Connect with us

សេដ្ឋកិច្ច

ឡាវ ប្រឈមនឹងបំណុលបរទេស បើសេដ្ឋកិច្ចនៅតែបន្តចលាចល​

បានផុស

នៅ

ក្រុមហ៊ុនធានារ៉ាប់រងឥណទានអឺរ៉ុប Credendo បានដាក់ប្រទេសឡាវទៅកាន់កម្រិតខ្ពស់បំផុតនៃចំណាត់ថ្នាក់ហានិភ័យនយោបាយទាំង ៧ សម្រាប់រយៈពេលមធ្យម និងរយៈពេលវែង ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការដាក់ចំណាត់ថ្នាក់ដ៏ខ្ពស់បំផុតនេះ ដោយសារតែ​ហិរញ្ញវត្ថុរបស់ប្រទេសឡាវ កាន់តែមានសភាពអាក្រក់ទៅៗ ។ បំណុលសាធារណៈឡាវ កើនឡើងពី ៦៩ ភាគរយនៃផលិតផលក្នុងស្រុកសរុប (GDP) ក្នុងឆ្នាំ ២០២១ និងឡើងដល់ ១២៨.៥ ភាគរយក្នុងឆ្នាំ ២០២២ ខណៈការបង់ការប្រាក់វិញគឺលើសពី ២៥ ភាគរយនៃប្រាក់ចំណូលរបស់រដ្ឋាភិបាល បើប្រៀបធៀបទៅនឹងឆ្នាំ ២០១៩ គឺក្រោម ១០ ភាគរយប៉ុណ្ណោះ ។

ទន្ទឹមនោះ ទំហំនៃបំណុលសាធារណៈក៏កាន់តែមានសភាពអាក្រក់ទៅផងដែរ ដោយសារការដួលរលំនៃប្រាក់គីប ដែលបានបាត់បង់តម្លៃដល់ ៩០ ភាគរយធៀបនឹងប្រាក់ដុល្លារ នៅចន្លោះខែកញ្ញា ឆ្នាំ ២០២១ ដល់ឧសភា ឆ្នាំ ២០២៣ ។ ដូចគ្នានេះ ប្រាក់ចំណូលសាធារណៈ ចាប់ពីឆ្នាំ ២០២០ ដល់ឆ្នាំ ២០២២ ជាមធ្យមមានត្រឹមតែ ១២.៥ ភាគរយប៉ុណ្ណោះ​​នៃ GDP ។​

ម្យ៉ាងទៀត ដោយសារតែឥទ្ធិពលសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន, កំណើន GDP សរុបឡាវក្នុងឆ្នាំ ២០២២ មាន ២.៣ ភាគរយ ចំណែកអតិផរណា កើនឡើងដល់ ៣៨.៨ ភាគរយក្នុងខែឧសភា ឆ្នាំ ២០២៣ ។ ក្រៅពីនេះ គ្រួសារឡាវនីមួយៗមានការចំណាយខ្ពស់ ចាប់តាំងពីឆ្នាំមុនមកម្ល៉េះ ហើយទុនបម្រុងរូបិយប័ណ្ណបរទេស​ឈរនៅកម្រិតទាបជារ៉ាំរ៉ៃ ចាប់តាំងពីឆ្នាំ ២០១១ មក ។

ស្របពេលជាមួយគ្នានេះ បើមិនមានការគាំទ្រពីពហុភាគីណាមួយនោះទេ សេដ្ឋកិច្ចឡាវនឹងត្រូវពឹងផ្អែកទាំងស្រុងលើម្ចាស់បំណុលដ៏សំខាន់បំផុតរបស់ខ្លួន គឺចិន ដើម្បីសម្របសម្រួលបំណុលណាមួយ ។ ទោះជាយ៉ាងណា កំណើនការនាំចេញទំនិញ​ដូចជា រ៉ែ និងថាមពលវារីអគ្គីសនី ក៏បង្ហាញពីភាពវិជ្ជមានដល់សេដ្ឋកិច្ចឡាវផងដែរ ខណៈដំណើរការឡើងវិញនៃសេដ្ឋកិច្ចចិន ក៏នឹងរួមចំណែកជំរុញឲ្យសេដ្ឋកិច្ចឡាវ ងើបឡើងវិញផងដែរ ៕

ប្រែសម្រួល៖ នាង រតនៈ

ប្រភព៖ Laotain Times

ចុចអាន ៖ ៥ ខែដំបូងនៃឆ្នាំនេះ វៀតណាម កើបចំណូលពីការនាំចេញទុរេនជាង ៥០០ លានដុល្លារ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ១១ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៣ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម