Connect with us

សេដ្ឋកិច្ច

រដ្ឋមន្ត្រីរតនាគារ អាមេរិក ថា ស្ថាប័នចំនួន ២ មានសារៈសំខាន់ធ្វើឲ្យមាន​តុល្យភាពសេដ្ឋកិច្ចជាមួយ ចិន

បានផុស

នៅ

រដ្ឋមន្ត្រីក្រសួងរតនាគារអាមេរិក លោកស្រី Janet Yellen បាននិយាយកាលពីពេលថ្មីៗនេះថា ស្ថាប័នហិរញ្ញវត្ថុអន្តរជាតិ (IFIs) ដូចជា ធនាគារពិភពលោក និងមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) មានសារៈសំខាន់ណាស់ក្នុងការធ្វើឲ្យមានតុល្យភាពសេដ្ឋកិច្ចជាមួយប្រទេសចិន ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រី Yellen បានលើកឡើង អំឡុងពេលផ្តល់សក្ខីកម្មនៅចំពោះមុខគណៈកម្មាធិការហិរញ្ញវត្ថុថា ស្ថាប័នទាំងនេះឆ្លុះបញ្ចាំងពីតម្លៃរបស់អាមេរិក ។ ជំនួយពី IFIs ភ្ជាប់មកជាមួយនូវតម្រូវការដ៏រឹងមាំសម្រាប់អភិបាលកិច្ច គណនេយ្យភាព និងនិរន្តរភាពបំណុល ។ វាបម្រើជាបន្ទុកដ៏សំខាន់ចំពោះការផ្តល់ប្រាក់កម្ចីមិនតម្លាភាព និងគ្មាននិរន្តរភាពពីប្រទេសផ្សេងដូចជា ចិនជាដើម ។

ប៉ុន្មានឆ្នាំកន្លងមកនេះ សារៈសំខាន់នៃស្ថាប័នទាំងនេះ គឺជាផ្នែកមួយនៃកញ្ចប់ឧបករណ៍គោលនយោបាយសេដ្ឋកិច្ច និងគោលនយោបាយបរទេសដ៏ទូលំទូលាយរបស់អាមេរិក ។ ទន្ទឹមនោះ ស្ថាប័នហិរញ្ញវត្ថុអន្តរជាតិក៏បានជំរុញផលប្រយោជន៍ជាតិអាមេរិកផងដែរ ជាពិសេសជំរុញសេដ្ឋកិច្ចពិភពលោកឲ្យកាន់តែមានភាពធន់ជាងមុន ។

លោកស្រី Yellen បានកត់សម្គាល់ថា IMF បានអនុម័តកម្មវិធីសេដ្ឋកិច្ច ១៥ ពាន់លានដុល្លារសម្រាប់អ៊ុយក្រែននៅដើមឆ្នាំនេះ ដែលនឹងជួយដល់តម្រូវការហិរញ្ញវត្ថុភ្លាមៗរបស់ប្រទេសនេះ។ មិនតែប៉ុណ្ណោះ ធនាគារពិភពលោក​ក៏មានបំណងបន្ថែម ៥០ ពាន់លានដុល្លារ​ក្នុងកញ្ចប់ផ្តល់ប្រាក់កម្ចី​បន្ថែមក្នុងទសវត្សរ៍ក្រោយផងដែរ ។

ជាចុងក្រោយប្រធានរតនាគាររូបនេះបញ្ជាក់ថា IFIs ផ្តល់ធនធានដើម្បីដោះស្រាយបញ្ហាប្រឈមដែលពិភពលោកកំពុងជួប ដូចជា ការយកឈ្នះលើការលំបាកផ្នែកសេដ្ឋកិច្ច និងការលើកទឹកចិត្តដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចរយៈពេលវែងជាដើម ៕

ប្រែសម្រួល៖ នាង រតនៈ

ប្រភព៖ Anadolu

ចុចអាន ៖ ៥ ខែដំបូងនៃឆ្នាំនេះ វៀតណាម កើបចំណូលពីការនាំចេញទុរេនជាង ៥០០ លានដុល្លារ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

សន្តិសុខសង្គម២ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានជាតិ៧ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានជាតិ២៣ ម៉ោង មុន

ផ្លូវថ្មើរជើងរាត្រីនេះ មានល្ខោន​បាសាក់ ចាបុីដងវែងនៅសប្តាហ៍ក្រោយ នឹងមានកំប្លែងនាយក្រឹម

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

Sokha Hotels

ព័ត៌មានពេញនិយម