សេដ្ឋកិច្ច
តើអ្វីជា ដុល្លាររូបនីយកម្ម?
ដុល្លាររូបនីយកម្ម មិនមែនសំដៅតែទៅលើការប្រើប្រាក់ដុល្លារជំនួសរូបិយវត្ថុក្នុងស្រុកប៉ុណ្ណោះនោះទេ តែជាកម្រិតនៃប្រតិបត្តិការនៅក្នុងវិស័យសេដ្ឋកិច្ចពិត និងវិស័យហិរញ្ញវត្ថុ ដែលប្រើប្រាស់នូវប្រាក់ដុល្លារអាមេរិក ដោយប្រៀបធៀបជាមួយនឹងប្រតិបត្តិការ ដែលប្រើប្រាស់រូបិយប័ណ្ណក្នុងស្រុក។ តាមនិយមន័យនៃដុល្លាររូបនីយកម្មនេះ ទទួលស្គាល់នូវការប្រើប្រាស់ប្រាក់ដុល្លារអាមេរិក ជាមធ្យោបាយនៃការលក់ដូរក្នុងសេដ្ឋកិច្ចមួយក្រៅពីសហរដ្ឋអាមេរិក។

រីឯនៅក្នុងបរិបទរបស់ប្រទេសកម្ពុជា ដុល្លាររូបនីយកម្មអាចត្រូវបានគេដាក់និយមន័យថា ជាការប្រើប្រាស់ ប្រាក់ដុល្លារអាមេរិកនៅក្នុងមុខងារណាមួយនៃមុខងារទាំងបីរបស់រូបិយវត្ថុក្នុងសេដ្ឋកិច្ចក្រៅពីសហរដ្ឋអាមេរិកគឺ ឯកតាគណនី មធ្យោបាយនៃការលក់ដូរ និងការរក្សាទុកនៃតម្លៃ។
ម្យ៉ាងទៀត ពាក្យថាការជំនួសរូបិយប័ណ្ណ សំដៅទៅលើការប្រើប្រាស់រូបិយប័ណ្ណបរទេសក្រៅពីរូបិយប័ណ្ណក្នុងស្រុក ជាមធ្យោបាយនៃការលក់ដូរនៅក្នុងសេដ្ឋកិច្ចក្នុងស្រុក។ បន្ថែមពីលើនេះ ដុល្លាររូបនីយកម្ម ត្រូវបានប្រើប្រាស់ដោយជាក់លាក់ ដើម្បីពិពណ៌នាពីរបបរូបិយប័ណ្ណនៅកម្ពុជា ដែលនៅទីនេះប្រាក់ដុល្លារអាមេរិកគឺជារូបិយប័ណ្ណ ដែលត្រូវបានប្រើប្រាស់ក្នុងកម្រិតអតិបរិមាក្នុងការធ្វើចរាចររូបិយវត្ថុ ទោះបីជាមានរូបិយប័ណ្ណក្នុងស្រុកគឺប្រាក់រៀលក៏ដោយ។ តើដុល្លាររូបនីយកម្ម មានអ្វីខ្លះ?
ដុល្លាររូបនីយកម្មផ្លូវការ ឬពេញលេញ៖ សំដៅនៅពេលដែលរូបិយប័ណ្ណបរទេសមានឋានៈផ្តាច់មុខ ឬលើសលប់ជារូបិយប័ណ្ណផ្លូវការពេញលេញ។ ក្នុងន័យនេះ រូបិយប័ណ្ណបរទេស មិនត្រឹមតែជារូបិយប័ណ្ណស្របច្បាប់សម្រាប់ការប្រើប្រាស់ក្នុងកិច្ចសន្យារវាងភាគីឯកជនប៉ុណ្ណោះទេ ក៏ប៉ុន្តែរដ្ឋាភិបាលក៏ប្រើប្រាស់វាក្នុងប្រតិបត្តិការក្នុងស្រុកផងដែរ។
ដុល្លាររូបនីយកម្មពាក់កណ្ដាលផ្លូវការ៖ កើតឡើងពេលដែល រូបិយប័ណ្ណបរទេស គឺជារូបិយវត្ថុស្របច្បាប់ ហើយប្រាក់បញ្ញើធនាគារ ដ៏ច្រើនលើសលប់ជារូបិយប័ណ្ណបរទេស។ ក៏ប៉ុន្តែ រូបិយប័ណ្ណបរទេសមានតួនាទីបន្ទាប់បន្សំប៉ុណ្ណោះ បើប្រៀបធៀបជាមួយនឹងរូបិយប័ណ្ណក្នុងស្រុក ក្នុងការបើកផ្តល់ប្រាក់បៀវត្សរ៍ និងការបង់ពន្ធ។
ដុល្លារូបនីយកម្មមិនផ្លូវការ៖ គឺសំដៅដល់ពេលដែលប្រជាពលរដ្ឋនៃប្រទេសមួយរក្សាទុកទ្រព្យសម្បត្ដិរបស់ពួកគេ ជាពិសេសទ្រព្យសកម្ម ក្នុងទម្រង់ជារូបិយប័ណ្ណបរទេស តាមរយៈការទិញប័ណ្ណបំណុល ឬភាគហ៊ុន ដែលសេដ្ឋវិទូហៅថា ការជំនួសទ្រព្យសកម្ម និងមួយទៀតដែលចាប់ផ្ដើមបញ្ញើ និងសន្សំជារូបិយប័ណ្ណបរទេស ដែលត្រូវបានគេហៅថា ការជំនួសរូបិយវត្ថុ។
សូមបញ្ជាក់ផងដែរថា សេដ្ឋកិច្ចកម្ពុជា គឺជាសេដ្ឋកិច្ចដុល្លារូបនីយកម្មកម្រិតខ្ពស់ តែមិនមែនពេញលេញទាំងស្រុងនោះទេ។ ដោយសារតែគ្មានទិន្នន័យច្បាស់លាស់ពីបរិមាណនៃប្រាក់ដុល្លារ និងរូបិយប័ណ្ណបរទេសផ្សេងៗ ដែលចរាចរខាងក្រៅប្រព័ន្ធធនាគារ គេពិបាកកំណត់ទំហំដុល្លាររូបនីយកម្មក្នុងសេដ្ឋកិច្ចកម្ពុជា ឱ្យបានត្រឹមត្រូវណាស់ បើទោះបីជាទូទៅ គេអាចសន្មត់បានថា រូបិយប័ណ្ណបរទេសមានចំណែកប្រមាណ ៩០% នៃរូបិយប័ណ្ណសរុបដែលកំពុងចរាចរ៕
ប្រភព៖ សៀវភៅ សេដ្ឋកិច្ចនៃប្រទេសកម្ពុជា (ដោយបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន)
អត្ថបទ៖ ផល ធារិត

-
សន្តិសុខសង្គម៣ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
សន្តិសុខសង្គម៦ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ៨ ម៉ោង ago
G-Devith ៖ បុគ្គលដែលអាចហែកមេឃចេញបាន មានន័យថា អ្នកនោះអាចរួចពីសំណាញ់ច្បាប់ហើយ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ចរាចរណ៍៣ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត