Connect with us

សេដ្ឋកិច្ច

សន្ទុះសេដ្ឋកិច្ច ចិន ធ្លាក់ចុះខ្លាំងនៅក្នុងខែឧសភា

បានផុស

នៅ

នៅដើមឆ្នាំនេះសេដ្ឋកិច្ចចិនចាប់ផ្តើមមានកំណើនស្ទុះឡើងវិញគួរឲ្យកត់សម្គាល់ ប៉ុន្តែរហូតដល់ខែ​​ឧសភា សេដ្ឋកិច្ចរបស់ប្រទេសមួយនេះ បែរជាមានការធ្លាក់ចុះ​ទៅវិញ ជាពិសេសលើផលិតផល​ឧស្សាហកម្ម និងការលក់រាយដែល​មិនអាចសម្រេចបានតាមការព្យាករណ៍ទុកពីមុន ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ចូលមកដល់ត្រីមាសទី២ សេដ្ឋកិច្ចចិនហាក់បីដូចជាបាត់បង់សន្ទុះដែលជំរុញឲ្យធនាគារកណ្តាលកាត់បន្ថយអត្រាការប្រាក់សំខាន់ៗមួយចំនួន ។ យោងតាមទិន្នន័យស្ថិតិជាតិបានឲ្យដឹងថា ទិន្នផលឧស្សាហកម្មបានកើនឡើង ៣.៥ ភាគរយក្នុងខែឧសភា ប៉ុន្តែយឺតជាងខែមេសាដែលមានដល់ ៥.៦ ភាគរយ ហើយក៏ទាបជាងការព្យាករណ៍របស់សារព័ត៌មាន Reuters ដែលមាន ៣.៦ ភាគរយ ។ ជាមួយគ្នានេះ ការលក់រាយនៅក្នុងខែឧសភា សម្រេចបានតែ ១២.៧ ភាគរយប៉ុណ្ណោះ ដែលទាបជាងខែមេសាមានដល់ ១៨.៤ ភាគរយ ។

ទន្ទឹមនោះ កំណើនប្រាក់កម្ចី និងការលក់ផ្ទះ ក៏កំពុងបង្ហាញពីភាពទន់ខ្សោយសម្រាប់ប្រទេសដែលមានសេដ្ឋកិច្ចធំទី ២ របស់ពិភពលោកមួយនេះផងដែរ ខណៈទិន្នផលដែកថែបបានធ្លាក់ចុះដូចគ្នានៅក្នុងខែឧសភា ចំណែកទិន្នផលធ្យូងថ្មប្រចាំថ្ងៃ បានធ្លាក់ចុះទាបជាងខែមេសាផងដែរ ។

ពាក់ព័ន្ធនឹងបញ្ហានេះ អ្នកជំនាញសេដ្ឋកិច្ចនៅក្រុមហ៊ុន Jones Lang LaSalle បាននិយាយថា តម្រូវការក្នុងស្រុកមិនគ្រប់គ្រាន់ និងតម្រូវការខាងក្រៅដែលកំពុងធ្លាក់ចុះ អាចរំខានដល់សន្ទុះសេដ្ឋកិច្ចក្នុងប៉ុន្មានខែខាងមុខ ដែលធ្វើឲ្យចិនមានគន្លងនៃការងើបឡើងវិញបន្តិចម្ដងៗតាមរាងអក្សរ U ។

ស្របពេលជាមួយគ្នានេះ ចិនក៏ត្រូវការពេលវេលារយៈពេល ២ ទៅ ៣ ឆ្នាំទៀត ជាមួយនឹងកំណែទម្រង់តាមរយៈការបន្ថូរបន្ថយគោលនយោបាយទ្រង់ទ្រាយធំ ដើម្បី​ជួយ​ដល់​ការ​ស្ទុះ​ងើប​សេដ្ឋកិច្ច​ដែល​កំពុង​ធ្លាក់​ចុះ ស្របពេលប្រាក់យ័នបានធ្លាក់ទាបដូចគ្នាក្នុងរយៈពេល ៦ ខែកន្លងមកនេះ ។ ដោយឡែក ចំពោះវិស័យអចលនទ្រព្យដែលជាកត្តាជំរុញសេដ្ឋកិច្ចដ៏សំខាន់ ក៏កំពុងមានភាពច្របូកច្របល់ដូចគ្នាផងដែរ ។

តាមទិន្នន័យ​ក្នុងរយៈពេល ៥ ខែមក​នេះ ចិនបានអនុម័តគម្រោងវិនិយោគទ្រព្យសកម្មថេរចំនួន ៧០ ដងដែលមានទឹកប្រាក់ប្រហែល ៩៣.៥៩ ពាន់លានដុល្លារ ។ គម្រោងទាំងនេះភាគច្រើនស្ថិតនៅក្នុងឧស្សាហកម្ម  បច្ចេកវិទ្យា ថាមពល និងការដឹកជញ្ជូន ។

ជាចុងក្រោយទិន្នន័យពីការិយាល័យស្ថិតិជាតិបានឲ្យដឹងទៀតថា គ្រាន់តែនៅក្នុងខែឧសភាតែមួយ ចិនមានគម្រោងរហូតដល់ទៅ ១៤ ដែលមានតម្លៃជាង ៤០ ពាន់លានដុល្លារត្រូវបានអនុម័ត ហើយការវិនិយោគទ្រព្យសកម្មថេរ ដែលជាកត្តាជំរុញមួយនៃសេដ្ឋកិច្ចចិន បានកើនឡើង ៤ ភាគរយ នៅក្នុងអំឡុងខែមករាដល់ខែឧសភា ៕

ប្រែសម្រួល ៖​ នាង រតនៈ

ប្រភព៖ Business Recorder

ចុចអាន ៖ ឡាវ ប្រឈមនឹងបំណុលបរទេស បើសេដ្ឋកិច្ចនៅតែបន្តចលាចល​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៩ នាទីutes មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ២៤ នាទីutes មុន

កសិករចិញ្ចឹមគោបាយជិត ៣០០ក្បាល ផ្ដាំកសិករផ្សេងឱ្យងាកមកចិញ្ចឹមគោប្រភេទនេះ ព្រោះងាយស្រួលចិញ្ចឹម

ព័ត៌មានជាតិ៣៩ នាទីutes មុន

១៧ ខេត្តក្នុង​ចំណោម ២៥ រាជធានីខេត្ត ​បញ្ចប់​ចុះ​​តាមដាន​ការ​អនុវត្ត​យានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេស

ព័ត៌មានអន្ដរជាតិ៤១ នាទីutes មុន

អ៊ីស្រាអែល​​សម្លាប់​មនុស្ស​ជិត ៩០០​នាក់ ចាប់​តាំង​ពី​​​លែង​អនុវត្ត​​បទ​ឈប់​បាញ់​នៅ​តំបន់ហ្គាហ្សា

ព័ត៌មានជាតិ៥៥ នាទីutes មុន

វេទិកា JASTIP របស់ជប៉ុននឹងជួយកម្ពស់វិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍នៅកម្ពុជា

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៩ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

Sokha Hotels

ព័ត៌មានពេញនិយម