Connect with us

ព័ត៌មានជាតិ

កំពង់ផែទឹកជ្រៅក្រុងព្រះសីហនុ ជាសរសៃឈាមសេដ្ឋកិច្ច​របស់កម្ពុជា

បានផុស

នៅ

កំពង់ផែក្រុងព្រះសីហនុមានតួនាទីសំខាន់ជាប្រព័ន្ធដឹកជញ្ជូនទំនិញចេញ-ចូល ជាសរសៃឈាមសេដ្ឋកិច្ច​របស់ប្រទេសកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានថ្លែងថា កំពង់ផែក្រុងព្រះសីហនុ កាន់តែធំធាត់ជាកំពង់ផែទឹកជ្រៅ ធានារ៉ាប់រងទំនិញចេញ-ចូលប្រមាណ ៧០ភាគរយក្នុងប្រទេសកម្ពុជា។ កំពង់ផែនេះត្រូវបានកសាងក្នុងសង្គម​រាស្ត្រនិយម បម្រើឱ្យសង្គមកម្ពុជាបន្តគ្រប់ជំនាន់រហូតដល់បច្ចុប្បន្ន។ លោកអភិបាលខេត្តរំលឹកថា ពីមុនកំពង់ផែនេះ​មិនមានភាពរីកចម្រើនធំធាត់ដូចសព្វថ្ងៃនេះទេ ដោយសារទំនិញមិនទាន់មានច្រើន តម្រូវការនៅតិច។ ក្រោយឆ្នាំ១៩៧៩ ការដឹកជញ្ជូនទំនិញចេញ-ចូលមកកំពង់ផែក្រុងព្រះសីហនុ នាំមកនូវកំណើនសេដ្ឋកិច្ចជាតិ។ ក្រោយបញ្ចប់សង្គ្រាម​ប្រទេសមានសុខសន្តិភាព និងការអភិវឌ្ឍ។

លោក លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាប្រធានអគ្គនាយកកំពង់ផែស្វយ័តក្រុងព្រះសីហនុ បានរាយការណ៍ពីការងាររបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ ចំនួនបួនគម្រោងធំៗដែលបាននិងកំពុងអនុវត្ត ដូចខាងក្រោម៖

១.គម្រោងកែសម្រួលផែច្រាំងទំនិញទូទៅជាចំណតផែកុងតឺន័រប្រវែង ២៥៣ម៉ែត ប្រើប្រាស់ថវិកាសល់ពីកម្ចីជប៉ុន​លេខ:CP-P10 ប្រមាណ ១០លានដុល្លារអាមេរិក និងថវិកាកំពង់ផែចំនួន ២១លានដុល្លារអាមេរិក បំពាក់មធ្យោបាយ​លើកដាក់កុងតឺន័រទំនើបក្នុងនោះ គ្រឿងចក្រលើកដាក់កុងតឺន័រនៅគែមផែប្រភេទ QC ០២ គ្រឿង និងគ្រឿងចក្រ​លើកដាក់កុងតឺន័រនៅទីលានប្រភេទ RTG ០៦គ្រឿង គ្រោងដាក់ឪ្យប្រតិបត្តិការនៅខែកញ្ញា ឆ្នាំ២០២៤ បង្កើនសមត្ថភាពចំណតផែកុងតឺន័របន្ថែមប្រមាណ ៤៥% (២៥០,០០០ TEUs/១ឆ្នាំ)ធ្វើឪ្យសមត្ថភាពផែកើន ៨០០,០០០TEUs /១ឆ្នាំ។

២.គម្រោងសាងសង់ចំណតផែកុងតឺន័រថ្មីជំហានទី១.ប្រវែង ៣៥០ម៉ែត្រ ជម្រៅទឹក ១៤.៥ម៉ែត្រ ដាក់ឱ្យប្រតិបត្តិការ​នៅឆ្នាំ២០២៦ ប្រើប្រាស់ហិរញ្ញប្បទានសម្បទានរបស់ JICA សរុប ២០៣លានដុល្លារអាមេរិក ឱ្យនាវាដឹកកុងតឺន័រ​មានទម្ងន់ផ្ទុក ៦០,០០០ DWT (៤,០០០TEUs) មានផ្លូវរត់នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកប្រមាណ ៩៣ភាគរយចូល​ចតរួមចំណែកកាត់បន្ថយថ្លៃដើម នៃការដឹកជញ្ជូនតាមសមុទ្រធ្វើតម្លៃប្រហាក់ប្រ ហែលប្រទេស​ជិតខាង។ ចំណតផែកុងតឺន័រថ្មីនេះនឹងបង្កើនសមត្ថភាពប្រមាណ ៤៥០,០០០ EUs/០១ឆ្នាំ ធ្វើឪ្យសមត្ថភាពផែកើនសរុប ១,២៥០,០០0 TEUs /១ឆ្នាំ

៣.ពង្រីកចំណតផែកុងតឺន័រថ្មីជំហានទី២ ប្រវែង ៤០០ម៉ែត្រ ជម្រៅទឹក ១៦.៥ម៉ែត្រ គ្រោងដាក់ឱ្យប្រតិបត្តិការឆ្នាំ២០២៨ ឪ្យនាវាដឹកកុងតឺន័រធុនធំមានទម្ងន់ផ្ទុក ១២០,០០០ DWT (១០,០០០TEUs) និងមានផ្លូវរត់ក្នុងតំបន់សមុទ្រឥណ្ឌា និងប៉ាស៊ីហ្វិកចូលចតបង្កើនសមត្ថភាពផែកុងតឺន័រប្រមាណ ៥៧០,០០០TEUs/១ឆ្នាំ ធ្វើឱ្យសមត្ថភាពផែកើនសរុប ១,៨២០,០០០ TEUs /១ឆ្នាំ

៤.គម្រោងពង្រីកចំណតផែកុងតឺន័រថ្មីជំហានទី៣.ប្រវែង ៤៣០ម៉ែត្រ ជម្រៅទឹក ១៧.៥ម៉ែត្រ គ្រោងបញ្ចប់ការសាងសង់​ឆ្នាំ២០២៩ អនុញ្ញាតឱ្យនាវាកុងតឺន័រធុនធំទម្ងន់ផ្ទុក ១៦០,០០០ DWT (១៥,០០០TEUs) មានផ្លូវដឹកជញ្ជូនទូទាំង​ពិភពលោកទៅមកកំពង់ផែក្រុងព្រះសីហនុផ្ទាល់ ពុំចាំបាច់ឆ្លងកាត់តាមផែដទៃឡើយ បង្កើនសមត្ថភាពផែប្រមាណ ៦១៧,០០០TEUs/១ឆ្នាំ ។ ធ្វើឱ្យសមត្ថភាពផែកើន ២,៣៤៧,០០០TEUs/១ឆ្នាំ។

រាជរដ្ឋាភិបាលបានមើលឃើញអំពីគុណតម្លៃកំពង់ផែ និងបានឱ្យធ្វើទំនើបកម្មកើនឡើងជាបន្តបន្ទាប់បង្កើន​សមត្ថភាពនៃការដឹកជញ្ជូននាពេលបច្ចុប្បន្ន៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សន្តិសុខសង្គម២០ នាទីutes មុន

ឃាត់ខ្លួនប្រធានផ្សារទួលពង្រ និងបក្ខពួក ពាក់ព័ន្ធករណីដើរយកភាស៊ីពីអាជីវករលក់ដូរតាមរ៉ឺម៉កម៉ូតូ

សន្តិសុខសង្គម៣៨ នាទីutes មុន

អាជ្ញាធរស្រុកកោះញែកទុកពេល៣០ថ្ងៃឲ្យម្ចាស់សត្វពាហនៈ ត្រូវចងចំណងដាក់ទ្រុងឲ្យបានត្រឹមត្រូវ បើមិនដូច្នោះទេនឹងអនុវត្តផ្លូវច្បាប់

ព័ត៌មានជាតិ៦០ នាទីutes មុន

គយកម្ពុជាដាក់ចេញវិធានការ៤ចំណុច ដើម្បីពង្រឹងទប់ស្កាត់ ការនាំចូលផ្លែទុរេនស្រស់ប្រើប្រាស់សារធាតុគីមី ប៉ះពាល់ដល់សុខភាពប្រជាជន

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ជប៉ុនជាប់ចំណាត់ថ្នាក់ទី ១៤ ជាប្រទេសមាន សុខុមាលភាពសម្រាប់កុមារ

សន្តិសុខសង្គម២ ម៉ោង មុន

ឃាត់ខ្លួនជនសង្ស័យម្នាក់ភ្លាមៗក្រោយឆក់ទូរស័ព្ទពីនារីម្នាក់បានសម្រេច

Sokha Hotels

ព័ត៌មានពេញនិយម