Connect with us

សេដ្ឋកិច្ច

ទោះជាប់ដៃធ្វើសង្គ្រាម តែសេដ្ឋកិច្ច រុស្ស៊ី ស្ទុះងើបទៅរកសភាពដូច ២ ឆ្នាំមុន

បានផុស

នៅ

ប្រធានធនាគារកណ្តាលរុស្ស៊ីលោកស្រី Elvira Nabiullina បាននិយាយថា ពេលនេះសេដ្ឋកិច្ច​របស់រុស្ស៊ី​មានសន្ទុះងើបឡើងវិញខ្ពស់​ ដោយខិតជិតទៅដល់កំណើន​សេដ្ឋកិច្ចកាលពីចុងឆ្នាំ​ ២០២១ វិញ បើទោះបីជាប្រទេសកំពុងជាប់ដៃធ្វើសង្គ្រាមជាមួយអ៊ុយក្រែនក៏ដោយ ។

លោកស្រី Elvira Nabiullina

លោកស្រី Nabiullina បាននិយាយនៅក្នុងវេទិកាសេដ្ឋកិច្ចអន្តរជាតិ St. Petersburg ថា កំណើន GDP របស់រុស្ស៊ីនៅឆ្នាំ ២០២៣ កំពុងស្ថិតនៅក្នុងចំណុចពាក់កណ្តាល ឬពី ០.៥ ទៅ ២ ភាគរយ បើប្រៀបធៀបនឹងឆ្នាំ ២០២១ ខណៈលោកប្រធានាធិបតី វ្ល៉ាឌីមៀរ ពូទីន បានលើកឡើងថា GDP របស់រុស្ស៊ីកាលពីក្នុងខែមេសា បានកើនឡើងដល់ ៣.៣ ភាគរយឯណោះដែលច្រើនជាងការរំពឹងទុកទៅទៀត ។

យោងតាមទិន្នន័យរបស់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានឲ្យដឹងថា ផលិតផលក្នុងស្រុកសរុប (GDP) របស់រុស្ស៊ីសម្រាប់មនុស្សម្នាក់ បានឈានដល់ ១៥,៤៤០ ដុល្លារកាលពីឆ្នាំមុន ដោយបានខិតទៅជិតកម្រិតខ្ពស់បំផុតប្រមាណ ១៥,៩៣០ ដុល្លារដែលបានកត់ត្រាក្នុងឆ្នាំ ២០១៣ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាលពីដើមខែឧសភា ទិន្នន័យពីធនាគារពិភពលោក និងទីភ្នាក់ងារស្ថិតិដែលវិភាគដោយសារព័ត៌មាន Sputnik បានបង្ហាញថា រុស្ស៊ីបានត្រលប់ទៅជាប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេទាំង ១០ កាលពីឆ្នាំមុន ហើយជាលើកដំបូងរាប់ចាប់តាំងពីឆ្នាំ ២០១៤ មក ៕

ប្រែសម្រួល៖ នាង រតនៈ

ប្រភព៖ Sputnik

ចុចអាន ៖ សន្ទុះសេដ្ឋកិច្ច ចិន ធ្លាក់ចុះខ្លាំងនៅក្នុងខែឧសភា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ១១ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៤ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម