Connect with us

ព័ត៌មានជាតិ

មណ្ឌល​គិរី នឹងមាន​ថាមពល អគ្គិសនី​ដើរ​ ដោយកម្លាំងខ្យល់ ​១០០មេហ្វាវ៉ាត់

បានផុស

នៅ

​ក្រុមហ៊ុន Maritime Group របស់អ្នកឧកញ៉ា ហេង សិទ្ធី ដែលជាក្រុមហ៊ុន​វិនិយោគ​ដ៏​មានសក្តានុពល​មួយ​នៅ​ក្នុង ព្រះរាជា​ណាចក្រកម្ពុជា និង ក្រុមហ៊ុន Xinglan Group ដែលជាក្រុមហ៊ុន វិនិយោគ​ដ៏​ធំមួយ​លើវិស័យ​ថាមពលកកើតជាថ្មី (Renewable Energy) នៅប្រទេសចិន បានចាប់ដៃគ្នាបង្កើតជាក្រុមហ៊ុន ស៊ីងឡាន ម៉ារីថាម អេនីជី (XINGLAN MARITIME ENERGY CO., LTD.) វិនិយោគក្នុងវិស័យ ថាមពលអគ្គិសនីដើរ​ដោយកម្លាំងខ្យល់ដើម្បីរួមចំណែកជាមួយនឹងការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីផ្គត់​ផ្គង់បំពេញតម្រូវការចាំបាច់ក្នុងវិស័យនេះ។

ក្រោយពីបានទទួលការអនុញ្ញាតពីក្រសួងរ៉ែនិងថាមពល នៅថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៩ ឲ្យក្រុមហ៊ុនស៊ីងឡាន ម៉ារីថាម អេនីជី ឯ.ក ធ្វើការសិក្សាគម្រោងផលិតថាមពលអគ្គិសនី ដើរដោយខ្យល់អានុភាព១០០ មេហ្កាវ៉ាត់ (100MW) ​ជាជំហាន ដំបូងស្ថិតក្នុងខេត្តមណ្ឌលគីរី ក្រុមការងារបច្ចេកទេស​ចម្រុះដែល​មានអ្នក​ជំនាញមកពីប្រទេស​ចិនផងនោះ បានធ្វើការសហការយ៉ាងជិតស្និទ្ធជាមួយស្ថាប័នពាក់ព័ន្ធផ្សេងៗ​របស់​មូលដ្ឋាននៅក្នុងខេត្ត ចុះបំពេញការងារតាមបទដ្ឋាន បច្ចេកទេសតាមឯកសារស្រាវជ្រាវផ្សេងៗ និងកំណត់​បង្ហាញទីតាំងសក្តានុពលទាំងឡាយតាម​រយៈ​ផ្កាយ​រណប និងការវាស់ស្ទង់ជាក់ស្តែងតាម GPS នៅទីក្រុង សែនមនោរម្យ និងស្រុកអូររាំងក្នុងខេត្តមណ្ឌលគីរី ដើម្បីឲ្យប្រាកដច្បាស់ថា គម្រោងវិនិយោគមួយនេះនឹងត្រូវ​បានអនុវត្តដោយជោគជ័យ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រោយពីកំណត់បាននូវទិន្នន័យបឋមរួចហើយ ក្រុមហ៊ុនបានតម្លើងប៉មវាស់ខ្យល់ (Met Mast Tower) ដែល​មាន​កំពស់១០០ម៉ែត្រចំនួនពីរ (០២) នៅទីតាំងយុទ្ធសាស្រ្ត ក្នុងភូមិឡៅកា សង្កាត់សុខដុំ ក្រុងសែន​មនោរម្យ និងមួយ កន្លែងទៀតនៅភូមិពូឆប ឃុំដាក់ដាំ ស្រុកអូររាំង ដើម្បីវាស់កម្លាំងខ្យល់នៅកម្ពស់ អតិបរមា​ពេញមួយឆ្នាំ និងដើម្បីឲ្យប្រាកដច្បាស់ថាកម្លាំងខ្យល់នៅតាមទីតាំង យុទ្ធសាស្រ្តដែលត្រូវតម្លើងទួរប៊ីនខ្យល់ (Wind Turbine) កំពស់១០០ម និងស្លាបកង្ហារប្រវែងពី ៧០ម ទៅ៨០មនោះ មានល្បឿនយ៉ាងតិចបំផុតគឺ ៥ម ក្នុងមួយវិនាទី។

ដើម្បីផលិតថាមពលអគ្គិសនីដើរ ដោយខ្យល់អានុភាព១០០មេហ្កាវ៉ាត់ (100MW) ក្រុមហ៊ុនមានគម្រោង​ចំណាយ​​ដើមទុនវិនិយោគសរុបចំនួន២០០លានដុល្លារ (USD200 Million) ហើយត្រូវតម្លើងទួរប៊ីនខ្យល់ (Wind Turbine) ចំនួន៤០បង្គោល ដែលទួរប៊ីននីមួយៗអាចផលិតថាមពលអគ្គិសនីបាន ២៥០០គីឡូវ៉ាត (2500 kW)។ ជាគោលការណ៍បច្ចេកទេស ក្រុមហ៊ុនត្រូវចំណាយ ពេលពី១.៥ឆ្នាំ ទៅ ២ឆ្នាំ ដើម្បីតម្លើងទួរប៊ីនខ្យល់សាងសង់ស្ថានីយ៍ផ្ទុក និងចែកចាយអគ្គិសនី និងការសាងសង់ហេដ្ឋារចនា​សម្ព័ន្ធផ្សេង​ៗ ​ដើម្បីតភ្ជាប់ចរន្តអគ្គិសនីពីស្ថានីយ៍នេះទៅអនុស្ថានីយ៍ផ្សេងៗនៅក្នុងខេត្តមណ្ឌលគីរី។

ក្រោយពីទទួលបានទិន្នន័យសព្វគ្រប់ច្បាស់លាស់ និងបញ្ចប់ការរៀបចំ របាយការណ៍លម្អិតស្តីពីបច្ចេកទេស និងហិរញ្ញវត្ថុ (Feasibility Study) រួចហើយ ថ្នាក់ដឹកនាំជាន់ខ្ពស់ និងអ្នកបច្ចេកទេសរបស់ក្រុមហ៊ុន ស៊ីង​ឡាន ម៉ារីថាម អេនីជី ឯ.ក បានធ្វើកំណត់បង្ហាញព្រមទាំងឆ្លើយបំភ្លឺសំណួរផ្សេងៗជូននាយកដ្ឋាន ពាក់ព័ន្ធ​នានា​នៃក្រសួងរ៉ែ និងថាមពល អំពីការសិក្សាស្រាវជ្រាវនូវ កត្តាពាក់ព័ន្ធ នានា និងរបកគំហើញជាក់ស្តែងនៅ​តាមទីតាំងនីមួយៗ ជាពិសេសការរៀបចំតាមលក្ខណៈវិទ្យាសាស្រ្តបច្ចេកទេស និងលទ្ធភាពហិរញ្ញវត្ថុ​របស់ក្រុមហ៊ុន នៅក្នុងគម្រោងវិនិយោគផលិតថាមពល អគ្គិសនីដើរដោយកម្លាំងខ្យល់អានុភាព ១០០​មេហ្កាវ៉ាត់ ជាជំហានដំបូងស្ថិតក្នុងខេត្តមណ្ឌលគីរីនេះ។

ក្រុមហ៊ុននៅរង់ចាំតែលទ្ធផលនៃការចរចាពីតម្លៃលក់អគ្គិសនីជាមួយនឹងអាជ្ញាធរពាក់ព័ន្ធនានា និងការសម្រេច​ជាផ្លូវការរបស់រាជរដ្ឋាភិបាលតែប៉ុណ្ណោះ មុននឹងចាប់ផ្តើមអនុវត្តគម្រោងផែនការបស់ខ្លួន។ ក្រុមហ៊ុនមាន​ជំនឿជឿជាក់ថា ខេត្តមណ្ឌលគីរីដែលសម្បូរ ទៅដោយរមណីយដ្ឋានធម្មជាតិស្រស់បំព្រងជាច្រើននោះ នឹងកាន់តែបន្ថែមសក្តានុពលទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិមកកម្សាន្តសប្បាយនៅចុងសប្តាហ៍ និងក្នុងឱកាសបុណ្យទាននានា នៅតាមទីតាំងទួរប៊ីនខ្យល់ដែលទើបនឹង​មានវត្តមានជាលើក​ដំបូងនៅ​ក្នុង​ព្រះរាជាណាចក្រកម្ពុជា ស្របពេលដែលខេត្តមណ្ឌលគីរីក៏នឹងមានព្រលានយន្តហោះ ក្នុងតំបន់ ដែល​អាចសម្រួលពេលវេលា និងមធ្យោបាយនៃការធ្វើដំណើរកំសាន្ត សប្បាយផងដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈរៀបចំសិក្ខាសាលាត្រីភាគីស្តីពី “បច្ចុប្បន្នភាពនីតិវិធីនៃការដោះស្រាយវិវាទការងារ”

ព័ត៌មានជាតិ២ ម៉ោង មុន

វិទ្យាស្ថាន NPIC, Global Together និងវិទ្យាស្ថាន KOPO ចុះMoUរួមគ្នា ដើម្បី​ពង្រឹង​ការ​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និងវិជ្ជាជីវៈនៅកម្ពុជា

ព័ត៌មានជាតិ៣ ម៉ោង មុន

លោក សូ ណារ៉ូ ថាបទពិសោធន៍ហ្វីលីពីនអាចជួយដល់ការបណ្ដុះបណ្ដាលពលករជំនាញកម្ពុជា

លីម តិចម៉េង
ជីវិតកម្សាន្ដ៨ ម៉ោង មុន

ព្រោះទេពកោសល្យច្រៀង! លីម តិចម៉េង ត្រូវអ្នកគាំទ្រជំរុញបន្ថែមរសជាតិសិល្បៈមួយទៀត ជាមួយចម្រៀងរ៉េប Hip Hop

ព័ត៌មានជាតិ៨ ម៉ោង មុន

ជំនួបជាមួយសម្ដេចធិបតី, ប្រធានរដ្ឋសភាហ្វីលីពីន សរសើរពីការរីកចម្រើនយ៉ាងឆាប់រហ័សរបស់កម្ពុជា

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

អាមេរិកទៀតហើយ! យន្តហោះមួយគ្រឿង បើកទៅបុកយន្តហោះមួយគ្រឿងទៀត 

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

មនុស្ស៥៥នាក់ស្លាប់ក្នុងហេតុការណ៍រថយន្តក្រុងធ្លាក់ចូលជ្រោះនៅ​ហ្គាតេម៉ាឡា

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ត្រាំ ទារឲ្យអ៊ុយក្រែន សងប្រាក់ ៥០០ពាន់លានដុល្លារ មកវិញ

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

ត្រាំ គំរាម​ហាម៉ាស​ឲ្យ​ដោះលែង​ចំណាប់ខ្មាំង​ទាំង​អស់​ត្រឹម​ថ្ងៃ​សៅរ៍ បើ​មិន​ដូច្នោះ​លុប​បទ​ឈប់បាញ់ រួច​វាយ​កម្ទេច​ក្រុម​នេះ​តែ​ម្ដង

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ស្លាប់៤នាក់ និងបាត់ខ្លួន៣នាក់​ក្នុង​ហេតុការណ៍​ក្រឡាប់ទូក​ដោយសារខ្យល់​​​ខ្លាំង​និងរលក​ធំ​ៗ​​នៅ​​ឥណ្ឌូណេស៊ី

Sokha Hotels

ព័ត៌មានពេញនិយម