Connect with us

ព័ត៌មានជាតិ

ការប្រើប្រាស់​ថាមពល​អគ្គិសនី​នៅ​កម្ពុជា​កើនឡើង​ប្រមាណ​១៥%​ក្នុង​១​ឆ្នាំ​

បានផុស

នៅ

ទោះបី​ជាថ្មីៗ​នេះ ​រោងចក្រ​ថាមពល​អគ្គិសនី​កម្លាំង​៤០០​មេ​ហ្គា​វ៉ា​ត់​ដែល​ចំណាយ​ជិត​៤០០​លាន​ដុល្លារ​បានបញ្ចប់​ការសាងសង់​១០០​ភាគរយ​ក៏ដោយ ​ក៏​កម្ពុជា​នៅ​មិនទាន់​អាច​ផ្គ​ត់​ផ្គង់​អគ្គិសនី​បាន​គ្រប់គ្រាន់​នៅឡើយ​ទេ​ដោយសារតែ​ក្នុង​មួយឆ្នាំៗ​ការប្រើប្រាស់​ថា​ម​ព​ល​អគ្គិសនី​កើន​ឡើង​ប្រមាណ​​១៥%​ដែល​ទាមទារ​ឲ្យ​មាន​ផែនការអភិវឌ្ឍន៍​ថាមពល​អគ្គិស​នី​នេះ​បន្ថែមទៀត​។​

លោក វ៉ិ​ច​ទ័​រ ហ្សូ​ណា អគ្គនាយក​ នៃ​អគ្គនាយកដ្ឋាន​ថាមពល​នៃ​ក្រសួង​រ៉ែ ​និង​ថាមពល​បាន​ឲ្យ​ដឹង​ថា​ក្នុងចំណោម​កម្លាំង​អគ្គិសនី​៤០០​មេហ្គា​វ៉ា​ត់​នេះ​ យើង​បញ្ចេញ​ត្រឹមតែ​ពី​១០០​ទៅ​២០០​មេ​ហ្គា​វ៉ា​ត់​ប៉ុ​ណ្ណោះ​ ដោយសារតែ​បច្ចុប្បន្ន​តម្រូវការ​នៃ​ការប្រើប្រាស់​អគ្គិសនី​នៅ​មានកម្រិត​ទាប​នៅឡើយ​។​ម្យ៉ាង​ទៀត​រដ្ឋ​ចង់​ប្រើ​ប្រភព​ថាមពល​ពី​វា​រី​អគ្គិសនី​រោងចក្រ​ប្រើ​ធ្យូងថ្ម​ និង​ពី​សូ​ឡាឲ្យអស់​លទ្ធភាព ព្រោះ​ប្រភព​ថា​ម​ពលទាំងនេះ មានតម្លៃ​ថោក​ហើយ​ប្រភព​អគ្គិសនី​ដែល​ដើរ​ដោយ​ប្រេង​មាន​ថ្លៃដើម​ខ្ពស់​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក​បាន​បន្តថា ​ប៉ុន្តែ​យើង​នឹង​បញ្ចេញ​ថាមពល​អគ្គិសនី​ទាំង​៤០០​មេ​ហ្គា​វ៉ា​ត់​នៅ​រង្វង់​ខែ​មេសា​​និង​ឧសភា​ខាងមុខនេះ ​ដោយសារតែ​តម្រូវការ​អគ្គិសនី​អាច​ឡើង​ខ្ពស់បំផុត​ ខណៈ​បច្ចុប្បន្ននេះ​ក្នុង​មួយ​ថ្ងៃ​កម្ពុ​ជា​មាន​តម្រូវការ​លើ​ការប្រើប្រាស់​ថាមពល​អគ្គិសនី​ប្រមាណ​ជាង​១​ពាន់​៦រយ​មេ​ហ្គាវ៉ា​ត់​ប៉ុ​ណ្ណោះ​​។​

លោក​បាន​បន្ថែមទៀតថា ​«​ទោះបី​ជា​មាន​រោងចក្រ​អគ្គិសនី​នេះ​ ក៏​កម្ពុជា​នៅ​មិនទាន់​អាច​ផ្គត់ផ្គង់​អគ្គិសនី​បាន​គ្រប់គ្រាន់​នៅឡើយ​ទេ​ដោយសារតែ​ក្នុង​មួយឆ្នាំ​ការប្រើប្រាស់​ថាមពល​អគ្គិសនី​កើន​ឡើង​ប្រមាណ​១៥%​ក្នុង​មួ​យ​ឆ្នាំ ដែល​ទាមទារ​ឲ្យ​មាន​ផែន​ការអភិវឌ្ឍន៍​ថាមពល​អគ្គិសនី​នេះ​បន្ថែម​ទៀត​»​។​

គួរ​បញ្ជាក់ថា​ រោងចក្រ​អគ្គិសនី​ដែល​ដើរ​ដោយ​ប្រេង​ខ្មៅ និង​ឧស្ម័ន​ មាន​អនុភាព​៤០០​មេ​ហ្គា​វ៉ា​ត់​សាង​សង់​ឡើងលើ​ផ្ទៃដី​សរុប៤៣​ហិកតា​ នៅ​ភូមិ​កោះ​រះ​ក្រោម ឃុំ​កោះ​រះ ស្រុក​ល្វាឯម​ខេត្តកណ្តាល​ដែល​ចំណាយ​ទឹកប្រាក់​ចំនួន៣៨០លាន​ដុល្លារ​អាមេរិក​នោះ បាន​បញ្ចប់​ការសាងសង់​១០០​ភាគរយ​និង​បាន​ត​ចូល​បណ្តាញ​ជាតិ​ដាក់ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នៅ​ដើមឆ្នាំ​២០២១​នេះ​។​

ការសាងសង់​រោងចក្រ​ថាមពល​នេះ ​បានចា​ប់ផ្តើម​កាលពី​ខែតុលា​ឆ្នាំ២០១៩​ ដែល​ត្រូវ​បាន​ចែក​ចេញ​ជា២រោងចក្រ​​ដែល​រោងចក្រ​ទីមួយ​អភិវឌ្ឍ​ដោយ​ក្រុមហ៊ុន​ចិន CGGC និង​រោងចក្រ​ទី២ត្រូវ​បាន​សាងសង់​ដោយ​ដោយ​ក្រុមហ៊ុន CHMC​។​

ការសាងសង់​រោងចក្រ​នេះ​ ធ្វើឡើង​បន្ទាប់ពី​កម្ពុជា​ប្រឈម​នឹង​កង្វះ​ថាមពល​នា​រដូវប្រាំង​កាលពី​ឆ្នាំ​២០១៨ ​ដែល​ជំ​រុញឲ្យរដ្ឋាភិបាល​កម្ពុ​ជា​សម្រេចចិត្ត​ចំណាយ​ប្រាក់​ចំនួន៣៨០លាន​ដុល្លារ​អាមេរិក​ដើម្បី​ទិញ​ម៉ាស៊ីន​ដែលមាន​ទំហំ​សរុប៤០០មេ​ហ្គា​វ៉ា​ត់​ ពី​ប្រទេស​ហ្វាំ​ង​ឡង់​និង​អាល្លឺម៉ង់​៕

អត្ថបទ ៖ ​សំអឿន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ម៉ោង មុន

លោក ហេង សួរ ប្រគល់កុំព្យូទ័រជាអំណោយសម្តេចបវរធិបតី ១៣៩គ្រឿង ជូនមន្ទីរ អង្គភាព គ្រឹះស្ថានអប់រំ

ព័ត៌មានជាតិ៦ ម៉ោង មុន

សម្ដេចតេជោ ស្ដាយដែលអ្នកសារព័ត៌មានចាត់ទុកថាថៃជោគជ័យលើការបង្ក្រាបបទល្មើសឆបោកតាមអនឡាញ តែថាកម្ពុជាបរាជ័យ

ព័ត៌មានជាតិ៦ ម៉ោង មុន

បណ្ឌិត សូ ណារ៉ូ ៖ ពលរដ្ឋ​កុំធ្វើតាមទណ្ឌិត សម រង្ស៊ី ព្រោះជាការ​ញុះញង់​ផ្តួល​រំលំ​រដ្ឋាភិបាល​ និង​​ជា​បទល្មើស​ព្រហ្មទណ្ឌ​កម្រិតធ្ងន់

ព័ត៌មានជាតិ៦ ម៉ោង មុន

បុណ្យកោងកាងសន្តិភាពឆ្នាំនេះ÷ កូនកោងកាង៥ពាន់ដើម ត្រូវបានដាំនៅក្នុងសហគមន៍កោះកាពិ ខេត្តកោះកុង

ព័ត៌មានជាតិ៧ ម៉ោង មុន

លោកស្រី ដោ សម្ផស្ស៖ សមាគម​កាយឫទ្ធិនារី ត្រូវ​យក​ចំណេះ​ដឹង​ទៅ​ផ្សព្វផ្សាយ​ ក្នុង​សហគមន៍​ ដើម្បី​ទីក្រុង​យើង​មានបរិស្ថាន​ល្អ​

Sokha Hotels

ព័ត៌មានពេញនិយម