Connect with us

សេដ្ឋកិច្ច

ថៃ ជឿថា អាចស៊ីដាច់ វៀតណាម ជាប្រទេសនាំចេញអង្ករលំដាប់ទី ២ លើពិភពលោក

បានផុស

នៅ

ថៃកំពុងតែជិតវ៉ាដាច់វៀតណាម ក្លាយជាប្រទេសនាំចេញអង្ករធំជាងគេលំដាប់ទី ២ របស់ពិភពលោកនៅឆ្នាំនេះ ខណៈលោកនាយករដ្ឋមន្ត្រីចាំផ្ទះ ប្រាយុទ្ធ ចាន់អូចា ជឿជាក់ថា ថៃប្រាកដជាអាចនឹងធ្វើបាន បន្ទាប់ពីការនាំចេញអង្ករក្នុងរយៈពេល ៤ ខែដំបូងកើនឡើងដល់ ២.៦២ លានតោន​ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកនាំពាក្យរដ្ឋាភិបាលថៃលោក Anucha Burapachaisri បាននិយាយថា ការបង្កើននាំចេញអង្ករ គឺជាលទ្ធផលនៃយុទ្ធនាការបន្តរបស់រដ្ឋាភិបាលថៃសម្រាប់ការកែលម្អពូជស្រូវ ក្រោមយុទ្ធនាការបន្ថែមពូជស្រូវថ្មីចំនួន ២១ ប្រភេទក្នុងរយៈពេល ៣ ឆ្នាំចុងក្រោយនេះ ។

លើសពីនេះ រដ្ឋាភិបាលក៏បានជំរុញការតាំងពិព័រណ៍ពាណិជ្ជកម្ម និងការចរចាជាមួយដៃគូពាណិជ្ជកម្មអង្ករដែលមានស្រាប់ ក៏ដូចជាការស្វែងរកអតិថិជននៅក្នុងទីផ្សារថ្មីៗ ដូចជា ហុងកុង ហ្វីលីពីន ម៉ាឡេស៊ី សិង្ហបុរី និងជប៉ុនជាដើម ។

ពាក់ព័ន្ធនឹងបញ្ហានេះដែរ រដ្ឋាភិបាលថៃ​ប៉ាន់ប្រមាណថា ការនាំចេញអង្ករសរុបនៅឆ្នាំ ២០២៣ នឹងលើសពី ៨ លានតោន ពោលលើសពីចំនួនសរុបកាលពីឆ្នាំមុន ដែលមានចំនួន ៧.៦៩ លានតោនដែលធ្វើអោយប្រទេសថៃស្ថិតក្នុងចំណាត់ថ្នាក់ទី ៣ ក្នុងចំណោមអង្ករពិភពលោក ។

ចំពោះប្រទេសដែលជាអតិថិជនសំខាន់របស់ថៃ​ក្នុងការលក់អង្ករ​ច្រើនជាងគេកាលពីឆ្នាំមុន គឺអ៊ីរ៉ាក់ ឥណ្ឌូណេស៊ី អាហ្វ្រិក​ខាង​ត្បូង អាមេរិក និង​ចិន ហើយយោងតាមទីផ្សារទាំងអស់នេះ ថៃច្បាស់ជាអាចវ៉ាដាច់វៀតណាម ស្របពេលដែលវៀតណាមទើបតែប្រកាសកាត់បន្ថយការនាំចេញអង្ករនៅក្នុងឆ្នាំនេះ ដើម្បីផ្ដោតសំខាន់លើការពង្រឹងគុណភាពអង្កររបស់ខ្លួន ៕

ប្រែសម្រួល៖ នាង រតនៈ

ប្រភព ៖ The Nation Thailand

ចុចអាន ៖ ថៃ​ ពន្លឿន​ការ​នាំ​ចេញ​ទុរេនទៅ ចិន ​ដើម្បីប្រជែង​ជាមួយ ​វៀតណាម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បឹងកេត និង ដង្កោសែនជ័យ
កីឡា២៨ នាទីutes មុន

ល្ងាច​នេះ បឹងកេត ឬ ISI ដង្កោសែន​ជ័យ ឡើង​វគ្គ​ជុំ​ទី​៣?

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

លោក ត្រាំ ផ្អាកការ​ហៅ​ទូរសព្ទ​ជាមួយ​មេ​ដឹក​នាំ​ប៉ាណាម៉ា ខណៈ​ភាព​តាន​តឹង​ព្រែកជីក​កាន់​តែ​ខ្លាំង

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

អាមេរិក អនុម័ត​ការ​លក់​សព្វាវុធ​តម្លៃ​ជាង ៧​ពាន់​លាន​ដុល្លារ​ឲ្យ​អ៊ីស្រាអែល

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

លោក ត្រាំ ថា​នឹង​អាច​ជួប​ជាមួយលោក ហ្សេលេនស្គី នៅ​សប្ដាហ៍​ក្រោយ​ក្នុង​ក្រុង​វ៉ាស៊ីនតោន

សន្តិសុខសង្គម៩ ម៉ោង មុន

អាជ្ញាធរ​ខណ្ឌពោធិ៍សែនជ័យ​ ចុះ​អប់រំ​ណែនាំ​អាជីវកម្ម​ភោជនីយដ្ឋាន យីហោ​ នីរ៉ា ផាប់ បង្កសំឡេងរំខានប៉ះពាល់​ដល់​អ្នក​ជិតខាង

Sokha Hotels

ព័ត៌មានពេញនិយម