សេដ្ឋកិច្ច
បំណុល អាមេរិក នឹងកើនដល់ ១១៨ ភាគរយក្នុងរយៈពេល ៣០ ឆ្នាំទៀត
ក្រុមអ្នកជំនាញថវិកានៅសភាអាមេរិកព្រមានថា បំណុលជាតិអាមេរិកនឹងកើនឡើងជិតទ្វេរដងនៅរយៈពេល ៣ ទសវត្សរ៍ខាងមុខ ហើយអត្រាទូទាត់ការប្រាក់នឹងកើន ៣ ដងទាក់ទងនឹងផលិតផលក្នុងស្រុកសរុប (GDP) ។
ការិយាល័យថវិកាសភា (CBO) ព្រមានក្នុងរបាយការណ៍មួយថា ប្រសិនបើច្បាប់បច្ចុប្បន្ននៅតែមិនផ្លាស់ប្តូរ នោះបំណុលឆ្នាំនេះរបស់រដ្ឋាភិបាលសហព័ន្ធនឹងកើនឡើងពី ៩៨ ភាគរយនៃ GDP ដល់ ១០៧ ភាគរយនៅឆ្នាំ ២០២៩ និងដល់ ១៨១ ភាគរយនៅឆ្នាំ ២០៥៣ ។
CBO បានឲ្យដឹងទៀតថា ការកើនឡើងបំណុលខ្ពស់បែបនេះ នឹងធ្វើឲ្យកំណើនសេដ្ឋកិច្ចថយចុះ ជំរុញការទូទាត់ការប្រាក់ដល់ម្ចាស់បំណុលបរទេស និងបង្កហានិភ័យយ៉ាងសំខាន់ចំពោះទស្សនវិស័យសារពើពន្ធ និងសេដ្ឋកិច្ច ។
បច្ចុប្បន្ន បំណុលសរុបសហរដ្ឋអាមេរិក មានចំនួនជាង ៣២ ពាន់ពាន់លានដុល្លារ បន្ទាប់ពីរដ្ឋាភិបាលបានផ្អាកបំណុលអតិបរមាកាលពីដើមខែ ហើយក្រៅពីបំណុល អាមេរិកក៏បានព្យាយាមដំឡើងអត្រាការប្រាក់ជាបន្តបន្ទាប់ផងដែរ រហូតដល់ទៅ ៥.២៥ ភាគរយ ដើម្បីទម្លាក់អតិរណាឲ្យមកនៅកម្រិត ២ ភាគរយវិញ ប៉ុន្តែការដំឡើងនេះ មិនសូវជាធ្វើឲ្យសេដ្ឋកិច្ចអាមេរិកល្អប្រសើរនោះទេ ។
បើតាមអ្នកយុទ្ធសាស្ត្រទីផ្សារលោក Charlie Billo បានឲ្យដឹងថា ក្នុងត្រីមាសទី១ ឆ្នាំនេះ ការទូទាត់អត្រាការប្រាក់ដោយរដ្ឋាភិបាលអាមេរិក កើនដល់ ៣.៥ ភាគរយនៃផលិតផលក្នុងស្រុកសរុប (GDP) ដោយកើនពី ២.៤ ភាគរយ ក្នុងរយៈពេលដូចគ្នា បើប្រៀបធៀបនឹងឆ្នាំ ២០២២ ដែលជាការកើនឡើងដ៏ធំបំផុត ។
បន្ថែមពីនេះ ការិយាល័យ CBO ក៏បានព្យាករណ៍ដែរថា គម្លាតរវាងការចំណាយ និងប្រាក់ចំណូលជាទូទៅនឹងកើនឡើងក្នុងប៉ុន្មានទសវត្សរ៍ខាងមុខនេះ ដោយឈានដល់ ១០ ភាគរយនៃ GDP នៅឆ្នាំ ២០៥៣ ៕
ប្រែសម្រួល៖ នាង រតនៈ
ប្រភព៖ RT
ចុចអាន ៖ អាមេរិក ដាក់ទណ្ឌកម្មលើក្រុមហ៊ុនមាសដែលផ្ដល់មូលនិធិដល់ទាហានស៊ីឈ្នួល រុស្ស៊ី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
លោកឧកញ៉ា លាង ពៅ ថា Ishowspeed ធ្វើការគ្មានទំនួលខុសត្រូវ ក្នុងថ្ងៃ Gumball 3000 (មានវីដេអូ)
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ស្ថានភាពកម្ពស់ទឹកទន្លេមេគង្គខេត្តក្រចេះព្រឹកនេះ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
លោក លៀក លីដា បង្ហាញការខកចិត្តចំពោះការរិះគន់របស់ Allan
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
Allan អះអាងថា ខ្លួនហ៊ានទទួលយកការវិនិយោគ និងប្រើថវិកាត្រឹម ៨មុឺនដុល្លារប៉ុណ្ណោះ ដើម្បីផលិតកុនគុណភាព
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ភាគកណ្តាលវៀតណាម ជម្លៀសពលរដ្ឋជាង ៦ ០០០នាក់ ដោយសារទឹកជំនន់ធ្ងន់ធ្ងរ