដូចគ្នា ។
ពាក់ព័ន្ធនឹងបញ្ហានេះដែរ លោក Trang Bui នាយកភ្នាក់ងារអចលនទ្រព្យ Cushman & Wakefield បានលើកឡើងថា វាមិនទំនងទេដែលតម្លៃអចលនទ្រព្យប្រណីតនឹងកើនឡើងក្នុងរយៈពេលខ្លីខាងមុខនេះ ។ ដូច្នេះ អ្នកអភិវឌ្ឍបានសម្រេចចិត្តលក់គម្រោងលំនៅដ្ឋានរបស់ពួកគេទាំងខាតបង់ ដើម្បីបានលុយមកវិញខ្លះ ៕
ប្រែសម្រួល៖ នាង រតនៈ
ប្រភព៖ VN Express
ចុចអាន៖ តម្រូវការគ្រឿងសំណង់ វៀតណាម ធ្លាក់ចុះខ្លាំង ក្រោយទីផ្សារអចលនទ្រព្យ កំពុងជាប់គាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
មេសិទ្ធិមនុស្សកម្ពុជា ឆ្លៀតសួរសុខទុក្ខកញ្ញា សេង ធារី កំពុងជាប់ឃុំ និងមើលឃើញថាមានសុខភាពល្អធម្មតា
-
ចរាចរណ៍៧ ថ្ងៃ ago
តារា Rap ម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ក្រោយរថយន្ដពាក់ស្លាកលេខ ខ.ម បើកបញ្ច្រាសឆ្លងផ្លូវ បុកមួយទំហឹង
-
ចរាចរណ៍២ ថ្ងៃ ago
ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ បណ្ដាលឱ្យឪពុក និងកូន២នាក់ស្លាប់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ជនសង្ស័យដែលបាញ់សម្លាប់លោក លិម គិមយ៉ា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅខេត្តបាត់ដំបង
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
ក្រោយរួចខ្លួន តួសម្ដែងរឿង «Ip Man» ប្រាប់ដើមចមធ្លាយដល់កន្លែងចាប់ជំរិត កៀកព្រំដែនថៃ-មីយ៉ានម៉ា
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អ្នកនាំពាក្យថារថយន្តដែលបើកផ្លូវឱ្យអ្នកលក់ឡេមិនមែនជារបស់អាវុធហត្ថទេ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សមត្ថកិច្ចកម្ពុជា នឹងបញ្ជូនជនដៃដល់បាញ់លោក លិម គិមយ៉ា ទៅឱ្យថៃវិញ តាមសំណើររបស់នគរបាលថៃ ស្របតាមច្បាប់ បន្ទាប់ពីបញ្ចប់នីតិវិធី
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រសួងការពារជាតិកំពុងពិនិត្យករណីអ្នកលក់អនឡាញយកឡានសារ៉ែនបើកផ្លូវទៅចូលរួមមង្គលការ